Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសបញ្ជូនខែលការពារមីស៊ីល THAAD និងទ័ព ១០០នាក់ ទៅជួយ អ៊ីស្រាអែល

បានផុស

នៅ

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃអាទិត្យទី១៣ខែតុលាឆ្នាំ២០២៤ថា ខ្លួននឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស THAAD និងកងទ័ពប្រតិបត្តិការប្រហែល១០០នាក់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួយបង្កើនសមត្ថភាពឆ្លើយតបមីស៊ីលរបស់សម្ព័ន្ធមិត្តខ្លួន។

ប្រព័ន្ធការពារដែនអាកាស THAAD (រូបថត៖ កងទ័ពអាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder, ការបញ្ជូននេះគឺជាជំនួយរបស់យោធាអាមេរិកដើម្បីគាំទ្រអ៊ីស្រាអែល និងការពារកងកម្លាំងអាមេរិក ពីការវាយប្រហារដោយអ៊ីរ៉ង់ឬក្រុមប្រដាប់អាវុធគាំទ្រដោយទីក្រុងតេហេរ៉ង់នៅក្នុងតំបន់។

ក្រោយមក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏អះអាងដែរថា វិធានការនេះគឺដើម្បីការពារអ៊ីស្រាអែល បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បាញ់មីស៊ីលសងសឹកប្រទេសសម្ព័ន្ធមិត្តកាលពីដើមខែនេះ។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មិនបានបញ្ជាក់ពីច្បាស់ឡើយថាតើថ្ងៃណា ទើបប្រព័ន្ធការពារដែនអាកាសនេះ នឹងត្រូវបញ្ជូនទៅដល់អ៊ីស្រាអែល។

(រូបថត៖ Getty)

ការដាក់ពង្រាយនេះធ្វើឡើងចំពេលអ៊ីស្រាអែល ត្រៀមឆ្លើយតបទៅការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅថ្ងៃទី១ខែតុលា ដែលកាលនោះមានមីស៊ីលប្រហែល២០០គ្រាប់ បាញ់សន្ធាប់លើគោលដៅយោធាអ៊ីស្រាអែល សងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស Ismail Haniyeh, មេដឹកនាំក្រុមហេសបូឡា Hassan Nasrallah និងមេទ័ពអ៊ីរ៉ង់ម្នាក់ទៀត។

ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន កំពុងដាក់កងទ័ពអាមេរិកនៅក្នុងគ្រោះថ្នាក់ហើយ ខណៈទីក្រុងតេហេរ៉ង់ នឹងគិតពីផលប្រយោជន៍ជាតិនិងប្រជាជនរបស់ខ្លួនជាធំ។

សូមបញ្ជាក់ថា យោធា​អាមេរិក​កម្រ​ដាក់​ពង្រាយ​ទ័ព​ទៅ​អ៊ីស្រាអែលណាស់ លើក​លែង​តែ​ទៅធ្វើសមយុទ្ធប៉ុណ្ណោះ ហើយទោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជួយទីក្រុង Tel Aviv ការពារខ្លួននិងស្ទាក់ចាប់មីស៊ីលពីទីក្រុង តេហរ៉ង់ ក៏ពិតមែន ប៉ុន្តែកងកម្លាំងអាមេរិក មិនឈរជើងនៅខាងក្នុងប្រទេសអ៊ីស្រាអែលទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កងរក្សាសន្តិភាព UN ម្នាក់ទៀត ត្រូវរបួសនៅ លីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៧ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម