Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ជំរុញឲ្យប្រទេសអាស៊ីមួយទៀត ចាប់ខ្លួនលោក ពូទីន តាមដីកា ICC

បានផុស

នៅ

ផុតពីម៉ុងហ្គោលី ពេលនេះមានប្រទេសអាស៊ីមួយទៀតហើយ ដែលត្រូវអ៊ុយក្រែន ជំរុញឲ្យចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

លោក ពូទីន (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី១១ខែតុលាឆ្នាំ២០២៤, ក្រសួងការបរទេសអ៊ុយក្រែន បានព្រមានឲ្យប្រទេសតួកម៉េនីស្ថាន ត្រូវចាប់ខ្លួនលោក ពូទីន ត្បិតប្រទេសនេះមិនមែនជាហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ហើយមិនទទួលស្គាល់យុត្តាធិការរបស់ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងឡាអេក៏ដោយ។

លើសពីនេះ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០២៤ ក្រសួងការបរទេសអ៊ុយក្រែន បានជំរុញដល់ប្រទេសទាំងអស់ដែលឲ្យតម្លៃលើជីវិតមនុស្ស ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ សូមកុំរៀបចំព្រឹត្តិការណ៍ទាំងឡាយណា ដែលមានការចូលរួមជាមួយលោកពូទីនឲ្យសោះ។

សូមបញ្ជាក់ថា លោក ពូទីន បានទៅដល់ទីក្រុង អាសហ្គាបាត នៅព្រឹកថ្ងៃសុក្រ ដើម្បីបំពេញទស្សនកិច្ចការងារ ដោយក្នុងអំឡុងពេលនោះ លោកនឹងចូលរួមវេទិកាអន្តរជាតិ «Interconnection of Times and Civilizations – Basis of Peace and Development» ដែលជាវេទិការម្លឹកដល់ខួប៣០០ឆ្នាំនៃកំណើតកវីតួកម៉េនីស្ថាន Makhtumkuli Fraghi។

លោក ពូទីន ទៅដល់ប្រទេស តួកម៉េនីស្ថាន (រូបថត៖ Telegram)

រម្លឹកទៅខែមីនាឆ្នាំ២០២៣, ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន ដោយចោទប្រកាន់ពីបទ និរទេសកុមារដោយខុសច្បាប់ចេញពីតំបន់កាន់កាប់ក្នុងប្រទេសអ៊ុយក្រែនទៅកាន់សហព័ន្ធរុស្ស៊ី។

យ៉ាងណា ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់នេះថាជារឿងគួរឲ្យអស់សំណើចជាទីបំផុត ដោយអះអាងថា ការជម្លៀសជនស៊ីវិលចេញពីតំបន់សមរភូមិមិនមែនជាឧក្រិដ្ឋកម្មទេ។ លើសពីនេះ ទាំងរុស្ស៊ីនិងអ៊ុយក្រែន សុទ្ធតែមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដូច្នេះមានន័យថា ICC ខ្វះយុត្តាធិការក្នុងរឿងនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នេះជាមូលហេតុ ម៉ុងហ្គោលី មិនចាប់ខ្លួនលោក ពូទីន តាមដីកា ICC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥៣ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

Sokha Hotels

ព័ត៌មានពេញនិយម