Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង៖ រថយន្តជាង៦ម៉ឺន​​គ្រឿងត្រូវ​ប្រមូល​មកវិញដោយសារបញ្ហាគ្រឿងបន្លាស់

បានផុស

នៅ

ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានឲ្យដឹងថា ក្រុមហ៊ុន Hyundai Motor Co. និងក្រុមហ៊ុនផលិតរថយន្តពីរផ្សេងទៀត មានក្រុម​ហ៊ុន Kia Corp និង GM Korea នឹងស្ម័គ្រចិត្តប្រមូលរថយន្តជាង៦០០០០គ្រឿងមកវិញ ដោយសារមានបញ្ហាគ្រឿងបន្លាស់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhab នៅថ្ងៃទី១០ខែតុលានេះ។

(រូបភាព៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បាននិយាយថា ក្រុមហ៊ុនទាំងបី កំពុងប្រមូលមកវិញនូវរថយន្តចំនួន ៦០៧៥០២ គ្រឿងនៃម៉ូដែល១០ផ្សេងគ្នា។ ចំពោះបញ្ហាដែលជំរុញឱ្យមានការប្រមូលមកវិញ រួមមានកំហុសក្នុងការរចនាឧបករណ៍គ្រប់គ្រងពោងសុវត្ថិភាពក្នុងរថយន្តចំនួន ៣១២៧៤៤ គ្រឿងរបស់រថយន្ត Hyundai ពីរម៉ូដែល រួមទាំងរថយន្ត Sonata sedan និង ២៨៥៣២៧ គ្រឿងនៃម៉ូដែល Kia ពីរ រួមទាំង Forte ផងដែរ។

ដូចគ្នានេះ ៨៥៩២គ្រឿងនៃម៉ូដែល EV9 របស់ក្រុមហ៊ុន Kia នឹងត្រូវប្រមូលមកវិញដោយសារតែកំហុសផ្នែក​សូវែរ​នៅក្នុងប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច។ ជាមួយគ្នានេះយានជំនិះសរុបចំនួន ៨៣៩គ្រឿងនៅទូទាំង៣ម៉ូដែល រួមទាំងរថយន្ត Escalade ដែលនាំចូល និងលក់ដោយក្រុមហ៊ុន GM Korea កំពុងស្ថិតក្រោមវិធានការកែតម្រូវផងដែរ ដោយសារបញ្ហាផ្នែកទន់នៅក្នុងប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច៕

គួរបញ្ជាក់ថា មិនត្រឹមតែក្រុមហ៊ុនទាំងបីនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ ក៏មានក្រុមហ៊ុននៅក្នុងប្រទេសផ្សេងៗជាច្រើនទៀតជាពិសេសនៅអាមេរិកជាញឹកញាប់បានប្រមូលរថយន្តត្រ​ឡប់មកវិញរាប់ពាន់ រាប់​ម៉ឺន​គ្រឿង ដោយសារតែបញ្ហា​គ្រឿងបន្លាស់ បញ្ហាប្រព័ន្ធហ្វ្រាង និងបញ្ហាពោងសុវត្តិភាពជាដើម៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

កូរ៉េខាងត្បូង៖ រថយន្តជាង៦ម៉ឺន​​គ្រឿងត្រូវ​ប្រមូល​មកវិញដោយសារបញ្ហាគ្រឿងបន្លាស់

ព័ត៌មានជាតិ១ នាទី មុន

ក្រុមហ៊ុនធំៗពីរចាប់ដៃគ្នាបង្កើត​មជ្ឈមណ្ឌលចែកចាយពហុឧស្សាហកម្ម និង​ទាញការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា

ព័ត៌មានជាតិ៣ នាទី មុន

អ្នកនាំពាក្យរងមហាផ្ទៃលើកទឹកចិត្តអ្នកសារព័ត៌មាន មុនបញ្ចេញមតិ ឬផ្សព្វផ្សាយព័ត៌មានជ្រុងណា គួរឈ្វេងយល់ពីទិដ្ឋភាពច្បាប់

ជីវិតកម្សាន្ដ៦ នាទី មុន

Selena អរគុណ​ដែលបានងារជាមហាសេដ្ឋី តែខកចិត្តយករឿងលុយកាក់មកវែកញែក

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

អាមេរិក ប្រាប់​អ៊ីស្រាអែល កុំ​ឲ្យ​លេង​ធ្ងន់​ដៃ​ដាក់​​លីបង់​ដូច​នៅ​ហ្គាហ្សា

Sokha Hotels

ព័ត៌មានពេញនិយម