Connect with us

ព័ត៌មានអន្ដរជាតិ

រន្ធត់! ថតជាប់វីដេអូរលកយក្សក​ម្ពស់​​ជាង​៨​ម៉ែត្រ ​បោក​សំដៅ​ទៅរដ្ឋ Florida

បានផុស

នៅ

ស្របពេលព្យុះសង្ឃរា Milton ដ៏សាហាវ បានរំកិលខ្លួនដល់រដ្ឋ Florida ហើយនោះ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិសហរដ្ឋអាមេរិក បានបញ្ចេញវីដេអូរន្ធត់មួយ បង្ហាញពីរលកយក្សយ៉ាងធំកម្ពស់ជាង ៨ម៉ែត្រ កំពុងធ្វើដំណើរសំដៅទៅឆ្នេរសមុទ្រ។

(រូបថត៖ NOAA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០២៤ រលកយក្សនេះត្រូវគេបញ្ជាក់ថា មានកម្ពស់រហូតដល់ទៅ ៨.៥ម៉ែត្រ បោះពួយសំដៅចេញពីឈូងសមុទ្រម៉ិកស៊ិក ទៅវាយប្រហាររដ្ឋ Florida។

ក្រៅពីនេះ ជាមួយនឹងការមកដល់របស់កំពូលព្យុះសង្ឃរា Milton, អគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ចំពោះផ្ទះជាង២លានខ្នងនិងអាជីវកម្មជាច្រើន នៅសហគមន៍តាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិកផងដែរ។

ត្បិតដំបូងឡើយ Milton គឺជាព្យុះប្រភេទទី៥ក៏ពិតមែន ប៉ុន្តែពេលទៅដល់ដីគោករដ្ឋ Florida វាបានបន្ថយកម្លាំងធ្លាក់មកជាព្យុះប្រភេទទី៣វិញ ប៉ុន្តែឥទ្ធិពលរបស់វានៅតែខ្លាំង ពោលគឺនៅតែមានកម្លាំងខ្យល់ ១៩៣គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ជាថ្មី ព្យុះនេះកើតឡើតត្រឹម២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះសង្ឃរា Helene វាយប្រហារភាគខាងត្បូងអាមេរិក សម្លាប់មនុស្សយ៉ាងតិច២២៥នាក់ ទូទាំងរដ្ឋ Florida, Georgia, South Carolina, Tennessee, Virginia និង North Carolina៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អភិបាលរដ្ឋ Florida ប្រកាសថា ហួសពេលហើយ ចំពោះអ្នកមិនជម្លៀសគេចពីព្យុះសង្ឃរា Milton 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

កូរ៉េខាងត្បូង៖ រថយន្តជាង៦ម៉ឺន​​គ្រឿងត្រូវ​ប្រមូល​មកវិញដោយសារបញ្ហាគ្រឿងបន្លាស់

ព័ត៌មានជាតិ៣ នាទី មុន

ក្រុមហ៊ុនធំៗពីរចាប់ដៃគ្នាបង្កើត​មជ្ឈមណ្ឌលចែកចាយពហុឧស្សាហកម្ម និង​ទាញការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា

ព័ត៌មានជាតិ៥ នាទី មុន

អ្នកនាំពាក្យរងមហាផ្ទៃលើកទឹកចិត្តអ្នកសារព័ត៌មាន មុនបញ្ចេញមតិ ឬផ្សព្វផ្សាយព័ត៌មានជ្រុងណា គួរឈ្វេងយល់ពីទិដ្ឋភាពច្បាប់

ជីវិតកម្សាន្ដ៨ នាទី មុន

Selena អរគុណ​ដែលបានងារជាមហាសេដ្ឋី តែខកចិត្តយករឿងលុយកាក់មកវែកញែក

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

អាមេរិក ប្រាប់​អ៊ីស្រាអែល កុំ​ឲ្យ​លេង​ធ្ងន់​ដៃ​ដាក់​​លីបង់​ដូច​នៅ​ហ្គាហ្សា

Sokha Hotels

ព័ត៌មានពេញនិយម