Connect with us

ព័ត៌មានអន្ដរជាតិ

លោក Blinken ប្រាប់​អាស៊ាន​ថា អាមេរិក​ ​បារម្ភ​ពី​សកម្មភាព​គ្រោះថ្នាក់របស់​ចិន ​ក្នុង​សមុទ្រ​ជម្លោះ

បានផុស

នៅ

ក្នុងកិច្ចប្រជុំអាស៊ាននាប្រទេសឡាវ នៅថ្ងៃសុក្រទី១១ខែតុលាឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់មេដឹកនាំអាស៊ីអាគ្នេយ៍ថា ទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភខ្លាំងណាស់អំពីសកម្មភាពកាន់តែគ្រោះថ្នាក់និងខុសច្បាប់របស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ហើយប្តេជ្ញាថា សហរដ្ឋអាមេរិក នឹងបន្តគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងផ្លូវពាណិជ្ជកម្មសមុទ្រដ៏សំខាន់មួយនេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅកិច្ចប្រជុំអាស៊ានក្នុងប្រទេសឡាវ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងហិង្សានៅដែនសមុទ្រ រវាងចិននិងសមាជិកអាស៊ានគឺហ្វីលីពីននិងវៀតណាម ខណៈប្រទេសខ្លះទៀតនៅអាស៊ីអាគ្នេយ៍ដូចជាម៉ាឡេស៊ីនិងព្រុយណេ ក៏ជាភាគីទាមទារសិទ្ធិនៅតំបន់ត្រួតស៊ីគ្នាដែរ។

លោក Blinken ដែលមកចូលរួមជំនួសមុខប្រធានាធិបតី Joe Biden បាននិយាយក្នុងសុន្ទរកថាបើក នៅឯកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានថា «យើងព្រួយបារម្ភខ្លាំងណាស់អំពីសកម្មភាពដ៏គ្រោះថ្នាក់និងខុសច្បាប់របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលធ្វើឲ្យមនុស្សរងរបួស បង្កគ្រោះថ្នាក់ដល់នាវាមកពីប្រទេសអាស៊ាន និងផ្ទុយពីការប្តេជ្ញាចិត្តចំពោះដំណោះស្រាយជម្លោះដោយសន្តិវិធី»។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅកិច្ចប្រជុំអាស៊ានក្នុងប្រទេសឡាវ (រូបថត៖ AP)

លោកបន្តថា «សហរដ្ឋអាមេរិកនឹងបន្តគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍ និងសេរីភាពនៃការហោះហើរលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកមិនទាមទារអ្វីនៅក្នុងសមុទ្រចិនខាងត្បូងទេ ប៉ុន្តែគ្រាន់តែដាក់ពង្រាយនាវាកងទ័ពជើងទឹក និងយន្តហោះចម្បាំង ដើម្បីល្បាតដែនទឹក ប្រឆាំងការទាមទាររបស់ចិនប៉ុណ្ណោះ»។

ក្នុងឆ្នាំនេះ នាវាចិននិងហ្វីលីពីន តែងប៉ះទង្គិចគ្នាម្តងហើយម្តងទៀត ហើយវៀតណាមក៏និយាយកាលពីសប្តាហ៍មុនដែរថា កងកម្លាំងចិន បានធ្វើបាបអ្នកនេសាទរបស់ខ្លួននៅក្នុងសមុទ្រដែលមានជម្លោះ។ លើសពីនេះ ប្រទេសចិនក៏បានបញ្ជូននាវាល្បាតទៅកាន់តំបន់ដែលឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីអះអាងថាជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានព្រមានម្តងហើយម្តងទៀតថា ខ្លួនមានកាតព្វកិច្ចការពារប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏ចំណាស់របស់ខ្លួននៅអាស៊ី ប្រសិនបើកងកម្លាំង នាវា ឬយន្តហោះទីក្រុងម៉ានីល រងការវាយប្រហារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កម្ពុជាបើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃតំបន់អាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម