ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រាប់អ៊ីស្រាអែល កុំឲ្យលេងធ្ងន់ដៃដាក់លីបង់ដូចនៅហ្គាហ្សា
សហរដ្ឋអាមេរិក បានចេញសារព្រមានកាលពីថ្ងៃទី៩ខែតុលាថា អ៊ីស្រាអែលមិនត្រូវប្រើប្រាស់ប្រតិបត្តិការយោធានៅលីបង់ដូចអ្វីដែលខ្លួនធ្លាប់ធ្វើនៅតំបន់ហ្គាហ្សានោះទេ។ ការព្រមាននេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានគំរាមវាយកម្ទេចក្រុមហេសបូឡាដែលមានមូលដ្ឋាននៅលីបង់ឲ្យដូចទៅនឹងការប្រយុទ្ធនៅតំបន់ហ្គាហ្សាអ៊ីចឹងដែរ។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រាប់លោក Netanyahu ឲ្យធ្វើយ៉ាងណាកាត់បន្ថយការប៉ះពាល់ដល់ជនស៊ីវិលនៅលីបង់ ជាពិសេសគឺនៅតំបន់ប្រជុំជនមានមនុស្សរស់នៅច្រើនក្នុងទីក្រុងបេរូត។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រកាសប្រាប់អ្នកកាសែតថា៖ «មិនគួរមានសកម្មភាពយោធាណាមួយនៅក្នុងប្រទេសលីបង់ ដែលមើលទៅស្រដៀងនឹងអ្វីដែលនៅហ្គាហ្សា និងបង្កជាលទ្ធផលដូចនៅហ្គាហ្សាទេ»។
បើទោះជាមានការព្រមានបែបនេះក្ដី មេបញ្ជាការប្រដាប់អាវុធអ៊ីស្រាអែល លោក Herzi Halevi បានប្រកាសប្ដេជ្ញាបន្តទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំនៅលើគោលដៅពួកហេសបូឡា ដោយធ្វើយ៉ាងណាឲ្យក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះងើបមុខមិនរួច។
គួររំឭកថា លោក Benjamin Netanyahu កាលពីថ្ងៃទី៨ខែតុលាបានព្រមានចំៗទៅកាន់ប្រជាជនលីបង់ឲ្យបណ្ដេញក្រុមសកម្មប្រយុទ្ធហេសបូឡាចេញ ជៀសវាងរងការបំផ្លិចបំផ្លាញ និងការឈឺចាប់ដូចអ្វីដែលបានកើតឡើងនៅឯតំបន់ហ្គាហ្សា ខណៈអ៊ីស្រាអែលកំពុងតែបញ្ជូនកងកម្លាំងរាប់ពាន់នាក់បន្ថែមទៀតសម្រាប់ប្រតិបត្តិការជើងគោកចូលទៅក្នុងតំបន់ថ្មីនៃភាគនិរតីប្រទេសលីបង់។
អរិភាពរវាងភាគីទាំង២បានកើនឡើងជាលំដាប់ ចាប់តាំងពីក្រុមហេសបូឡាបានចាប់ផ្តើមបាញ់រ៉ុកកែតទៅកាន់ភាគខាងជើងអ៊ីស្រាអែល ដើម្បីគាំទ្រដល់ប៉ាឡេស្ទីននៅថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ មួយថ្ងៃបន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនទៅលើភាគខាងត្បូងអ៊ីស្រាអែល៕
ដោយ៖ ឈាង
ចុចអាន៖ លោក Netanyahu គំរាមវាយលីបង់ ឲ្យខ្ទេចខ្ទីដូចនៅហ្គាហ្សា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា