ព័ត៌មានអន្ដរជាតិ
UN៖ មុនពេញក្រមុំ ១ក្នុងចំណោមមនុស្សស្រី៨នាក់ ធ្លាប់ត្រូវគេបៀតបៀនផ្លូវភេទ
យោងតាមរបាយការណ៍ពីអង្គការយូនីសេហ្វ (UNICEF) ដែលចេញផ្សាយកាលពីថ្ងៃទី៩ខែតុលា ស្ត្រីនិងក្មេងស្រីច្រើនជាង៣៧០លាននាក់ ឬស្មើនឹង១ក្នុងចំណោមមនុស្សស្រី៨នាក់នៅលើពិភពលោក ធ្លាប់ត្រូវបានគេរំលោភ ឬបៀតបៀនផ្លូវភេទ នៅមុនអាយុ១៨ឆ្នាំ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/rape-minor.webp)
យូនីសេហ្វ បានបញ្ជាក់ថា បើរាប់ទាំងការបៀតបៀនផ្លូវភេទតាមរយៈសម្ដី ឬអនឡាញថែមទៀត តួលេខនេះអាចកើនដល់ចំនួន ៦៥០លាននាក់ឯណោះ។ យូនីសេហ្វ បានប្រាប់ថា នេះគឺជារបាយការណ៍ស្ទង់មតិជាលើកដំបូងបំផុតដែលខ្លួនធ្លាប់ធ្វើពាក់ព័ន្ធនឹងបញ្ហាមួយនេះ។
របាយការណ៍ បានបង្ហាញថា ខណៈក្មេងស្រី និងស្ត្រីជាជនរងគ្រោះខ្លាំងជាងគេ ក្មេងប្រុស និងបុរសពី២៤០ទៅ៣១០លាននាក់ ឬប្រហែល១ក្នុងចំណោម១១នាក់ធ្លាប់ត្រូវបានគេរំលោភ ឬបៀតបៀនផ្លូវភេទក្នុងវ័យកុមារភាព។
អង្គការយូនីសេហ្វ បាននិយាយនៅក្នុងរបាយការណ៍ថា៖ «ទំហំនៃការរំលោភសិទ្ធិមនុស្សនេះគឺមានច្រើនលើសលប់ ហើយវាពិបាកក្នុងការយល់ឲ្យបានពេញលេញ ដោយសារតែការមាក់ងាយ បញ្ហាប្រឈមក្នុងការស្ទាបស្ទង់ និងការវិនិយោគមានកម្រិតក្នុងការប្រមូលទិន្នន័យ»។
យូនីសេហ្វ បានបន្ថែមថា ការរកឃើញរបស់ខ្លួនបានបង្ហាញពីតម្រូវការបន្ទាន់សម្រាប់សកម្មភាពជាសកលកាន់តែខ្លាំងឡើង រួមទាំងតាមរយៈការពង្រឹងច្បាប់ និងការជួយកុមារឲ្យស្គាល់ និងចេះរាយការណ៍អំពីអំពើហិង្សាផ្លូវភេទ៕
ដោយ៖ ឈាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត