Connect with us

ព័ត៌មានអន្ដរជាតិ

កង​រក្សា​សន្តិភាព UN ២​នាក់ រង​របួស ក្នុង​ពេល​អ៊ីស្រាអែល​វាយ​ប្រហារ​ហេសបូឡា

បានផុស

នៅ

កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNIFIL) ចំនួន​២​នាក់ បានរងរបួសដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតប៉មយាមរបស់ពួកគេនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃសុក្រ ខណៈដែលការបំផ្ទុះបានអង្រួនមូលដ្ឋានទ័ពសំខាន់របស់កងរក្សាសន្តិភាពនៅក្នុងតំបន់នេះជាលើកទី​២​ក្នុងរយៈពេល​៤៨​ម៉ោង។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងបណ្តាប្រទេសលោកខាងលិចបានថ្កោលទោសការវាយប្រហារនេះ។ កងកម្លាំង UNIFIL បានហៅវាថាជា «ការ​បង្ក​ហេតុ​យ៉ាងធ្ងន់ធ្ងរ» ហើយបាននិយាយថា សន្តិសុខរបស់បុគ្គលិក និងទ្រព្យសម្បត្តិរបស់អង្គការសហប្រជាជាតិត្រូវតែត្រូវបានធានា។

បារាំង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល ហើយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ជាមួយ​អ៊ីតាលី និង​អេ​ស្បា​ញ ដោយ​ហៅ​ការ​វាយប្រហារ​បែបនេះ​ថា «​មិន​សម​ហេតុផល​»​។ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកកំពុងស្នើសុំអ៊ីស្រាអែលកុំឲ្យ​វាយប្រហារលើកងកម្លាំង UNIFIL។ ចំណែក រុស្ស៊ី​ បាន​ឲ្យ​ដឹង​​ថា ខ្លួន​មាន​ការ​ខឹងសម្បារ​​ជា​ខ្លាំង ហើយ​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ឈប់​ធ្វើ​សកម្មភាព​អរិភាព​ប្រឆាំង​នឹង​អ្នក​រក្សា​សន្តិភាព។

យោធា​អ៊ីស្រាអែល​ បាន​និយាយ​ថា កង​រក្សា​សន្តិភាព​​២​នាក់​បាន​រង​របួស​ដោយសារ​ការ​បាញ់​របស់​​ខ្លួន ខណៈ​ដែល​ខ្លួន​កំពុង​ប្រយុទ្ធ​​ជាមួយ​ក្រុម​ហេសបូឡា ហើយ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ យ៉ាង​ណា អ៊ីស្រាអែល បាន​បញ្ជាក់​ថា ពួកគេព្រមានជាច្រើនម៉ោងមុន​ការ​វាយ​ប្រហារ ដើម្បីឲ្យ​កង UNIFIL រក​កន្លែង​ជ្រកកោន។ អង្គការសហប្រជាជាតិ បានប្រាប់​ថា អ្នក​រង​របួស​ទាំង​២​មកពីប្រទេសស្រីលង្កា។

ជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា បានផ្ទុះឡើងកាលពីមួយឆ្នាំមុន នៅពេលដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមបាញ់គ្រាប់រ៉ុកកែត ទៅកាន់ភាគខាងជើងអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស​ក្នុង​សង្រ្គាម​តំបន់​ហ្គាហ្សា។

ជម្លោះ​នេះ​កាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅភាគខាងត្បូងលីបង់ តំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី​បេរូត និង​តំបន់ Bekaa Valley ដោយបានសម្លាប់មេដឹកនាំកំពូលរបស់​ហេសបូឡា​ជាច្រើននាក់ និងបញ្ជូនកងទ័ពជើងគោកឆ្លងកាត់ព្រំដែន​ចូល​​លីបង់។ ដោយ​​ឡែក ក្រុម​ហេសបូឡា ក៏​បាន​​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​ផង​ដែរ​ ដោយ​បាញ់រ៉ុកកែត​កាន់តែជ្រៅទៅក្នុងអ៊ីស្រាអែល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៨ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម