ព័ត៌មានអន្ដរជាតិ
ឥណ្ឌាបាត់បង់មហាសេដ្ឋី Ratan Tata ដែលដឹកនាំធុរកិច្ចជោគជ័យបំផុតជាង២ទសវត្សរ៍
មហាសេដ្ឋីឥណ្ឌាលោក Ratan Tata បានទទួលមរណភាពក្នុងជន្មាយុ៨៦ឆ្នាំ នេះបើតាមការប្រកាសក្រុមហ៊ុន Tata Group ដែលជាក្រុមហ៊ុនដែលលោកបានដឹកនាំអស់រយៈពេលជាង ២ទសវត្សរ៍មកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១០ខែតុលានេះ។

លោក Tata គឺជាអ្នកដឹកនាំអាជីវកម្មដែលមានការទទួលស្គាល់ជាអន្តរជាតិបំផុតរបស់ប្រទេសឥណ្ឌា ខណៈក្រុមហ៊ុនTata Group ដែលលោកគ្រប់គ្រងគឺជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំលើសពី ១០០ពាន់លានដុល្លារ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលប្រកាសពីមរណៈភាពរបស់លោក Tata ប្រធានបច្ចុប្បន្ននៃ Tata Sons បានពណ៌នាគាត់ថា ជា«មេដឹកនាំមិនធម្មតា» ។
ក្នុងអំឡុងពេលកាន់តំណែងជាប្រធានក្រុមហ៊ុន Tata Group ក្រុមហ៊ុននេះ បានធ្វើការទិញយកក្រុមហ៊ុននិងគម្រោងដ៏ល្បីៗជាច្រើន រួមទាំងការកាន់កាប់ក្រុមហ៊ុនដែកថែបអង់គ្លេស-ហូឡង់ Corus ម៉ាករថយន្តដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស មានដូចជា Jaguar និង Land Rover និង Tetley ដែលជាក្រុមហ៊ុនតែធំទីពីររបស់ពិភពលោក។
លេខាធិការពាណិជ្ជកម្មចក្រភពអង់គ្លេស Jonathan Reynolds បាននិយាយនៅក្នុងការគោរពថាលោក Tata គឺជា «ជាអ្នកដឹកនាំពិភពធុរកិច្ច» ដែល «បានដើរតួនាទីយ៉ាងធំក្នុងការបង្កើតឧស្សាហកម្មអង់គ្លេស»។
បើយោងតាមប្រវត្តិរូបដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Economist ក្នុងឆ្នាំ ២០១១ បានហៅលោក Tata ថាជា «TITAN (ជាបុគ្គលដ៏អស្ចារ្យនិងសំខាន់)» ដែលបានផ្លាស់ប្តូរក្រុមគ្រួសាររបស់លោកទៅជាមហាអំណាច សកល។
ទស្សនាវដ្ដីនេះ បានឲ្យដឹងថា៖«គាត់មានតិចជាង១ភាគរយ នៃក្រុមដែលមានឈ្មោះត្រកូលរបស់គាត់ ប៉ុន្តែគាត់គឺជាអ្នកជំនួញដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសឥណ្ឌា និងជាអ្នកមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក»។ ក្នុងឆ្នាំ ២០១២ គាត់បានចូលនិវត្តន៍ពីប្រធានក្រុមហ៊ុន តែត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន Tata Sons ។
សូម្បីតែនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏បានអបអរសាទរលោក Tata ថាជា៖«អ្នកដឹកនាំអាជីវកម្មដែលមានចក្ខុវិស័យ និងជាមនុស្សអស្ចារ្យ»។ លោក Modi បានរៀបរាប់ពី «អន្តរកម្មរាប់មិនអស់» ភ្ជាប់ជាមួយលោក Tata ហើយបាននិយាយថាគាត់ «ឈឺចាប់ខ្លាំង» ចំពោះការស្លាប់របស់លោកTata។

ងាកមកកាន់ប្រវត្តិរូបសង្ខេបរបស់លោក Tata វិញ គឺលោកបានកើតនៅក្នុងក្នុងឆ្នាំ១៩៣៧។ លោកបានសិក្សាផ្នែកស្ថាបត្យកម្ម និងវិស្វកម្មរចនាសម្ព័ន្ធនៅសាកលវិទ្យាល័យ Cornell នៅសហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៦២ លោកបានចូលរួមជាមួយក្រុមហ៊ុន Tata Industries ដែលជាក្រុមហ៊ុនផ្សព្វផ្សាយរបស់ក្រុមហ៊ុននេះ ជាជំនួយការ ហើយបានចំណាយពេលប្រាំមួយខែបណ្តុះបណ្តាលនៅរោងចក្រក្រុមហ៊ុនមួយនៅ Jamshedpur ។
ក្នុងឆ្នាំ២០០៨ រដ្ឋាភិបាលឥណ្ឌាបានផ្តល់ពានរង្វាន់កិត្តិយស ដែលមានឈ្មោះថា «Padma Vibhushan» ដែលជាពានកិត្តិយសស៊ីវិលខ្ពស់បំផុតទីពីររបស់ប្រទេសឥណ្ឌា។ លោកជាមនុស្សស្រឡាញ់រថយន្ត និងយន្តហោះដែលមានល្បឿនលឿននិងក៏ជាអ្នកចូលចិត្តមុជទឹកដែរដែលជាចំណូលចិត្តដែលចាស់ទៅតាមវ័យ ព្រោះត្រចៀករបស់លោកមិនអាចទប់សម្ពាធបានទៀត។
លោកក៏ជាអ្នកស្រលាញ់សត្វចិញ្ចឹមដូចជាឆ្កែផងដែរ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ឆ្នាំ២០២១ថា៖«សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះសត្វឆ្កែដូចជាសត្វចិញ្ចឹមគឺតែងតែស្ថិស្ថេរ ហើយនឹងបន្តដរាបណាខ្ញុំនៅរស់»។
លោកក៏ត្រូវបានគេសរសើរជាញឹកញាប់ចំពោះភាពសាមញ្ញរបស់លោកដោយកាលពីឆ្នាំ២០២២ វីដេអូរបស់លោកកំពុងធ្វើដំណើរក្នុងរថយន្ត Nano ដែលជារថយន្តថោកបំផុតមួយរបស់ពិភពលោក ត្រូវបានគេចងចាំ និងបានចែកចាយយ៉ាងច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ