Connect with us

ព័ត៌មានអន្ដរជាតិ

​​NYT: យោធា​អ៊ីស្រាអែល​​បង្ខំ​ជន​ជាតិ​ប៉ាឡេស្ទីនឱ្យ​​​នាំ​ផ្លូវ​ក្នុង​សង្គ្រាម​ដែល​គ្រោះថ្នាក់​ដល់​ជីវិត​

បានផុស

នៅ

កង​​កម្លាំងទាហានអ៊ីស្រាអែល​​ដែល​​កំពុង​ធ្វើសង្គ្រាម​​នៅ​តំបន់ហ្គាហ្សា​​អស់​រយៈពេល​ជាង​១ឆ្នាំ រង​​ការ​ចោទ​ថា បាន​ចាប់​បង្ខំ​ជនជាតិប៉ាឡេស្ទីន​រស់​នៅ​តំបន់ហ្គាហ្សា​​ ដើម្បីបំពេញការងារ​ទាំង​ឡាយ​ណា​​ដែលគំរាមកំហែងដល់អាយុជីវិត​​ទាហាន​របស់​ពួកគេ​​។

​ទាហានអ៊ីស្រាអែល​បង្ហាញ​​​ពី​​របៀ​ប​ចុះ​ទៅ​ផ្លូវ​រូង​ក្រោម​ដី​។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​សេចក្តី​រាយការណ៍​ស៊ើប​អង្កេត​​​របស់ កាសែត The New York Times របស់​សហរដ្ឋ​អាមេរិក ជនជាតិប៉ាឡេស្ទីនដែលត្រូវបានចាប់ខ្លួន​ដោយ​​យោធា​​អ៊ីស្រាអែល ត្រូវបានបង្ខំឱ្យរុករកបណ្តាញផ្លូវរូងក្រោមដីដែល​សង្ស័យ​ថា​​ក្រុមសកម្ម​ប្រយុទ្ធហាម៉ាស​តែងតែ​លាក់ខ្លួន និងចូលទៅក្នុងអគារដែលបំពាក់ដោយមីន ដើម្បីស្វែងរកគ្រឿងផ្ទុះ​ដែល​ត្រូវ​​បាន​កប់​ដោយ​ក្រុម​ហាម៉ាស​​​។

សារ​ព័ត៌មាន The New York Times ​ដែល​បាន​សរសេរ​អត្ថបទ​ស៊ើបអង្កេត​​មួយ​ ក្រោម​ចំណង​ជើង​ថា​ទាហានអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានប្រើជនជាតិប៉ាឡេស្ទីនដែលត្រូវបានចាប់ខ្លួនជាខែលការពារមនុស្ស។

តាម​​អត្ថបទ​​ស៊ើបអង្កេតរបស់សារព័ត៌មាន​ដ៏ល្បី​ល្បាយ​នោះ​ បានរកឃើញថា៖«​ទាហាន​អ៊ីស្រាអែល និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ ពេញមួយសង្រ្គាមនៅហ្គាហ្សា បានបង្ខំប្រជាជនប៉ាឡេស្ទីនដែលត្រូវបានចាប់ខ្លួន​ជា​ប្រចាំ​នោះ​​ឱ្យធ្វើបេសកកម្មឈ្លបយកការណ៍ដែលគំរាមកំហែងដល់អាយុជីវិត ដើម្បីជៀសវាងការធ្វើឱ្យទាហានអ៊ីស្រាអែលប្រឈមនឹងហានិភ័យនៅសមរភូមិ»​។

​តាមសេចក្តី​រាយការណ៍​ ជនជាតិប៉ាឡេស្ទីនដែលត្រូវបានចាប់ខ្លួនត្រូវបានបង្ខំឱ្យរុករកបណ្តាញផ្លូវរូងក្រោម​​ដី ​(Tunnel Networks) ដែលក្រុមសកម្ម​យុទ្ធជន​អាចលាក់ខ្លួន និងចូលទៅក្នុងអគារដែលមានមីនដើម្បីស្វែងរកគ្រឿងផ្ទុះលាក់កំបាំង។

កាសែតនេះបានកត់សម្គាល់ថា ៖«ការអនុវត្ត​ដែល​ខុសច្បាប់ទាំងក្រោមច្បាប់របស់អ៊ីស្រាអែល និងច្បាប់អន្តរជាតិ ត្រូវបានប្រើប្រាស់ដោយក្រុម​យោធា​យ៉ាងហោចណាស់ ១១​នៅក្នុងទីក្រុងចំនួន៥​ក្នុងតំបន់ហ្គាហ្សា ដែលជារឿយៗមានការចូលរួមពីមន្ត្រីមកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល»​។

កាសែត New York Times បន្ថែមថា យោធាអ៊ីស្រាអែលបាននិយាយថា របាយការណ៍បែបនេះនឹងត្រូវបាន ពិនិត្យដោយអាជ្ញាធរពាក់ព័ន្ធ​។

ប្រទេស​អ៊ីស្រាអែល​បាន​សម្រេច​​ធ្វើសង្គ្រាម​​​ជាមួយ​ក្រុម​ហាម៉ាស​​នៅតំបន់​ហ្គាហ្សា​​ បន្ទាប់​ពី​​ក្រុមសកម្ម​ប្រយុទ្ធ​​​ហាម៉ាស​​នៅតំបន់ហ្គាហ្សា​​​​វាយឆ្មក់​ចូល​​​អ៊ីស្រាអែល​​តាមផ្លូវ​គោក ផ្លូវ​ទឹក និង​​ផ្លូវអាកាស​ ដោយសម្លាប់​មនុស្ស​​ប្រមាណ​១២០០​នាក់​ និង​ចាប់​ចំណាប់​ខ្មាំ​​ង​​​ប្រមាណ​២៥០​នាក់​​នៅ​ថ្ងៃទី​៧ខែ​តុលាឆ្នាំ​២០២៣។​

ចាប់តាំងពី​ពេល​នោះ​មក យោធា​អ៊ីស្រាអែល​បាន​បើក​ការ​វាយលុក​យ៉ាង​​​ខ្លាំង​​លើ​តំបន់​ហ្គាហ្សា ដោយ​ចាប់​ផ្តើម​​​ពី​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​​​​​នៅតំបន់ហ្គាហ្សា​​​យ៉ាង​ហិចហោច​បំផុតរហូត​ដល់​ពេលនេះ​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម