ព័ត៌មានអន្ដរជាតិ
យោធាស៊ូដង់ទម្លាក់គ្រាប់បែកលើទីផ្សារក្នុងរដ្ឋធានី Khartoum សម្លាប់មនុស្ស ២៣នាក់
យោធាស៊ូដង់បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើផ្សារមួយក្នុងរដ្ឋធានី Khartoum សម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ខែតុលានេះ។

ការវាយប្រហាររតាមអាកាសដោយការទម្លាក់គ្រាប់បែកពីសំណាក់យោធាស៊ូដង់នេះ បានកើតឡើងលើផ្សារមួយកណ្ដាលទីក្រុង Khartoum។ ក្រៅពីមានមនុស្សស្លាប់២៣នាក់ ក៏នៅមានមនុស្សចំនួន៤០នាក់ផ្សេងទៀតបានរងរបួស ខ្លះស្ថិតនៅក្នុងស្ថានភាបធ្ងន់ធ្ងរ ខណៈផ្សារនេះគឺនៅជិតជំរុំសំខាន់មួយក្នុងរដ្ឋធានីស៊ូដង់ ជាកន្លែងដែលកងកម្លាំងគាំទ្រប្រតិបត្តិការរហ័សប៉ារ៉ា (RSF) បានប្រយុទ្ធជាមួយយោធា នៅក្នុងសង្គ្រាមស៊ីវិលដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
សាក្សី បាននិយាយថា យោធាបានវាយប្រហារពី Omdurman ឆ្ពោះទៅកាន់ Khartoum ដែលនៅក្បែរនោះ ខណៈការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងចាប់តាំងពីថ្ងៃសុក្រជុំវិញទីក្រុង Khartoum ដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយ RSF ដែលធ្វើឲ្យដោយយោធាវាយលុកចូលកណ្តាល និងភាគខាងត្បូងនៃទីក្រុងនេះពីលើអាកាស។

សង្គ្រាមដែលកំពុងបន្តរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងប្រដាប់អាវុធ RSF បានផ្ទុះឡើងចាប់តាំងពីខែមេសាឆ្នាំ២០២៣ បានសម្លាប់មនុស្ស ២០០០០ នាក់ និងជាង ១០លាននាក់ផ្លាស់ទីលំនៅ រួមទាំង ២,៤ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀត។ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ។
ទន្ទឹមនឹងនោះ RSF បានកាន់កាប់ស្ទើរតែទាំងអស់នៃតំបន់ភាគខាងលិចនៃទីក្រុង Darfur តាមរយៈការវាយលុកឆ្លងកាត់តំបន់កសិកម្មភាគកណ្តាលស៊ូដង់ ហើយបានរុញចូលទៅក្នុងភាគអាគ្នេយ៍ដែលគ្រប់គ្រងដោយកងទ័ព។ ជម្លោះនេះបានធ្វើឱ្យមនុស្សជាង ២៥ លាននាក់ប្រហែលពាក់កណ្តាលនៃប្រជាជនស៊ូដង់ ខ្វះខាតរអាហារ និងសេវាថែទាំសុខភាពយ៉ាងធ្ងន់ធ្ងរ។
ការវាយតម្លៃលើបញ្ហានៅក្នុងប្រទេសនេះដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីខែសីហាបានប្រកាសថាមានគ្រោះទុរ្ភិក្សនៅក្នុងជំរុំជនភៀសខ្លួន Zamzam ក្នុងទីក្រុង Darfur ក្បែរទីក្រុង el-Fasher។ ស្របពេលជាមួយគ្នានេះសហគមន៍អន្តរជាតិបានកំពុងមានភាពច្របូកច្របល់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះដ៏មហន្តរាយដែលត្រូវបានគ្របដណ្ដប់ដោយសង្គ្រាមនៅអ៊ុយក្រែន និងហ្គាហ្សាផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?