Connect with us

ព័ត៌មានអន្ដរជាតិ

ណាសា បញ្ជូនយានអវកាសទៅព្រះចន្ទទឹកកកដ៏អាថ៌កំបាំង ដើម្បីរកមនុស្សក្រៅភព

បានផុស

នៅ

ក្រោយពន្យារពេលដោយសារព្យុះសង្ឃរា Milton កាលពីសប្តាហ៍មុន ពេលនេះ អង្គការណាសា បានបាញ់បង្ហោះយានអវកាសទៅស្វែងរកមនុស្សក្រៅភពនៅព្រះចន្ទទឹកកកនៃប្រព័ន្ធភពព្រហស្បតិ៍ហើយ។

ព្រះចន្ទទឹកកក Europa (រូបថត៖ ណាសា)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី១៥ខែតុលាឆ្នាំ២០២៤, យានអវកាស Europa Clipper ត្រូវបាញ់បង្ហោះនៅទីក្រុង Cape Canaveral នៃរដ្ឋ Florida នាវេលាម៉ោង ១២:០៦នាទី ថ្ងៃត្រង់ (ម៉ោងនៅអាមេរិក) ហើយយាននេះនឹងធ្វើដំណើរចម្ងាយ ២.៩ ពាន់លានគីឡូម៉ែត្រ ឆ្ពោះទៅកាន់ព្រះចន្ទទឹកកក Europa ដែលជាព្រះចន្ទដ៏អាថ៌កំបាំង គោចរជុំវិញភពព្រហស្បតិ៍។

តាមការបញ្ជាក់ពីក្រុមមន្ត្រីអង្គការណាសា, យានអវកាសនេះនឹងទៅដល់គោលដៅនៅខែមេសាឆ្នាំ២០៣០ ហើយការរកឃើញរបស់វា នឹងធ្វើឲ្យយើងយល់កាន់តែច្បាស់អំពីជីវិត នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។

យានអវកាស Europa Clipper នឹងចាយពេលធ្វើដំណើរប្រាំឆ្នាំកន្លះ ដើម្បីទៅដល់ភពព្រហស្បតិ៍ (រូបថត៖ ណាសា)

លោក Mark Fox-Powell អ្នកជំនាញខាងមីក្រូជីវសាស្រ្តនៃភព នៅសាកលវិទ្យាល័យ Open ចក្រភពអង់គ្លេស និយាយថា «ប្រសិនបើយើងរកឃើញជីវិតនៅប្រព័ន្ធព្រះអាទិត្យមែននោះ វានឹងបង្ហាញឲ្យឃើញច្បាស់ពីប្រភពដើមនៃជីវិត ដែលស្ថិតនៅដាច់ដោយឡែកពីភពផែនដី។ វាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះប្រសិនបើមានជីវិត២កន្លែង នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង នោះវាអាចមានន័យថា ជីវិតមិនមែនជារឿងចម្លែកឡើយ»។

ស្ថិតនៅចម្ងាយ៦២៨លានគីឡូម៉ែត្រពីផែនដី, ព្រះចន្ទទឹកកក Europa គឺធំជាងព្រះចន្ទរបស់យើងបន្តិចប៉ុណ្ណោះ។ ប្រសិនបើ Europa ស្ថិតនៅលើមេឃរបស់យើងដែរ វានឹងភ្លឺជាងព្រះចន្ទប្រាំដង ពីព្រោះទឹកកកនៅទីនោះ ចាំងពីពន្លឺព្រះអាទិត្យខ្លាំងជាង។

ស្រទាប់​ទឹកកក​របស់​វា​មាន​កម្រាស់​ដល់​ទៅ២៥គីឡូម៉ែត្រ ហើយ​​អាច​មាន​សមុទ្រ​ដ៏​ធំ​មួយ​នៅ​ខាងក្រោមនោះផងដែរ​។ មិនត្រឹមប៉ុណ្ណឹង វាថែមទាំងអាចមានសារធាតុគីមីដែលជាធាតុផ្សំសម្រាប់ជីវិតសាមញ្ញទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យានអវកាសឯកជននាំមហាសេដ្ឋី ៤រូប ទៅដើរលេងក្នុងលំហ ចេញដំណើរហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម