Connect with us

ព័ត៌មានអន្ដរជាតិ

រឿងទាំង ១០ ហាមឃាត់យ៉ាងតឹងរ៉ឹងនៅកូរ៉េខាងជើង បើល្មើសត្រូវកាត់ទោស​ប្រហារ​ជីវិត

បានផុស

នៅ

គេហទំព័រ listverse បង្ហាញពីរឿងធម្មតាចំនួន១០យ៉ាង ដែលមនុស្សទូទាំងពិភពលោកធ្វើជាប្រចាំ។ ប៉ុន្តែ​នៅ​កូរ៉េ​ខាង​ជើងបែរជាមិន​អាច​ធ្វើ​បាន​ទេ។ បទល្មើស​មួយ​ចំនួន​នេះ បើ​អ្នក​ណា​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។

ត្រលប់ទៅខែមិថុនាឆ្នាំមុន ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ជា​ច្រើន​បាន​បញ្ជាក់​ដូច្នេះ រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ដឹកនាំ​ដោយ​មេដឹកនាំ​គីម ជុង​អ៊ុន បាន​បញ្ជា​ឲ្យប្រហារជីវិត​បុរស​អាយុ​២២​ឆ្នាំ​ជា​សាធារណៈ។ ដោយផ្អែកលើបទឧក្រិដ្ឋនៃការស្តាប់តន្ត្រី K-Pop ពីប្រទេសកូរ៉េខាងត្បូង វាពង្រឹងរបបផ្តាច់ការដែលបដិសេធពលរដ្ឋមិនចូលទៅកាន់វប្បធម៌នៃពិភពខាងក្រៅ។

ក្រៅ​ពី​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ក៏​នៅ​មាន​ច្បាប់​ចម្លែកៗ​ជា​ច្រើន​ទៀត ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ដាក់​លើ​ពលរដ្ឋ​ខ្លួន​ រួម​ទាំង​ភ្ញៀវ​ទេសចរ​ដែល​មាន​ឱកាស​ទៅ​ទស្សនា​ដី​ដ៏​អាថ៌កំបាំង​មួយ​នេះ ខាង​ក្រោម​នេះ​ជា​សកម្មភាព​ធម្មតា​ចំនួន ១០ ដែលមនុស្សជុំវិញពិភពលោកអាចធ្វើបាន ប៉ុន្តែប្រជាជនកូរ៉េខាងជើងមិនអាចទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ មិនអាចមានសិទ្ធប្រើអ៊ីនធឺណិត

រដ្ឋាភិបាល​កូរ៉េ​ខាងជើង​រក្សា​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​លើ​អ៊ីនធឺណិត​ ហើយអនុញ្ញាតឲ្យមន្ត្រីរដ្ឋាភិបាលអ្នកវិទ្យាសាស្ត្រ ហើយ​មាន​សិស្ស​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​។ ចំណែក​ប្រជាពលរដ្ឋ​ទូទៅ រដ្ឋាភិបាលគ្រប់គ្រងវាដោយប្រើបណ្តាញគ្រប់គ្រងដោយរដ្ឋហៅថា Kwangmyong ដែលអ៊ីនធឺណិតចាត់ទុកថាជាការគំរាមកំហែងធ្ងន់ធ្ងរ។ ដោយសារតែវាជាឧបករណ៍ដែលអាចប្រើដើម្បីភ្ជាប់មនុស្សមកពីជុំវិញពិភពលោក។

២ មិនឲ្យញញឹមនៅថ្ងៃទី ០៨ ខែកក្កដា

នៅពេលដែលរដ្ឋាភិបាលបានហាមឃាត់ប្រជាជនមិនឲ្យញញឹមនៅថ្ងៃទី ០៨ ខែកក្កដាដែលជាខួបនៃការស្លាប់របស់លោក គីម អ៊ីលស៊ុង ដែលជាមេដឹកនាំទីមួយនៃប្រទេសកូរ៉េខាងជើង។ អ្វីដែលប្រជាជនត្រូវធ្វើនៅថ្ងៃនោះ​ ពួកគេ​បាន​គោរព​ដល់​រូបសំណាក​លោក គីម អ៊ីលស៊ុង និង​ដាក់​កម្រងផ្កា​ដោយ​សន្តិភាព។ បើអ្នកណាញញឹមស្រស់នៅថ្ងៃនោះ ពួកគេអាចត្រូវបានបញ្ជូនទៅជំរុំប្រមូលផ្តុំ ឬសម្លាប់។ ប្រាកដណាស់ ផឹកស៊ី ជប់លៀងខួបកំណើត​ ឬពិធីបុណ្យផ្សេងៗ ក៏មានកំហុសផងដែរ។

៣ កុំមើលទូរទស្សន៍ ឬស្តាប់វិទ្យុបរទេស

ប្រជាជន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យមើល​ទូរទស្សន៍​បរទេស​ឬ​ស្តាប់​វិទ្យុ​បរទេស​ដូច​នឹង​អ៊ីនធឺណិត​ដែរ។​ ពួក​គេ​មាន​ទូរទស្សន៍​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​របស់​ពួកគេ។ មិនថាជាតុក្កតា, ភាពយន្តឯកសារ ឬព័ត៌មានបច្ចុប្បន្ន វាជាប្រព័ន្ធផ្សព្វផ្សាយដែលផលិតដោយរដ្ឋខ្លួនឯង ១០០% ផ្ទាល់តែម្ដង។

៤ ហាមមិនឲ្យបើកបរ

ប្រទេសកូរ៉េខាងជើងអនុញ្ញាតឲ្យមនុស្សតែម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ប៉ុណ្ណោះ ដែលភាគច្រើនជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ជាម្ចាស់រថយន្ត។ ចំណែក​សាធារណជន​ទូទៅ​ត្រូវ​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ឬ​ប្រើ​កង់។ ដែលជាការពិត អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ភាគច្រើន​ជា​បុរស​ នេះ​ក៏​ព្រោះតែ​ស្ត្រី​ភាគច្រើន​ធ្វើការ​នៅផ្ទះ និង​មើលថែ​គ្រួសារ​។

៥ ហាមមិនឲ្យចាកចេញពីប្រទេស

រាល់ការធ្វើដំណើរទៅក្រៅប្រទេស ត្រូវតែមានការយល់ព្រមពីរដ្ឋាភិបាល ប៉ុន្តែប្រសិនបើយើងស្មោះត្រង់។ ប្រជាពលរដ្ឋ​ទូទៅ​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​បាន​ទេ។ មនុស្សជាច្រើនបានបាត់បង់ជីវិត ដោយព្យាយាមរត់គេចខ្លួន។ ចំពោះ​អ្នក​ណា​ដែល​ត្រូវ​គេ​ចាប់​បាន​តាម​ផ្លូវ បុគ្គលនោះនិងសមាជិកគ្រួសារទាំងអស់ ត្រូវទៅជំរុំប្រមូលផ្តុំ ហើយ​ត្រូវ​បាន​គេ​ប្រើ​ជា​កម្មករ​រហូត​ដល់​ថ្ងៃស្លាប់។

៦ កុំស្លៀកខោខូវប៊យ

នៅឆ្នាំ ២០២១ លោក Kim Jong Un បានចេញបទប្បញ្ញត្តិនៃការស្លៀកពាក់វប្បធម៌។ តាមរយៈការហាមប្រាមមនុស្សមិនឱ្យស្លៀកខោខូវប៊យតឹង ខោខូវប៊យដែលរហែកចេញម៉ូដ និងការចោះត្រចៀក និងបបូរមាត់។ ព្រោះវាត្រូវបានគេមើលឃើញថាជាសកម្មភាពរបស់មនុស្សនៅក្នុងពិភពមូលធននិយម។

៧ កុំធ្វើការហៅទូរស័ព្ទទៅបរទេស

ការហៅទូរស័ព្ទទៅក្រៅប្រទេសអាចធ្វើឲ្យអ្នកបាត់បង់ជីវិត។ រឿងនេះបានកើតឡើងក្នុងឆ្នាំ ២០០៧ នៅពេលដែលរដ្ឋាភិបាលកូរ៉េខាងជើងបានប្រហារជីវិតថៅកែរោងចក្រនៅចំពោះមុខមនុស្សចំនួន ១៥០,០០០នាក់នៅឯកីឡដ្ឋានកីឡាដោយការបាញ់ប្រហារទៅលើគោលដៅមួយ។ ពី​បទ​ឧក្រិដ្ឋ​នៃ​ការ​លួច​មាន​ទូរស័ព្ទ​មួយ​ចំនួន ​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ហៅ​ចេញ​ក្រៅ​ប្រទេស។

៨ កុំជ្រើសរើសអាជីព

ប្រជាជនកូរ៉េខាងជើងមិនមានសិទ្ធិជ្រើសរើសការងាររបស់ពួកគេទេ។ ព្រោះបន្ទាប់ពីរៀនចប់វិទ្យាល័យ ប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមជាមួយកងទ័ព។ បុរស​បម្រើ​ក្នុង​ជួរ​យោធា​រយៈពេល​១០​ឆ្នាំ ចំណែក​ស្ត្រី​បម្រើ​រហូត​ដល់​អាយុ​២៣​ឆ្នាំ​។ ពួកគេនឹងទទួលបានការងារពេញមួយជីវិតរបស់ពួកគេពីរដ្ឋាភិបាល ដែលមិនអាចចរចាអ្វីទាំងអស់។ អ្នក​ខ្លះ​ត្រូវ​បាន​គេ​ជួលឲ្យធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម ជា​កម្មករ​ទូទៅ ជា​អ្នក​ធ្វើ​ចរាចរណ៍ ឬ​ជា​គ្រូបង្រៀន ហើយ​អ្នក​រាល់​គ្នា​មាន​ថ្ងៃ​ឈប់​សម្រាក​មួយ​ថ្ងៃ​ដូចគ្នា​គឺ​ថ្ងៃ​អាទិត្យ។

៩ មិនអាចលេងម៉ូដ​សក់​តាម​ចិត្តបានទេ

ស្ត្រី​កូរ៉េ​ខាង​ជើង​មាន​ម៉ូដ​សក់​ប្រហែល ១៤ ផ្សេង​គ្នា​សម្រាប់​ជ្រើសរើស ប៉ុន្តែ​ស្ត្រី​ដែល​រៀបការ​ហើយ​ត្រូវ​បង្ខំ​ចិត្ត​ទុក​សក់​ខ្លី។ សម្រាប់បុរស សក់មិនត្រូវបានអនុញ្ញាតឲ្យវែងជាង ២អ៊ីញ ឬប្រហែល ៥សង់ទីម៉ែត្រទេ ហើយសក់មិនអាចកំណត់ ឬលាបពណ៌បានទេ។ បើអ្នកណាលេងម៉ូដសក់ខុសពីអ្វីដែលរដ្ឋាភិបាលបញ្ជាក់នោះ ប្រៀបបាននឹងពួកគេកំពុងបង្ហាញអាកប្បកិរិយាប្រឆាំងជាតិ។

១០ ត្រូវស្រឡាញ់​រដ្ឋាភិបាលដល់ថ្ងៃស្លាប់

ប្រជាជន​កូរ៉េខាងជើង​ទាំងអស់​ត្រូវតែ​ស្បថ​ភក្ដីភាព និង​គោរព​តាម​មេដឹកនាំ​កំពូល​បច្ចុប្បន្ន គឺ​លោក គីម ជុងអ៊ុនអស់មួយជីវិត។ អ្នកណាដែលមិនគោរពមេដឹកនាំ និងគ្រួសារអ្នកដឹកនាំនៅទីសាធារណៈ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ឬ​ស្លាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដោយសារមិត្តប្រុសរិះគន់មុខអាក្រក់ តារាម៉ូដែលជប៉ុន ចាយលុយមិនស្ដាយកែ​សម្ផស្សឲ្យផូរផង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍១០ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍២២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម