ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ចល័តទ័ពនិងសព្វាវុធចូលតាមទីតាំងឈរជើងរួចអស់ហើយ ខណៈចិនធ្វើសមយុទ្ធ
គ្រាន់តែប្រទេសចិន ចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំព័ទ្ធជុំវិញតៃវ៉ាន់ភ្លាម, ប្រធានាធិបតីកោះនេះ គឺលោក William Lai បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដោយអះអាងថា កងទ័ពនិងឆ្មាំសមុទ្ររបស់ខ្លួន បានចល័តចូលតាមទីតាំងឈរជើងទាំងសមុទ្រនិងអាកាសរួចអស់ហើយ។

ស្របពេលជាមួយនឹងសេចក្តីប្រកាសនេះ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានបញ្ចេញវីដេអូនិងរួបភាពបង្ហាញពីការចល័តទ័ពនិងសព្វាវុធ ព្រមទាំងគ្រឿងសឹក ដើម្បីត្រៀមលក្ខណៈផងដែរ។
លោក Lai ប្រកាសថា សមយុទ្ធរបស់ចិនគឺមានបំណងបង្អាក់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ហើយជាការប៉ុនប៉ងបង្ខិតបង្ខំប្រទេសជិតខាងរបស់ចិនដោយប្រើកម្លាំង។ រដ្ឋាភិបាលនឹងការពារប្រព័ន្ធប្រជាធិបតេយ្យ និងសន្តិសុខជាតិរបស់តៃវ៉ាន់ ស្របពេលប្រឈមមុខនឹងការគំរាមកំហែងពីខាងក្រៅ។

សូមបញ្ជាក់ថា នៅថ្ងៃចន្ទទី១៤ខែតុលា យោធាចិន បានចាប់ផ្ដើមសមយុទ្ធថ្មីមួយចុងក្រោយ ជុំវិញតៃវ៉ាន់ ហើយប្រាប់ថា វាគឺជាការព្រមានដ៏ធំមួយចំពោះសកម្មភាពផ្ដាច់ខ្លួននិយមរបស់ដែនកោះមួយនេះ។
បើតាមសេចក្ដីថ្លែងការណ៍របស់យោធាចិននៅម៉ោង៥ព្រឹកថ្ងៃចន្ទ សមយុទ្ធលើកនេះ មានឈ្មោះថា «Joint Sword-2024B» ហើយរៀបចំនៅតំបន់ចំនួន៩ ហ៊ុមព័ទ្ធតៃវ៉ាន់ ដោយ២ទីតាំងនៅឆ្នេរភាគខាងកើតតៃវ៉ាន់ ៣ទីតាំងនៅឆ្នេរភាគខាងលិច ១ទីតាំងនៅភាគខាងជើង និង៣ទីតាំងនៅតំបន់កោះដែលតៃវ៉ាន់គ្រប់គ្រងហើយស្ថិតនៅក្បែរប្រទេសចិន។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល បានរៀបរាប់ទៀតថា៖ «សមយុទ្ធនេះក៏ដើរតួជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់ផងដែរ។ វាគឺជាប្រតិបត្តិការស្របច្បាប់ និងចាំបាច់សម្រាប់ការពារអធិបតេយ្យរដ្ឋនិងឯកភាពជាតិ»។
សមយុទ្ធរបស់ប្រទេសចិន បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានព្រមានទីក្រុងប៉េកាំង ប្រឆាំងនឹងការចាត់វិធានការណាមួយឆ្លើយតបទៅកោះតៃវ៉ាន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន ធ្វើសមយុទ្ធក្នុងតំបន់ចំនួន៩ ព័ទ្ធជុំវិញកោះតៃវ៉ាន់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ