ព័ត៌មានអន្ដរជាតិ
ព្យុះ Milton សម្លាប់មនុស្ស ២៣នាក់នៅអាមេរិក និងអាចខាតបង់សេដ្ឋកិច្ចដល់ ១៦០ពាន់លានដុល្លារ
តួលេខមនុស្សស្លាប់ដោយសារព្យុះសង្ឃរា Milton នៅសហរដ្ឋអាមេរិក បានកើនឡើងដល់២៣នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យទី១៣ខែតុលាឆ្នាំ២០២៤។

តាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់ មនុស្សស្លាប់ភាគច្រើនគឺដោយសារខ្យល់កូច ហើយត្បិតតែព្យុះនេះបានកន្លងផុតទៅហើយក៏ពិតមែន ប៉ុន្តែវាមិនទាន់អស់ចំហាយទេ ពោលគឺនៅតែជះឥទ្ធិពលខ្លាំងគួសម ដោយបង្កទុកលំបាកដល់ប្រជាជនដដែល។
ស្របពេលជាមួយគ្នានោះ Fox Weather រាយការណ៍ថា ខ្យល់ព្យុះដ៏សាហាវនេះ ក៏នៅតែបណ្តាលឲ្យមនុស្សជិត៤លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ក្នុងរដ្ឋឆ្នេរសមុទ្រនៃសហរដ្ឋអាមេរិកមួយនេះដែរ។

លើសពីនេះទៀត ការដាច់ចរន្តអគ្គិសនី ក៏ប៉ះពាល់ដល់ការចែកចាយប្រេងឥន្ធនៈនៅកំពង់ផែជុំវិញទីក្រុង Tampa Bay ផងដែរ ខណៈមានរបាយការណ៍ថា ស្ថានីយ៍ប្រេងឥន្ធនៈរហូតដល់ទៅ ៧៥% នៅតែបន្តបិទឬគ្មានប្រេងឥន្ធនៈគិតត្រឹមថ្ងៃសៅរ៍។
យោងតាមការប៉ាន់ស្មានពី AccuWeather, រដ្ឋ Florida បានទទួលការខូចខាតយ៉ាងដំណំ ដោយសារព្យុះកំណាច Milton ហើយក្រោយការគណនា គេវាយតម្លៃថា រដ្ឋនេះនឹងខាតបង់ប្រាក់អស់ចំនួន ១៦០ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា Milton គឺជាព្យុះសង្ឃរាអាត្លង់ទិកខ្លាំងបំផុតទីប្រាំ នៅក្នុងកំណត់ត្រា។ វាបានវាយប្រហាររដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែតុលា ក្នុងនាមជាព្យុះកម្រិតទី៣ ជាមួយកម្លាំងខ្យល់២០៩គីឡូម៉ែត្រក្នុងមួយម៉ោង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ