Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេរិក ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង និង​គីមី​ឥន្ធនៈ​អ៊ីរ៉ង់ ក្រោយ​ផ្លោង​មីស៊ីល​ដាក់​អ៊ីស្រាអែល

បានផុស

នៅ

សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីសំដៅលើវិស័យប្រេង និងគីមីឥន្ធនៈរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី១​ខែតុលា ទៅលើអ៊ីស្រាអែល។ បន្ថែមពីនេះ អាមេរិកក៏កំពុងដាក់ទណ្ឌកម្មអង្គភាពចំនួន១៦ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ និងរារាំងនាវាចំនួន២៣គ្រឿងផងដែរ។

(រូបភាព៖ CC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការបង្ហោះនៅលើ​បណ្ដាញ​សង្គម X អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា៖ «យើងកំពុងប្រកាសទណ្ឌកម្មថ្មីយ៉ាង​ធំ​លើវិស័យប្រេង និងគីមីឥន្ធនៈរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីបដិសេធបន្ថែមលើរបបអ៊ីរ៉ង់ នូវធនធានដែល​ខ្លួន​អាចប្រើប្រាស់ ដើម្បីផ្ដល់មូលនិធិដល់សកម្មភាពអស្ថិរភាពរបស់ខ្លួន។ យើង​ក៏​កំពុង​ដាក់ទណ្ឌកម្មអង្គភាពចំនួន​១៦​ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងរបស់អ៊ីរ៉ង់ និងរារាំងនាវាចំនួន​២៣​គ្រឿងផងដែរ»។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាន​ប្រាប់​ថា សហរដ្ឋអាមេរិកកំពុងចាត់វិធានការដើម្បីបង្អាក់លំហូរនៃប្រាក់ចំណូលដែលអ៊ីរ៉ង់ប្រើប្រាស់ ដើម្បីផ្ដល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ និងគាំទ្រតំណាងភេរវកររបស់ខ្លួន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Blinken បានរៀបរាប់​ថា៖ «បន្ទាប់ពីការវាយប្រហារថ្ងៃទី​១​ខែតុលា ដែលមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងដាក់ផលវិបាកលើអ៊ីរ៉ង់ សម្រាប់សកម្មភាពរបស់ខ្លួន។ លំហូរនៃប្រាក់ចំណូលដែលរបបអ៊ីរ៉ង់ប្រើ ដើម្បីផ្ដល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ និងការអភិវឌ្ឍមីស៊ីលរបស់ខ្លួន គាំទ្រភ្នាក់ងារភេរវករ និងដៃគូ និងបន្តជម្លោះនៅទូទាំងមជ្ឈិមបូព៌ា»។

កាលពីថ្ងៃទី១​ខែតុលា អ៊ីរ៉ង់បានបាញ់មីស៊ីលជិត ២០០​គ្រាប់ទៅកាន់គោលដៅក្នុងប្រទេសអ៊ីស្រាអែល ហើយយោធាសហរដ្ឋអាមេរិកបានសហការ​យ៉ាងជិតស្និទ្ធជាមួយ​កងកម្លាំងការពារ​អ៊ីស្រាអែល ដើម្បីជួយការពារ​ខ្លួន​ប្រឆាំងនឹងការវាយប្រហារនេះ។

នាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក បានចូលរួមជាមួយអង្គភាពការពារដែនអាកាសរបស់អ៊ីស្រាអែល ក្នុងការបាញ់ស្ទាក់ចាប់មីស៊ីល ដែល​​បម្រុង​បាញ់​ចូល​​ប្រទេស​​អ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានពណ៌នាការវាយប្រហារដោយ​មីស៊ីល​របស់អ៊ីរ៉ង់​ថាជា «កំហុសដ៏ធំ» ហើយបាននិយាយថា ទីក្រុងតេហេរ៉ង់ នឹង​ត្រូវ​​រង​ការ​សង​សឹក​ជាក់​ជា​មិន​ខាន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម