Connect with us

ព័ត៌មានអន្ដរជាតិ

​ដើម្បីបំណងប្រាថ្នា ស្រ្តីចិនវ័យ ៧០ ឆ្នាំ​​ សម្រេចចិត្តមិនរៀបការ យកឡានធ្វើផ្ទះអស់​ពេល ៩ ឆ្នាំ

បានផុស

នៅ

ស្រ្តីជនជាតិចិនឈ្មោះថា Zhang Huixin កើតនៅឆ្នាំ ១៩៥៤ ទោះបីជានាងតែងតែមានចំណង់ចំណូលចិត្តខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក៏ដោយ ដោយសារតែកាលៈទេសៈនាងត្រូវបង្ខំចិត្តឈប់រៀន ហើយទៅធ្វើការនៅវាលស្រែដើម្បីចិញ្ចឹមជីវិត។ បន្ទាប់ពីជួបការលំបាកជាច្រើនឆ្នាំ នាងបានដឹងថានាងត្រូវតែសិក្សាបន្ថែមទៀត។

យ៉ាងណា នៅអាយុ ២២ឆ្នាំ នាងបានសម្រេចចិត្តចុះឈ្មោះប្រឡងចូលសាកលវិទ្យាល័យ ប៉ុន្តែលទ្ធផលមិនដូចការរំពឹងទុក។ នាងបានជ្រើសរើសសិក្សានៅសាលាមធ្យមសិក្សាបច្ចេកទេសធម្មតាក្នុងទីក្រុងសៀងហៃ ដោយនៅតែ​សង្ឃឹម​ថា​នឹង​អាច​ឆ្លង​កាត់​ការ​ចូល​រៀន​នៅ​សកលវិទ្យាល័យ​នៅ​ពេល​អនាគត។ ឪពុកម្តាយរបស់នាងគ្រាន់តែចង់ឲ្យកូនស្រីរបស់ខ្លួនរៀនចប់វិទ្យាល័យ ស្វែងរកការងារធ្វើ រៀបការ និងតាំងទីលំនៅច្បាស់លាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមក ដោយសារតែជីវិត​ដ៏​លំបាកបាន​ធ្វើ​ឲ្យនាង​នៅ​ទី​បំផុត​បាន​ស្តាប់​ដំបូន្មាន​របស់​ឪពុក​ម្តាយ​​ និង​ស្វែងរក​ការងារ​ដែល​មាន​ស្ថិរភាព ។ នាងបានក្លាយជាគ្រូបង្រៀននៅជនបទ តែការ​បង្រៀន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ជាមួយនឹង​ផែនការ​មេរៀន​ដដែល​បាន​ធ្វើ​ឲ្យនាង​ធុញទ្រាន់​។ នាង​បាន​ដឹង​ថា​ជីវិត​ត្រូវ​បាន​បង្ខាំង​នៅ​ទី​ជនបទ​តូច​យូរ​ពេក។ ឪពុកម្តាយរបស់នាងបានបន្តជំរុញឲ្យរៀបការ និងផ្គូរផ្គងកូនស្រីជាមួយមនុស្សជាច្រើន។ ដោយ​សារ​​មិន​ចង់​រៀប​ការ នាង​បាន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ នៅអាយុ ៣០ ឆ្នាំ​ នាងបានដាក់ពាក្យសុំផ្ទេរទៅសាកលវិទ្យាល័យ East China Normal សម្រាប់ការអប់រំខ្ពស់។

អស់រយៈពេល ៥ ឆ្នាំ បន្ទាប់ពីការបង្រៀនរៀងរាល់ម៉ោង​នាងតែងតែជិះឡានក្រុងទៅសាកលវិទ្យាល័យដើម្បីរៀនបន្ថែម។ ដូចនោះ អ្នកស្រី Zhang Huixin បានទទួលបរិញ្ញាបត្រនៅអាយុ ៣៥ ឆ្នាំ។ នាងតែងតែចង់ធ្វើអ្វីមួយដែលមានន័យក្នុងជីវិតរបស់នាង។

នៅចុងឆ្នាំ ១៩៩០ នាងបានធ្វើការសម្រេចចិត្តដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ដោយបានបោះបង់ការងារជាគ្រូបង្រៀន ដើម្បីក្លាយជាភ្នាក់ងារធានារ៉ាប់រង។ ទោះ​បី​ជា​ត្រូវ​បាន​ឪពុក​ម្តាយមិនពេញចិត្តក៏​ដោយ ក៏ Zhang នៅ​តែ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​ខ្លួនចង់​បាន។ នាងបានក្លាយជាបុគ្គលិកល្អ និងជោគជ័យ ដែលមនុស្សជាច្រើនជឿជាក់លើវិស័យធានារ៉ាប់រង។ ក្នុងរយៈពេលត្រឹមតែ២ ឆ្នាំ នាងបានដឹកនាំបញ្ជីលក់របស់ក្រុមហ៊ុន ហើយទទួលបានប្រាក់រង្វាន់ និងការផ្សព្វផ្សាយដ៏សប្បុរស។

នៅពេលនេះ នាងបានដឹងថា ជម្រើសរបស់ខ្លួនកន្លងមកគឺត្រឹមត្រូវបំផុត។ នៅអាយុ៤០ ឆ្នាំ នាងបានទិញផ្ទះល្វែងមួយនៅទីក្រុងសៀងហៃ និងទ្រព្យសម្បត្តិមួយចំនួនទៀត។ ប៉ុន្តែ​ជីវិត​នៅ​លីវ​ធ្វើ​ឲ្យនាង​តែង​តែ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​បោះបង់ និង​ឯកា។ នាង​បាន​ដឹង​ថា​នាង​ត្រូវ​ការ​រស់​នៅឲ្យបាន​ពេញ​លេញ​ដើម្បី​រីករាយ​ជាមួយ​វា​ដើម្បី​កុំ​ឲ្យខាត​បង់​វា​។

ក្នុងឆ្នាំ ២០០៩ អ្នកស្រី Zhang Huixin បានចូលនិវត្តន៍នៅអាយុ ៥៥ ឆ្នាំ។ ជំនួសឲ្យការជ្រើសរើសសម្រាក នាងបានចំណាយពេលធ្វើដំណើរគ្រប់ទីកន្លែង។ ដំបូង​ឡើយ នាង​ជិះ​កង់​ពី​ក្រុង​សៀងហៃ​ទៅ​ក្រុង​ស៊ូចូវ។ ការ​ធ្វើ​ដំណើរ​នេះ​ធ្វើ​ឲ្យនាង​ស្ទើរ​តែ​អស់​កម្លាំង។ ដោយ​មាន​អារម្មណ៍​ថា​សុខភាព​មិន​អាច​ទប់ទល់​នឹង​ការ​ធ្វើ​ដំណើរ​ដោយ​កង់​បាន នាង​គិត​អំពី​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត។ ក្នុងឆ្នាំ ២០១៥ នៅអាយុ ៦១ឆ្នាំ ស្ត្រីរូបនេះបានសម្រេចចិត្តរៀនបើកបរ និងទទួលបានប័ណ្ណបើកបរបន្ទាប់ពីការធ្វើតេស្តចំនួន ២ ដង។ បន្ទាប់ពីទទួលបានប័ណ្ណបើកបរ អ្នកស្រី Zhang បានសម្រេចចិត្តលក់ផ្ទះ និងអចលនទ្រព្យជាច្រើនផ្សេងទៀត ដើម្បីទិញរថយន្តផ្លាស់ប្តូរផ្ទះ ហើយចាប់ផ្តើមការធ្វើដំណើរជាផ្លូវការនៃការបើកបរខ្លួនឯងដើម្បីធ្វើដំណើរ។

គាត់​បាន​ធ្វើ​ដំណើរ​ពី​សៀងហៃ​ទៅ​ក្វាងស៊ី បន្ទាប់​មក​ពី​យូណាន​ទៅ​ម៉ុងហ្គោលី​ខាងក្នុង​ត្រៀម​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ចិន។ រថយន្ត​របស់​នាង​ត្រូវ​បាន​គេ​កែ​លម្អ​ឲ្យមាន​រូបរាង​ដូច​ផ្ទះ​តូច​មួយ មាន​បន្ទប់ទឹក បន្ទប់​គេង និង​ផ្ទះបាយ​សម្រាប់​ធ្វើ​ម្ហូប។ នៅពីក្រោយកៅអីអ្នកបើកបរគឺជាបន្ទប់គេង។ នៅខាងក្នុងតួរថយន្តមានទូរទឹកកក ផើង និងឆ្នាំង។ល។ នាងបានរៀបចំសៀវភៅ និងជក់ជាច្រើននៅក្នុងឡាន ដើម្បីព្យាយាមថតរូបភាពដ៏ស្រស់ស្អាតដែលនាងបានឆ្លងកាត់។ ពេល​ឃ្លាន​ក៏​ឈប់​ឡាន​នៅ​ចិញ្ចើម​ផ្លូវ ហើយបើក​ផ្ទះបាយ​ធ្វើ​ម្ហូបឲ្យខ្លួនឯង ។

​ស្រ្តីចំណាស់រូបនេះបាន​ចែករំលែក​ថា​៖ «​ខ្ញុំ​បាន​ជម្នះ​ឧបសគ្គ​នៃ​ពេលវេលា​។ រាល់ថ្ងៃ​ខ្ញុំ​ភ្ញាក់​ពី​ដំណេក​និង​រឿង​ថ្មីៗ​។ ក្នុងអំឡុងពេល​ធ្វើដំណើរ ខ្ញុំ​បាន​ជួប​មិត្តភក្តិ​ដែលមាន​គំនិត​ដូច​គ្នា​ជាច្រើន​»​។ ការធ្វើដំណើរដោយខ្លួនឯងរបស់នាងមិនតែងតែរលូនទេ។ ឧប្បទ្ទវហេតុយានយន្ត ការវង្វេង និងអាកាសធាតុអាក្រក់តែងតែកើតឡើង។ ប៉ុន្តែមុនពេលចាប់ផ្តើមដំណើរនេះ នាងបានបំពាក់ខ្លួនឯងជាមួយនឹងជំនាញសង្គ្រោះ និងជួសជុលរថយន្តជាមូលដ្ឋាន។

ដូច​នេះ​ដែរ អស់​រយៈ​ពេល ៩​ឆ្នាំ​កន្លង​មក​នេះ អ្នកស្រី Zhang Huixin បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទូទាំង​ប្រទេស​ចិន ដោយ​រីករាយ​នឹង​ជីវិត​ចូល​និវត្តន៍​តាម​វិធី​ផ្ទាល់​ខ្លួន។ នាង​បាន​និយាយ​ថា នាង​នឹង​បន្ត​ដំណើរ​នេះ​ជា​ច្រើន​ឆ្នាំ​ទៀត​រហូត​ដល់​នាង​មិន​មាន​សុខភាព​គ្រប់គ្រាន់​ទៀត​ទេ ។ មានមនុស្សតិចណាស់ដែលជឿថា នៅឆ្នាំនេះគាត់នឹងមានអាយុ ៧០ ឆ្នាំហើយនៅតែមានសុខភាពល្អនិងរហ័សរហួន។ មនុស្សជាច្រើនឆ្ងល់អំពីអាពាហ៍ពិពាហ៍ ទោះ​ជា​យ៉ាង​ណា នាង​ថា​នាង​មិន​ដែល​សោកស្ដាយ​ដែល​មិន​បាន​រៀប​ការ​នោះ​ទេ។​ មនុស្ស​គ្រប់​រូប​មាន​ជីវិត​តែ​មួយ​គត់​ដើម្បី​រស់ ហើយ​នាង​ជ្រើស​រើស​រស់​នៅ​តាម​ផ្លូវ​ខ្លួន​ឯង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងទាំង ១០ ហាមឃាត់យ៉ាងតឹងរ៉ឹងនៅកូរ៉េខាងជើង បើល្មើសត្រូវកាត់ទោស​ប្រហារ​ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម