ព័ត៌មានអន្ដរជាតិ
ទាហានអ៊ីស្រាអែលស្លាប់ ៤នាក់ និងរបួសជាង ៦០នាក់ ព្រោះដ្រូនវាយប្រហាររបស់ក្រុមហេសបូឡា
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា មានការវាយប្រហារដោយដ្រូនកាលពីថ្ងៃអាទិត្យនៅលើមូលដ្ឋានទ័ពទីក្រុង Binyamina ស្ថិតនៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដែលបណ្ដាលឲ្យទាហានចំនួន៤នាក់បាត់បង់ជីវិត និងរងរបួសជាង៦០នាក់។

ក្រុមសកម្មប្រយុទ្ធហេសបូឡា បានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារលើកនេះ ដែលមានគោលដៅវាយកម្ទេចជុំរុំហ្វឹកហាត់កងពលតូច Golani របស់ IDF ដែលមានមូលដ្ឋានស្ថិតនៅចន្លោះទីក្រុង Tel Aviv និងទីក្រុង Haifa។ ការវាយប្រហារនេះ គឺជាការសងសឹកទៅនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅរដ្ឋធានីបេរូត និងភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដែលសម្លាប់មនុស្សអស់ចំនួន ២២នាក់ និងរងរបួសជាង ១០០នាក់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា ការវាយប្រហារធ្វើឡើងដោយដ្រូនចំនួន២គ្រឿង ហើយប្រព័ន្ធប្រឆាំងមីស៊ីលរបស់អ៊ីស្រាអែលបានស្ទាក់ចាប់ដ្រូនបានតែ១គ្រឿងប៉ុណ្ណោះ។
ក្រោយហេតុការណ៍នេះ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងបញ្ជូនទាហានចំនួនប្រមាណ១០០នាក់ និងខែលការពារដែនអាកាស ដែលគេស្គាល់ថាជា Terminal High-Altitude Area Defense (THAAD) ដើម្បីជួយអ៊ីស្រាអែលការពារខ្លួន។ មន្ទីរបញ្ចកោណរបស់អាមេរិក មិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាដែលខែលការពារទាំងនោះនឹងទៅដល់នោះទេ។
ក្រុមហេសបូឡា និងអ៊ីស្រាអែល បាននិងកំពុងមានការបាញ់ប្រហារគ្នាស្ទើរជារៀងរាល់ថ្ងៃអស់រយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែជម្លោះរវាងភាគីទាំង២បានកើនឡើងយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ខ្លាំងចាប់តាំងពីខែកញ្ញាកន្លងទៅ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ