Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ហាម៉ាស៖ ក្នុង​៨ថ្ងៃ កងទ័ព​អ៊ីស្រាអែល​​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ជាង៣០០នាក់​​នៅហ្គាហ្សា

បានផុស

នៅ

ក្រុមហាម៉ាសបានចោទប្រកាន់កងទ័ពអ៊ីស្រាអែលថា បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៣០០នាក់នៅភាគខាងជើងតំបន់ហ្គាហ្សាក្នុងរយៈពេលប្រាំបីថ្ងៃកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​Xinhua នៅថ្ងៃទី១៤ខែតុលានេះ។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅមន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង Deir al-Balah កណ្តាលហ្គាហ្សា លោក Ismail al-Thawabta ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានពណ៌នាស្ថានភាពនៅភាគខាងជើងហ្គាហ្សា ថា​ ការវាយប្រហាររបស់អ៉ីស្រាអែលជា «ឃាតកម្មជាប្រព័ន្ធ និងការឡោមព័ទ្ធទាំងស្រុងប្រឆាំងនឹងជនស៊ីវិល»។

លោកបានបន្ថែមថា កងទ័ពកំពុងព្យាយាមបំផ្លាញប្រព័ន្ធថែទាំសុខភាពក្នុងគោលបំណងប្រែក្លាយតំបន់ហ្គាហ្សាភាគខាងជើង​ទៅជាតំបន់រងការបំផ្លិចបំផ្លាញទាំងស្រុង។ លើសពីនេះកងទ័ពអ៊ីស្រាអែលបានរារាំងក្រុមជួយសង្គ្រោះពីការ​ទាញ​យក​សាកសពចេញពីផ្លូវថែមទៀត។ លោក Al-Thawabta បានចោទប្រកាន់ថា សកម្មភាពទាំងនេះកំពុងត្រូវបានអនុវត្ត «ជាប្រព័ន្ធ ដោយ​ចេតនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលសហរដ្ឋអាមេរិក»។

លើសពីនេះក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សាគឺជា «ទង្វើនៃការសម្លាប់រង្គាល» ដោយព្រងើយកន្តើយនឹងច្បាប់ ឬកាតព្វកិច្ច និងមានសំអាងលើការគាំទ្ររបស់អាមេរិក។

(រូបភាព៖ Xinhua)

ជាមួយគ្នានេះទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ាបានបង្ហោះលើ​បណ្តាញ​សង្គម X ថា ការបាញ់ផ្លោងជាបន្តបន្ទាប់ ការវាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅភាគខាងជើងហ្គាហ្សាកាន់តែខ្លាំងឡើងក្នុងសប្តាហ៍មុន បណ្ដាលឲ្យមនុស្សជាង ៤០ម៉ឺន​នាក់កំពុងស្វែង​រក​ទីជំរកថ្មី។ ក្នុងនោះជំរុំ Jabalia គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានរបាយការណ៍អំពីក្រុមគ្រួសារដែលជាប់គាំងជាច្រើន ខណៈកាផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ Jabalia នៅតែបន្តត្រូវបានបដិសេធ។

បើ​​​តាម​ក្រសួង​​ពារជាតិ​អ៊ីស្រាអែល (IDF) បានអះអាងកាលពីថ្ងៃអាទិត្យថា ក្នុងរយៈពេលមួយថ្ងៃកន្លងមក កងទ័ព IDF បានបន្តប្រតិបត្តិការទូទាំងតំបន់ហ្គាហ្សាហើយបានវាយប្រហារគោលដៅប្រហែល៤០ និងបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់។

(រូបភាព៖ Xinhua)

សូមរម្លឹកថា អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ ឮ២០២៣ ដែលបណ្ដាលឲ្យ១២០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

បើយោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សាបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តកើនឡើងតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើង​ជិត​​៤៣០០០​​នាក់ហើយ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម