ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសថា គ្មានឡើយការជជែកដេញដោលថ្មីទៀតមុនថ្ងៃបោះឆ្នោត៥វិច្ឆិកា
បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ខែតុលាបានបញ្ជាក់ថា លោកនឹងមិនព្រមធ្វើការជជែកដេញដោលម្ដងទៀតឡើយ នៅមុនការបោះឆ្នោតសកលថ្ងៃទី៥ខែវិច្ឆិកាខាងមុខ បើទោះជាធ្លាប់មានស្ថានីយទូរទស្សន៍ចំនួន២គឺ CNN និង Fox News ធ្លាប់ស្នើឲ្យលោកតតាំងសម្ដីជាមួយលោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ ជាលើកទី២ក៏ដោយ។

Fox News បានអញ្ជើញលោក ត្រាំ និងលោកស្រី ហារីស ឲ្យជជែកដេញដោលសាជាថ្មី ដោយគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៤ ឬថ្ងៃទី២៧ខែតុលា តែត្រូវលោក ត្រាំ បដិសេធ។ ចំណែកឯសំណើដែល CNN ចង់ឲ្យមានការជជែកដេញដោលរវាងបេក្ខភាពប្រធានាធិបតីទាំង២រូបនៅថ្ងៃ២៣ខែតុលា ក៏ត្រូវលោក ត្រាំ ច្រានចោលផងដែរ។
លោក ត្រាំ និងលោកស្រី ហារីស ធ្លាប់បានជជែកដេញដោលគ្នាម្ដងគត់ គឺនៅថ្ងៃទី១០ខែកញ្ញាកន្លងទៅ ហើយសម្លេងគាំទ្រតាមរយៈការស្ទង់មតិរវាងអ្នកទាំង២ក៏ប្រកៀកប្រកិតគ្នាណាស់ដែរ។
អតីតប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «វានឹងមានការប្រកួតម្ដងទៀតទេ។ ដូច្នោះគ្មានអ្វីទៀតដែលត្រូវជជែកដេញដោលឡើយ» ដោយបន្ថែមថា វាយឺតពេលណាស់ទៅហើយ ក្នុងការរៀបចំដំណើរការឲ្យមានការជជែកដេញដោលនាពេលឥឡូវនេះ។
សូមបញ្ជាក់ថា មុនជជែកដេញដោលជាមួយលោកស្រី ហារីស លោក ត្រាំ ធ្លាប់ប្រកួតថ្វីមាត់ម្ដងរួចមកហើយជាមួយលោក ចូ បៃដិន កាលពីចុងខែមិថុនា។ លោក បៃដិន បានប្រកាសមិនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ ហើយប្រគល់តួនាទីនេះឲ្យទៅលោកស្រី ហារីស ដែលជាអនុប្រធានាធិបតីអាមេរិកនាពេលបច្ចុប្បន្ន ក្រោយលោកធ្វើមិនល្អទាល់តែសោះអំឡុងពេលជជែកដេញដោលជាមួយលោក ត្រាំ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង