ព័ត៌មានអន្ដរជាតិ
អ្នកនយោបាយឥណ្ឌា លោក Baba Siddique ត្រូវបានបាញ់សម្លាប់នៅទីក្រុងម៉ុមបៃ
អ្នកនយោបាយជាន់ខ្ពស់នៅរដ្ឋធានី Mumbai របស់ប្រទេសឥណ្ឌាត្រូវបានបាញ់សម្លាប់ ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតតាមបណ្តារដ្ឋសំខាន់ៗ ខណៈប៉ូលិសកំពុងស៊ើបអង្កេតលើក្រុមឧក្រិដ្ឋកម្មដ៏ធំមួយដែលជាប់ពាក់ព័ន្ធ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNAកាលពីថ្ងៃទី១៣ខែតុលានេះ។

លោក Baba Siddique ស្ថិតក្នុងវ័យ៦៦ឆ្នាំ ដែលជាសមាជិកសភាក្នុងស្រុក និងជាអតីតរដ្ឋមន្ត្រីក្នុងរដ្ឋ Maharashtra ត្រូវបានបាញ់ជាច្រើនដងចំដើមទ្រូងនៅខាងក្រៅការិយាល័យកូនប្រុសរបស់គាត់នៅទីក្រុង Mumbai។
យោងតាមកាសែត Hindustan Times បានរាយការណ៍ថា អ្នកវាយប្រហារដែលជាជនមានសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួន ហើយប៉ូលិសកំពុងតាមចាប់ខ្លួនមនុស្សម្នាក់ទៀត។ ចំណែកទូរទស្សន៍ NDTV បានរាយការណ៍ថា ជនសង្ស័យទាំងពីរនាក់បានអះអាងថា ពួកគេជាផ្នែកមួយនៃក្រុមក្មេងទំនើងដែលគ្រប់គ្រងដោយលោក Lawrence Bishnoi ដែលកំពុងជាប់ពន្ធនាគារ ពីបទចោទប្រកាន់រត់ការក្រុមឧក្រិដ្ឋកម្ម និងបានប្រព្រឹត្តការសម្លាប់ជាច្រើន។

ការបាញ់ប្រហារនេះកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់មានគាត់ទទួលបានការគំរាមកំហែងសម្លាប់នៅមុនការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅចុងឆ្នាំនេះ។ យ៉ាងណាឧប្បត្តិហេតុនេះប៉ូលិសនឹងស៊ើបអង្កេតយ៉ាងម៉ត់ចត់ ហើយដាក់ទោសលើអ្នកវាយប្រហារ ខណៈមេខ្លោងនៅពីក្រោយការវាយប្រហារនេះក៏នឹងត្រូវតាមដានផងដែរ។
គួរបញ្ជាក់ថា លោក Siddique មានភាពស្និទ្ធស្នាលនឹងតារាបូលីវូដជាច្រើនផងដែរ ហើយលោកក៏ត្រូវបានគេស្គាល់ថាជាអ្នកចូលចិត្តការជប់លៀងធំៗ៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ