ព័ត៌មានអន្ដរជាតិ
ប្រមុខដឹកនាំមហាអំណាចផាត់ចោលកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ក្នុងពេលពិភពលោកកំពុងជួបវិបត្តិ
មេដឹកនាំសំខាន់ៗរបស់ពិភពលោក បានបោះបង់ការចូលរួមប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) នៅថ្ងៃទី១១ ខែតុលានេះ ដែលជាថ្ងៃចុងក្រោយភ្ជាប់ជាមួយកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងវៀងចន្ទន៍នៃសាធារណៈរដ្ឋប្រជាមានិតឡាវ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តបោះបង់ការចូលរួមកិច្ចប្រជុំកំពូលមួយនេះដែលជាប្រពៃណីប្រធានាធិបតីអាមេរិកតែងតែចូលរួម។ មិនតែប៉ុណ្ណោះសូម្បីវត្តមានអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ក៏មិនតំណាងឲ្យសហរដ្ឋអាមេរិកសម្រាប់ការចូលរួមនេះដែរ គឺមានត្រឹមតែថ្នាក់រដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្ល៊ីនកែន ប៉ុណ្ណោះ។

ជាមួយគ្នានោះ ប្រធានាធិបតី ចិន លោក ស៊ី ជីនភីង ដែលតែងតែចាត់ទុកកិច្ចប្រជុំកំពូងអាស៊ីបូព៌ានេះមានសារៈសំខាន់និងជាយន្តការដោះស្រាយបញ្ហាប្រឈមជាច្រើនរវាងប្លុកអាស៊ាន អាស៊ីបូព៌ា និងបញ្ហាពិភពលោកជាប់ពាក់ព័ន្ធផ្សេងៗទៀត ក៏មិនបានចូលរួមកិច្ចប្រជុំកំពូលនេះដែរ ដោយឲ្យនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) តំណាងប្រទេសចិន។
នៅក្នុងតំបន់អាស៊ានវិញ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលតំណាងឲ្យប្រទេស មានសេដ្ឋកិច្ចធំបំផុត និងប្រជាជនច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ ក៏អវត្តមានពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា មានកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះជាដើម។
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ក៏នឹងត្រូវចុះចេញពីអំណាចនៅថ្ងៃទី២០ខែតុលានេះ ដោយជំនួសមកវិញនៅលោក Prabowo Subianto ដែលធ្លាប់ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ានមួយចំនួនក្នុងពេលកន្លងមក។
ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះជាវេទិកានយោបាយនិងសេដ្ឋកិច្ចតំបន់ដ៏សំខាន់មួយដោយមានចំនួន១៨ប្រទេស ក្នុងនោះមានប្រទេសអាស៊ានទាំង១០ ប្រទេសអាស៊ីបូព៌ា ប្រទេសខ្លះក្នុងអាស៊ីខាងត្បូង និងជាពិសេសបំផុតគឺ សហរដ្ឋអាមេរិក និង រុស្ស៊ី។

ទោះជាបែបណា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន លោក Shigeru Ishiba និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-Yoel បានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។
ខណៈពេលដែលពិភពលោកកំពុងជួបវួបវិបត្តិសង្គ្រាមនៅអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា និង ភាពតានតឹងដ៏ខ្លាំងនៅឧបទ្វីបកូរ៉េ សមុទ្រចិនខាងត្បូងរវាងហ្វីលីពីននិងចិន អវត្តមានការដោះស្រាយដោយមធ្យោបាយការទូតរវាងមេដឹកនាំសំខាន់ គឺជាសញ្ញាណនៃភាពមហន្តរាយសកលលោក៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?