Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ព្រមានទៅអ៊ីរ៉ង់ថា ការប៉ងធ្វើឃាតលោក ត្រាំ អាចជាការប្រកាសសង្គ្រាម

បានផុស

នៅ

កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ទី១២ខែតុលាឆ្នាំ២០២៤ថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានព្រមានខ្លាំងៗទៅអ៊ីរ៉ង់ ប្រឆាំងការព្យាយាមធ្វើឃាតលោក ដូណាល់ ត្រាំ  ដោយផ្ញើសារទៅទីក្រុងតេហេរ៉ង់ ថា បើអ៊ីរ៉ង់ ប៉ុនប៉ងយកជីវិតអ្នកកាន់តំណែងមុន ឬអតីតមន្ត្រីអាមេរិកណាម្នាក់ នោះនឹងត្រូវចាត់ទុកថាជាការប្រកាសសង្រ្គាមហើយ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក Sean Savett ក៏បញ្ជាក់ដែរថា លោកបៃដិន បានបញ្ជាឲ្យធ្វើគ្រប់បែបយ៉ាងដើម្បីធានាសុវត្ថិភាពបេក្ខជនឈរឈ្មោះខាងគណបក្សសាធារណរដ្ឋ ហើយត្រូវតែស៊ើបការណ៍ឲ្យបានទាន់ពេលវេលា អំពីគ្រោះថ្នាក់ដែលគាត់អាចប្រឈមមុខ។

អ្នកនាំពាក្យខាងលើបន្តថា «យើងចាត់ទុករឿងនេះជាបញ្ហាសន្តិសុខជាតិ ហើយយើងសូមថ្កោលទោសអ៊ីរ៉ង់យ៉ាងដាច់អហង្ការ ចំពោះការគំរាមកំហែងដ៏សាហាវទាំងនេះ។ ទីក្រុងតេហេរ៉ង់នឹងប្រឈមមុខជាមួយផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេវាយប្រហារពលរដ្ឋអាមេរិកណាម្នាក់ ទោះជាមន្ត្រីបច្ចុប្បន្នឬមន្ត្រីពីអតីតកាលក៏ដោយ»។

សូមបញ្ជាក់ជាថ្មី កាល​ពី​ចុង​ខែ​មុន លោក ត្រាំ ​អះអាង​ថា ​មានការ​គំរាម​កំហែងដល់អាយុជីវិត​របស់​គាត់ ចេញ​មក​ពី​ប្រទេស​អ៊ីរ៉ង់។ ការប៉ុនប៉ងធ្វើឃាតទាំងពីរលើក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ពោលគឺមួយនៅឯការជួបជុំក្នុងរដ្ឋ Pennsylvania កាលពីខែកក្កដា និងម្តងទៀតក្នុងខែកញ្ញា នៅឯក្លឹបវាយកូនហ្គោលរបស់គាត់ក្នុងរដ្ឋ Florida គឺអាចជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់។

បានជាគេគិតថាទីក្រុងតេហេរ៉ង់ នៅពីក្រោយការប៉ុនប៉ងធ្វើឃាតទាំងនេះគឺព្រោះតែ ពេលកាន់តំណែងរដ្ឋបាលលោក ត្រាំ បានបើកប្រតិបត្តិការសម្លាប់មេទ័ពអ៊ីរ៉ង់ Qassem Soleimani ហើយក្រោយមកអ៊ីរ៉ង់ ក៏ប្រកាសសងសឹកវិញ ដោយកំណត់គោលដៅមិនមែនត្រឹមលោក ត្រាំ ឡើយ ក៏ប៉ុន្តែក៏ចង់យកជីវិតមន្រ្តីអាមេរិកផ្សេងៗផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មន្ត្រីអាមេរិក៖ ឃាតករ ៥ក្រុម កំពុងតាមសម្លាប់លោក ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម