ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមវាយម្ដងមួយៗ បើរដ្ឋនៃឈូងសមុទ្រពែក្សហ៊ានលូកដៃជួយអ៊ីស្រាអែល
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានប្រកាសថា បើរដ្ឋណាមួយនៃឈូងសមុទ្រពែក្សហ៊ានចេញមុខជួយអ៊ីស្រាអែល ប្រទេសនោះនឹងក្លាយជាសត្រូវរបស់អ៊ីរ៉ង់ ហើយត្រូវតៀមខ្លួនទទួលរងការឆ្លើយតបពីរដ្ឋាភិបាលក្រុងតេហេរ៉ង់មិនខាន។

មន្ត្រីអ៊ីរ៉ង់ បានព្រមានរដ្ឋនៃឈូងសមុទ្រពែក្ស ប្រឆាំងនឹងការជួយអ៊ីស្រាអែលតាមរយៈការផ្ដល់ជាមូលដ្ឋានយោធា និងទ័ពអាកាស។ មន្ត្រីអ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «អ៊ីរ៉ង់កំណត់ច្បាស់លាស់ណាស់ថា សកម្មភាពណាមួយដោយប្រទេសនៃឈូងសមុទ្រពែក្សប្រឆាំងនឹងក្រុងតេហេរ៉ង់ មិនថាតាមរយៈការប្រើប្រាស់មូលដ្ឋានយោធាឬទ័ពអាកាស នឹងត្រូវចាត់ទុកដោយក្រុងតេហេរ៉ង់ថាជាសកម្មភាពដែលធ្វើឡើងដោយក្រុមប្រទេសទាំងមូល ហើយក្រុងតេហេរ៉ង់នឹងឆ្លើយតបម្ដងម្នាក់ៗ»។
ការព្រមានរបស់អ៊ីរ៉ង់ បានកើតឡើងចំពេលមានរបាយការណ៍ដែលថា ទីក្រុងតេហេរ៉ង់បានក្រើនរំឭកប្រទេសនៃឈូងសមុទ្រពែក្ស ដោយបញ្ជាក់ថា ប្រសិនបើ «អ្នកគាំទ្រអ៊ីស្រាអែល» ធ្វើអន្តរាគមន៍ដោយផ្ទាល់នៅក្នុងជម្លោះ នោះផលប្រយោជន៍ក្នុងតំបន់របស់ពួកគេនឹងត្រូវកំណត់គោលដៅ។ បណ្តាប្រទេសនៅឈូងសមុទ្រពែក្ស បានបង្ហាញក្ដីបារម្ភថា អ៊ីរ៉ង់អាចវាយប្រហារទីតាំងប្រេងរបស់ពួកគេ ប្រសិនបើពួកគេឈរនៅខាងអ៊ីស្រាអែលសម្រាប់ជម្លោះដែលកំពុងបន្ត។
មន្ត្រីអ៊ីរ៉ង់ បានបញ្ជាក់ថា៖ «សារនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការរួបរួមក្នុងតំបន់ប្រឆាំងនឹងអ៊ីស្រាអែល និងសារៈសំខាន់នៃការធានាស្ថិរភាព។ វាក៏បានបញ្ជាក់យ៉ាងច្បាស់ថាជំនួយណាមួយដល់អ៊ីស្រាអែល ដូចជាការអនុញ្ញាតឲ្យប្រើប្រាស់ដែនអាកាសរបស់ប្រទេសក្នុងតំបន់សម្រាប់សកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ គឺមិនអាចទទួលយកបាននោះទេ»។
កាលពីថ្ងៃទី១ខែតុលា អ៊ីរ៉ង់ បានបាញ់រ៉ុកកែតប្រហែល ២០០គ្រាប់ទៅកាន់អ៊ីស្រាអែល ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ និងបំផ្លាញដោយខែលការពាររបស់អ៊ីស្រាអែល។ អ៊ីរ៉ង់ ថា នេះជាការឆ្លើយតបទៅនឹងការសម្លាប់ប្រមុខក្រុមហេសបូឡាគឺ លោក Hassan Nasrallah និងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅប្រទេសលីបង់ និងតំបន់ហ្គាហ្សា។ យោងតាមរបាយការណ៍ អ៊ីស្រាអែលកំពុងរៀបចំការសងសឹក ដោយមតិមួយចំនួនបានលើកឡើងថា ទីតាំងប្រេងក្នុងប្រទេសអ៊ីរ៉ង់ អាចត្រូវបានកំណត់គោលដៅជាផ្នែកមួយនៃការវាយលុកទ្រង់ទ្រាយធំ។
ដោយមើលឃើញពីការគំរាមកំហែងកាន់តែខ្លាំងនោះ រដ្ឋនៃឈូងសមុទ្រពែក្ស បានជំរុញឲ្យសហរដ្ឋអាមេរិករារាំងអ៊ីស្រាអែលវាយប្រហារលើទីតាំងប្រេងរបស់អ៊ីរ៉ង់។ ទីភ្នាក់ងារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីត សហព័ន្ធអារ៉ាប់រួម និងកាតា បានបដិសេធការអនុញ្ញាតឲ្យអ៊ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ពួកគេ សម្រាប់ការវាយប្រហារណាមួយលើអ៊ីរ៉ង់ ហើយក៏បានបង្ហាញជំហរនេះទៅកាន់សហរដ្ឋអាមេរិកផងដែរ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?