Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ធ្វើ​សមយុទ្ធ​ក្នុង​​តំបន់​ចំនួន​៩ ព័ទ្ធ​ជុំវិញ​កោះតៃវ៉ាន់

បានផុស

នៅ

នៅ​ថ្ងៃ​​ទី​១៤ខែ​តុលា យោធា​ចិន​ បាន​ចាប់ផ្ដើម​​សមយុទ្ធ​ថ្មី​មួយ​ចុង​ក្រោយ​​នៅ​ជុំវិញ​តៃវ៉ាន់ ហើយ​ប្រាប់​ថា វា​គឺ​ជា​ការ​ព្រមាន​ដ៏​ធំ​មួយ​​ចំពោះ​សកម្មភាព​ផ្ដាច់ខ្លួន​និយម​របស់​ដែន​កោះ​មួយ​នេះ​។

ផែនទី​ប្រតិបត្តិការ​សមយុទ្ធ​របស់​ចិន​ជុំវិញ​តៃវ៉ាន់ (រូបភាព៖ កងទ័ព​រំដោះ​ប្រជាជន​ចិន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​យោធា​ចិន​នៅ​​ម៉ោង​៥​ព្រឹក​​ថ្ងៃ​ចន្ទ​ សមយុទ្ធ​​លើក​នេះ​ មាន​ឈ្មោះ​ថា «Joint Sword-2024B» ហើយ​រៀបចំ​នៅ​​តំបន់​ចំនួន​៩ ហ៊ុមព័ទ្ធ​តៃវ៉ាន់ ដោយ​​២​ទីតាំង​នៅ​ឆ្នេរ​ភាគ​ខាង​កើត​តៃវ៉ាន់ ៣​ទីតាំង​នៅ​ឆ្នេរ​ភាគ​ខាង​លិច ១​ទីតាំង​នៅ​ភាគ​ខាង​ជើង និង​៣​ទីតាំង​នៅ​​​តំបន់​កោះ​ដែល​តៃវ៉ាន់​គ្រប់គ្រង​ហើយ​ស្ថិត​នៅ​ក្បែរ​ប្រទេស​ចិន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល បាន​រៀបរាប់​ទៀត​ថា៖ «សមយុទ្ធនេះក៏ដើរតួជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់។ វាគឺជាប្រតិបត្តិការស្របច្បាប់ និងចាំបាច់សម្រាប់ការពារអធិបតេយ្យភាពរដ្ឋ និងឯកភាពជាតិ»។

រដ្ឋាភិបាលតៃវ៉ាន់ បាននិយាយថា សមយុទ្ធ​ចុងក្រោយរបស់ចិននៅជុំវិញកោះ និង​ការប្រើប្រាស់កង​កម្លាំង​របស់​ខ្លួន​គឺជា «ការញុះញង់ដោយចេតនា» ដែលបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

សមយុទ្ធរបស់ប្រទេសចិន បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានព្រមានទីក្រុងប៉េកាំង ប្រឆាំងនឹងការចាត់វិធានការឆ្លើយតបទៅនឹងសុន្ទរកថារបស់ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ក្នុងអំឡុងពេលប្រារព្ធទិវាជាតិ​កាល​ពី​ថ្ងៃ​​ទី​១០​​ខែ​តុលា។

លោក Lai ដែលចូលកាន់តំណែងកាលពីខែឧសភា បាន​​​អះអាង​​ខ្លាំង​ជាង​លោកស្រី Tsai Ing-wen ដែល​ជា​អតីត​ប្រធានាធិបតី​មុន​ទៅ​ទៀត ក្នុងការ​ប្ដេជ្ញា​ការពារអធិបតេយ្យភាពតៃវ៉ាន់ ដោយធ្វើឲ្យ​ទីក្រុងប៉េកាំងខឹងសម្បារ​ជា​ខ្លាំង ហើយ​​ហៅ​លោក​ថាជា «ជន​ផ្ដាច់​ខ្លួន​និយម»៕

ដោយ៖ ឈាង​

ចុចអាន៖ លោក Lai ប្រកាសថា ចិន​គ្មាន​សិទ្ធិ​ចេញ​មុខតំណាងតៃវ៉ាន់ តែ​អាច​សហការ​គ្នា​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១១ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម