Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី ហារីស មានប្រៀបជាងលោក ត្រាំ ក្រោយចេញលទ្ធផលពិនិត្យសុខភាព

បានផុស

នៅ

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស បានបង្ហាញលទ្ធផលពិនិត្យសុខភាពហើយ ដែលបញ្ជាក់ថា លោកស្រីមានសុខភាពល្អនិងស័ក្តិសមបំផុត ក្នុងការកាន់តំណែងខ្ពស់ ដែលកត្តានេះ ធ្វើឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សប្រជាធិបតេយ្យ មានប្រៀបជាងលោក ត្រាំ។ 

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរបាយការណ៍កាលពីថ្ងៃសៅរ៍ទី១២ខែតុលាឆ្នាំ២០២៤ វេជ្ជបណ្ឌិត Joshua Simmons និយាយថា លោកស្រីមានសុខភាពល្អបំផុត បើគិតទាំងរបៀបរស់នៅ របបអាហារ និងការប្រើប្រាស់គ្រឿងស្រវឹងកម្រិតមធ្យម ត្បិតលោកស្រីមានអាឡ័កស៊ីបន្តិចមែន ប៉ុន្តែមិនជាបញ្ហាចោទឡើយ។

លទ្ធផលនេះត្រូវគេមើលឃើញថា នឹងជួយជំរុញក្តីសង្ឃឹមរបស់លោកស្រីហារីស ក្នុងការឆ្ពោះទៅរកជ័យជម្នះនាខែវិច្ឆិកា ព្រោះថា ពេលនេះលោកស្រីមានប្រៀបជាងលោកត្រាំ ទាំងសុខភាព បញ្ញាស្មារតីនិងអាយុ ហើយច្បាស់ណាស់ អ្នកបោះឆ្នោតអាមេរិកជាច្រើនប្រហែលជាអាចផ្លាស់ប្តូរចិត្ត។

ងាកទៅលោក ត្រាំ ឯណោះវិញ, កាលពីខែវិច្ឆិកាឆ្នាំមុន អតីតប្រធានាធិបតីរូបនេះ ក៏បញ្ចេញលទ្ធផលពិនិត្យសុខភាពដែរ ដោយបង្ហាញថា លោកមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត ប៉ុន្តែមិនលម្អិតឡើយ ហើយក៏មិនបញ្ជាក់ពីសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះ គេបារម្ភខ្លាំងចំពោះលោក ត្រាំ ក្រោយពេលជួបប្រទះការប៉ុនប៉ងធ្វើឃាតចំនួន២លើក ដោយគេសង្ស័យថាតើ បេក្ខជនឈរឈ្មោះខាងគណបក្សសាធារណរដ្ឋរូបនេះ អាចមានស្ថានភាពផ្លូវចិត្តនឹងនរដែរឬក៏អត់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការសិក្សា៖ គោលនយោបាយរបស់ ត្រាំ អាច​បង្កើនបំណុលរដ្ឋទ្វេដង ​ធៀប​នឹង​គោលនយោបាយរបស់​ហារីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥១ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម