Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រុស្ស៊ី និងជប៉ុន សុទ្ធតែមើលឃើញផ្កាយដុះកន្ទុយ

បានផុស

នៅ

មិនមែនតែប្រទេសថៃទេ ដែលមើលឃើញផ្កាយដុះកន្ទុយ A3 ឬ Tsuchinshan-ATLAS ពោលគឺសូម្បីតែសហរដ្ឋអាមេរិក រុស្ស៊ីនិងជប៉ុន ក៏មើលឃើញបាតុភូតតារាសាស្រ្តមហាកម្រមួយនេះផងដែរ។

ផ្កាយដុះកន្ទុយបង្ហាញខ្លួននៅប្រទេសជប៉ុន (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ SKY News នៅថ្ងៃចន្ទទី១៤ខែតុលាឆ្នាំ២០២៤, នៅសហរដ្ឋអាមេរិកផ្កាយដុះកន្ទុយ Tsuchinshan-ATLAS ត្រូវគេមើលឃើញលើផ្ទៃមេឃនៃឧទ្យាន Trona Pinnacles ក្នុងរដ្ឋ California និងលើបឹង Murray នៃរដ្ឋ South Carolina។

ទន្ទឹមនោះ នៅរុស្ស៊ីឯណោះ បាតុភូតនេះត្រូវគេមើលឃើញនៅលើព្រះវិហារ Saints Peter and Paul Cathedral ក្នុងទីក្រុង Saint Petersburg ចំណែកនៅជប៉ុន បាតុភូតមហាកម្រនេះ កើតឡើងនៅទីក្រុង Kamakura។

ផ្កាយដុះកន្ទុយបង្ហាញខ្លួននៅប្រទេសរុស្ស៊ី (រូបថត៖ AP)

ផ្កាយដុះកន្ទុយនេះ ត្រូវបានរកឃើញតាំងពីដើមឆ្នាំ២០២៣មកម្ល៉េះ ដោយស្ថានីយអាវកាស២កន្លែងផ្សេងគ្នា មួយគឺ Tsuchinshan (Purple Mountain Observatory) នៅក្នុងប្រទេសចិន និងមួយទៀតគឺ ATLAS (Asteroid Terrestrial-impact Last Alert System) នៅកោះហាវ៉ៃ សហរដ្ឋអាមេរិក ទើបគេសម្រេចឲ្យឈ្មោះវាបញ្ចូលគ្នាថា Tsuchinshan-ATLAS តែម្តងទៅ។

តាមការអះអាងពីក្រុមអ្នកវិទ្យាសាស្រ្ត ផ្កាយដុះកន្ទុយនេះស្ថិតនៅក្នុងគន្លងអវកាសជាយូរអង្វែងណាស់មកហើយ ពោលគេ​ប៉ាន់​ស្មាន​ថា​ អាចមានអាយុកាល​ប្រហែល ៨០ ០០០ ឆ្នាំឯណោះ ប៉ុន្តែទើបតែពេលនេះប៉ុណ្ណោះដែលវាគោចរមកជិតផែនដីបំផុតពោលគឺស្ថិតនៅចម្ងាយ ៧០.៦លានគីឡូម៉ែត្រពីផែនដី ដូច្នេះទើបគេចាប់អារម្មណ៍ខ្លាំង និងហៅវាថាជាបាតុមហាកម្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក រុស្ស៊ី និងជប៉ុន សុទ្ធតែមើលឃើញផ្កាយដុះកន្ទុយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជាគាំទ្រការជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ទាំងក្នុង និងក្រៅតំបន់ ឱ្យបានទូលំទូលាយ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អង់គ្លេស បញ្ជូន​ប្រមុខ​យោធា​ និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទៅ​ប្រទេស​ចិន​ក្នុង​ពេល​ដំណាលគ្នា

កីឡា១៣ នាទីutes មុន

លោក គង់​ ចាន់ធីណា​ ក្រៅតែ​ពី​បង្ហាត់​ក្បាច់​គុន​ក៏​មាន​បណ្ដុះ​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចេះ​ដឹងគុណ

សន្តិសុខសង្គម១៩ នាទីutes មុន

ឃាត់ខ្លួនក្រុមដើរទម្លាក់យោង ២ នាក់ ក្រោយធ្វើសកម្មភាពបន្លំខ្សែក ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាច្រើនសា

ព័ត៌មានជាតិ២៣ នាទីutes មុន

គិត​ពីទសវត្សឆ្នាំ១៩៩០ ទុន​វិនិយោគ​ពី​ប្រទេស​ចិន​នៅ​កម្ពុជា មានប្រមាណ ៣៦ ពាន់​លាន​​ដុល្លារ

សន្តិសុខសង្គម១២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម