ព័ត៌មានអន្ដរជាតិ
ចំនួនមនុស្សស្លាប់ដោយសារព្យុះកំណាច Milton នៅរដ្ឋ Florida កើនឡើងកាន់តែច្រើន
គិតត្រឹមព្រឹកថ្ងៃសុក្រទី១១ខែតុលាឆ្នាំ២០២៤ ចំនួនមនុស្សស្លាប់ដោយសារព្យុះកំណាចMilton នៅរដ្ឋ Florida បានកើនដល់១៦នាក់ហើយ ខណៈគេបារម្ភថា តួលេខជនរងគ្រោះនឹងបន្តឡើងបន្ថែមទៀត ព្រោះនៅមានមនុស្សជាច្រើនកំពុងបាត់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ BBC។

Milton បានវាយប្រហាររដ្ឋ Florida ក្នុងនាមព្យុះប្រភេទទី៣ ជាមួយកម្លាំង២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឥទ្ធិពលរបស់វា បង្កើតឲ្យមានខ្យល់កួចយ៉ាងសាហាវ ភ្លៀងផ្គររន្ទះ និងទឹកជំនន់ទូទាំងតំបន់តែម្តង។
ក្រៅពីឆក់យកជីវិតមនុស្ស ព្យុះ Milton ក៏បង្កទុកវេទនាដល់មនុស្សរាប់លាននាក់ផងដែរ ពោលគឺបានផ្តាច់អគ្គិសនីដល់ផ្ទះជាង៣.៣លានខ្នងនិងអាជីវកម្មរាប់ម៉ឺនកន្លែង។

នៅទីក្រុង Tampa និង St. Petersburg, ទឹកភ្លៀងបានធ្លាក់ចុះក្នុងកម្រិត ៤១សង់ទីម៉ែត្រ បង្កជាជំនន់រហ័ស ជន់លិចភាគខាងលិចនិងកណ្តាលរដ្ឋ Florida។
ស្របពេលជាមួយគ្នានោះ បើតាមការបញ្ជាក់ពីអភិបាលរដ្ឋ, ព្យុះ Milton បានបង្កឲ្យមានខ្យល់ខួចធំៗយ៉ាងសាហាវចំនួន១៩ ដោយកួចកម្ទេចផ្ទះ១២៥ខ្នង ភាគច្រើនជាផ្ទះចល័ត។

សូមបញ្ជាក់ជាថ្មី Milton គឺជាព្យុះសង្ឃរាកាចសាហាវបំផុតដែលទីក្រុង Tampa មិនធ្លាប់ជួបប្រទះសោះនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជាង១០០ឆ្នាំ។
ត្បិតតែភ្លាមៗមិនទាន់មានរបាយការណ៍ច្បាស់ៗអំពីទំហំនៃការខូចខាត ប៉ុន្តែគេប៉ាន់ស្មានថា កំពូលព្យុះសង្ឃរានេះ នឹងបង្កការខូចខាតដល់សេដ្ឋកិច្ចអស់ទឹកប្រាក់រាប់ពាន់លានដុល្លារឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទៅដល់រដ្ឋ Florida ហើយ! កំពូលព្យុះ Milton ចាប់ផ្តើមសម្លាប់មនុស្សនិងបង្កការបំផ្លិចបំផ្លាញ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង