ព័ត៌មានអន្ដរជាតិ
ក្រោយគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មាន ប្រេស៊ីលជួបព្យុះផង ជន់លិចផង និងភ្លៀងដ៏សែនខ្លាំង
យ៉ាងហោចណាស់មនុស្ស៨នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតកំពុងជាប់គាំងដោយសារគ្មានថាមពល បន្ទាប់ពីព្យុះដ៏ខ្លាំងក្លា បានបោកបក់បង្កមហន្តរាយស្ទើរពាសពេញប្រទេសប្រេស៊ីលនៅតំបន់អាមេរិកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃទី១៤ខែតុលានេះ។

វិទ្យាស្ថានឧតុនិយមជាតិនៃប្រទេសប្រេស៊ីល បានឱ្យដឹងថា តំបន់ភាគកណ្តាលនិងភាគអាគ្នេយ៍នៃប្រទេសត្រូវបានវាយប្រហារដោយខ្យល់ព្យុះបក់ក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់រហូតដល់១០សង់ទីម៉ែត្រ ។
ក្នុងចំណោមមនុស្ស៨នាក់មាន មនុស្ស៧នាក់ត្រូវបានស្លាប់នៅក្នុងទីក្រុង Sao Paulo ដែលជារដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសប្រេស៊ីល ការស្លាប់ភាគច្រើនដោយសារតែការដួលរលំដើមឈើ និងហេដ្ឋារចនាសម្ព័ន្ធដោយសារខ្យល់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។
អ្នកស្រុកនៅរដ្ឋភាគអាគ្នេយ៍នៃប្រទេស បានពិពណ៌នាថា ភ្លៀងធ្លាក់ដែលមិននឹកស្មាន រយៈពេលខ្លីៗ ប៉ុន្តែមានឥទ្ធិពលខ្លាំង។ ការដាច់ភ្លើងបានលេបត្របាក់ផ្នែកដ៍ធំនៃរដ្ឋ Sao Paulo ចាប់តាំងពីថ្ងៃសុក្រមក ជាមួយនឹងបញ្ហាការផ្គត់ផ្គង់ទឹកក៏ត្រូវបានរាយការណ៍ផងដែរ។ ជាមួយគ្នានេះក្រុមហ៊ុនថាមពល Enel បាននិយាយថា ផ្ទះ និងអាជីវកម្មជាង ១.៣ លាននៅតែគ្មានអគ្គិសនីប្រើប្រាស់។

ទោះបីជាយ៉ាងណាមនុស្សជាច្រើននៅប្រេស៊ីលបានស្វាគមន៍ព្យុះនេះថា ជាការសង្គ្រោះដែលរង់ចាំជាយូរមកហើយបន្ទាប់ពីជា១៦៥ ថ្ងៃគ្មានភ្លៀងធ្លាក់សោះ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសប្រេស៊ីលបានជួបប្រទះគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម ដែលអ្នកជំនាញបានផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុ El Nino។
អាកាសធាតុស្ងួតបានបង្កឱ្យមានភ្លើងឆេះព្រៃនៅទូទាំងប្រទេស ដែលបានបំផ្លិចបំផ្លាញផ្នែកធំនៃព្រៃអាម៉ាហ្សូន និងតំបន់ដីសើម Pantanal ក៏ដូចជាផ្សែងហុយចេញពីទីក្រុងធំៗ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ចំនួនភ្លើងឆេះព្រៃនៅអាម៉ាហ្សូនកាលពីខែកក្កដាបានកើនឡើងដល់កម្រិតខ្ពស់រយៈពេលពីរទសវត្សរ៍មិនធ្លាប់មាន៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ