Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីឆ្នាំនេះ ព្យុះសាហាវៗម្ល៉េះ?

បានផុស

នៅ

មិនមែនជារឿងចម្លែកឡើយដែលរាល់ឆ្នាំ ពិភពលោកតែងតែរងការវាយប្រហារដោយខ្យល់ព្យុះ ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់គឺថា ឆ្នាំនេះ មានព្យុះជាច្រើនហើយសុទ្ធតែខ្លាំងៗទៀត ទើបមានការចោទជាសំណួរថា ហេតុអ្វីឆ្នាំ២០២៤ មានព្យុះសាហាវៗម៉្លេះ?

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអ្នកជំនាញវៀតណាមកាលពីថ្ងៃអាទិត្យទី១៣ខែតុលាឆ្នាំ២០២៤, មូលហេតុធំ២ ដែល២០២៤មានព្យុះសាហាវៗជាងរាល់ឆ្នាំគឺដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីបាតុភូត El Nino ទៅ La Nina បណ្តាលឲ្យសីតុណ្ហភាពមហាសមុទ្រនិងបរិយាកាសកើនឡើង។

ដូចអ្នកដឹងស្រាប់ហើយ ឆ្នាំ២០២៤នេះ ពិភពលោកបានជួបប្រទះព្យុះកាចជាច្រើន ដោយព្យុះនីមួយៗមានល្បឿនខ្យល់មិនក្រោម២០០គីឡូម៉ែត្រក្នុងមួយម៉ោងទេ តួយ៉ាងដូចជាព្យុះទីហ្វុង Yagi នៅសមុទ្រចិនខាងត្បូង, ព្យុះ Gaemi និង Krathon ដែលបោកបក់លើប្រទេសចិន ក៏ដូចជាព្យុះសង្ឃរា Helene និង Milton នៅសហរដ្ឋអាមេរិកជាដើម។

(រូបថត៖ VN Express)

ជុះវិញបញ្ហានេះ លោក Truong Ba Kien នាយករងនៃមជ្ឈមណ្ឌលស្រាវជ្រាវឧតុនិយមនិងអាកាសធាតុ វៀតណាម បានពន្យល់ថា កាលណាសីតុណ្ហភាពកើនឡើងនោះទឹកសមុទ្រកាន់តែក្តៅ ហើយវានឹងជះបញ្ជូនចំហាយទឹកនិងថាមពលកាន់តែច្រើនចូលក្នុងប្រព័ន្ធអាកាសធាតុ ជាហេតុនាំឲ្យកម្លាំងព្យុះកាន់តែខ្លាំង។

ម្យ៉ាងវិញទៀត បើកាលណា សីតុណ្ហភាពជាសកល កើនឡើង១អង្សាសេនោះ កម្លាំងខ្យល់ព្យុះក៏នឹងកើនឡើង ៤០%ដែរ។

(រូបថត៖ X)

និយាយពី El Nino និង La Nina វិញ, កាលណាបាតុភូតនេះផ្លាស់ប្តូរលឿនពេកនៅតំបន់ប៉ាស៊ីហ្វិកកណ្តាល និងខាងកើត វានឹងធ្វើឲ្យមានអតុល្យភាពកម្តៅនិងសំណើមនៃមហាសមុទ្រ ដោយជួយបង្កើនថាមពលសម្រាប់ការកកើតព្យុះត្រូពិកដែលមានឥទ្ធិភពកាចសាហាវ។

សូមបញ្ជាក់ថា ឆ្នាំ​ដែល​មាន​បាតុភូត El Nino ខ្លាំងបំផុតគឺ១៩៩៧ ​ដោយកាលនោះ​មាន​ព្យុះចំនួន៣១កកើតនៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិកប៉ែកពាយព្យ ហើយមកដល់ឆ្នាំ១៩៩៨ បាតុភូត La Nina បានបង្កើតព្យុះកាចចំនួន២៦៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះ ២ទៀត នឹងវាយប្រហារវៀតណាម ក្នុងខែនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម