ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់នៅលីបង់កើនឡើង ខណៈរដ្ឋអារ៉ាប់កំពុងប្រឹងប្រែងដើម្បីបទឈប់បាញ់
ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់កាលពីថ្ងៃអង្គារបានកើនឡើងដល់២២ នាក់ ចំណែក៨០ នាក់ផ្សេងទៀតបានរងរបួស ខណៈចំនួនអ្នកស្លាប់សរុបចំនួន២១៤១នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១០ខែតុលានេះ។
ក្រសួងសុខាភិបាលលីបង់បានរាយការណ៍កាលពីថ្ងៃពុធថា ក្រសួងបានសម្គាល់ឃើញថាទាំងការស្លាប់និងរបួសបានកើតឡើងនៅក្នុងខេត្តផ្សេងៗនៅទូទាំងប្រទេស ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២១៤១នាក់ និងរបួសដល់ ១០០៩៩ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល-ហេសបូឡា កាលពីថ្ងៃទី៨ខែតុលា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប់ និងអន្តរជាតិ ដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់កំពុងដំណើរការ។
លោក Mikati បាននិយាយថា៖«មិត្តភក្តិរបស់ប្រទេសលីបង់ មកពីប្រទេសអារ៉ាប់ និងបរទេសក៏កំពុងបន្តដាក់សម្ពាធសម្រាប់បទឈប់បាញ់ និងពិភាក្សាអំពីជំហាននយោបាយដែលត្រូវការ»។ ទោះជាយ៉ាងណាលោកបានចង្អុលបង្ហាញថា ការឈ្លានពានរបស់អ៊ីស្រាអែលកំពុងរារាំងដល់ការរីកចម្រើនរបស់ប្រទេសខ្លួន។
ចាប់តាំងពីថ្ងៃទី២៣ខែកញ្ញាមក យោធាអ៊ីស្រាអែលបាននិងកំពុងបាញ់ប្រហារតាមផ្លូវអាកាសយ៉ាងទូលំទូលាយនៅក្នុងប្រទេសលីបង់ ដែលត្រូវបានគេហៅថា «ព្រួញនៃភាគខាងជើង» នៅក្នុងការកើនឡើងដ៏គ្រោះថ្នាក់ជាមួយក្រុមហេសបូឡា។
តែគួររម្លឹកថា ចាប់តាំងពីខែតុលាឆ្នាំមុនមក កងកម្លាំង ហេសបូឡា និងកងកម្លាំងអ៊ីស្រាអែលបាននិងកំពុងមានការបាញ់ប្រហារគ្នានៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ដែលបង្កឱ្យមានការភ័យខ្លាចនៃជម្លោះកាន់តែខ្លាំងឡើង ខណៈដែលសង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលនៅតែបន្តកើតមាននៅក្នុងតំបន់ហ្គាហ្សានៅឡើយ៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?