Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu គំរាមតាមកម្ទេចក្រុមហេសបូឡាគ្រប់កន្លែង គ្មានត្រាប្រណីឡើយ

បានផុស

នៅ

គ្រាន់តែក្រុមហេសបូឡា បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែលភ្លាម ស្រាប់តែលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចេញការព្រមានយ៉ាងក្តៅគគុកថា ទោះចលនាសកម្មប្រយុទ្ធលីបង់មួយនេះទៅដល់ទីណាក៏ដោយ អ៊ីស្រាអែល នឹងកម្ទេចឲ្យខ្ទេចដោយមិនត្រាប្រណីឡើយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះគ្មានមនុស្សបើករបស់ក្រុមហេសបូឡា បានបើកការវាយប្រហារកាលពីថ្ងៃទី១៣ខែតុលា ដោយសម្លាប់ទាហាន៤នាក់និង៦០នាក់រងរបួស នៅឯមូលដ្ឋានហ្វឹកហ្វឺនកងពល Golani ដោយអះអាងថា នេះគឺដើម្បីសងសឹកទៅនឹងការវាយឆ្មក់របស់អ៊ីស្រាអែល រួមទាំងការវាយប្រហារនៅសប្តាហ៍មុន ដែលបានសម្លាប់មនុស្ស២២នាក់ នៅកណ្តាលទីក្រុងបេរូតផងដែរ។

ថ្លែងចេញពីមូលដ្ឋានដែលជាកន្លែងត្រូវវាយប្រហារ, លោក Netanyahu ប្រកាសថា «ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា យើងនឹងបន្តវាយប្រហារក្រុមហេសបូឡាដោយឥតប្រណីដៃទេ នៅគ្រប់កន្លែងក្នុងប្រទេសលីបង់។ យើងនឹងបន្តប្រយុទ្ធ យើងទទួលខុសត្រូវ តែយ៉ាងណាពេលនេះយើងសម្រេចបានលទ្ធផលសំខាន់ៗ ហើយនឹងបន្តសម្រេចបានច្រើនទៀត»។

(រូបថត៖ AP)

ការគំរាមរបស់លោក Netanyahu កើតឡើងចំពេល យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារគោលដៅនានាក្នុងប្រទេសលីបង់ រួមទាំងអគារមួយនៅភាគខាងជើងប្រទេសផងដែរ ដោយសម្លាប់មនុស្សចំនួន២១នាក់ទៀត។

សូមបញ្ជាក់ថា ក្រុមហេសបូឡា បានបន្តបាញ់រ៉ុកកែតនិងបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារភាគខាងជើងប្រទេសអ៊ីស្រាអែល ចាប់តាំងពីជម្លោះរវាងទីក្រុង Tel Aviv និងក្រុមហាម៉ាស ផ្ទុះឡើងក្នុងខែតុលាឆ្នាំ២០២៣ ហើយសង្កត់ធ្ងន់ថា ខ្លួននឹងបញ្ឈប់សកម្មភាពលុះត្រាតែតំបន់ហ្គាហ្សាស្ទ្រីប ទទួលបានបទឈប់បាញ់។

(រូបថត៖ AP)

ក្រោយមក អ៊ីស្រាអែល​ក៏​បង្កើន​ការ​វាយ​ប្រហារ​លើ​គោល​ដៅ​​ក្រុម ហេសបូឡាក្នុង​ប្រទេស​លីបង់វិញ ជាក់ស្តែងថ្មីៗនេះតែម្តង ដែលអ៊ីស្រាអែល បង្កើនការវាយប្រហារតាមអាកាសទៅលើទីតាំងជាមូលដ្ឋានឈរជើងយ៉ាងរឹងមាំរបស់ក្រុមហេសបូឡា នៅប្រទេសលីបង់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល​ឲ្យ​UN​ដកទ័ព​រក្សា​សន្តិភាព​​ចេញ​​​ពីលីបង់​ជាបន្ទាន់ ខណៈ​ប្រទេស​៤០​​ថ្កោល​ទោស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

រាជរដ្ឋាភិបាល លើកលែងតម្លៃសេវាចេញ-ចូល ថៃ តាមច្រកទ្វារព្រំដែន សម្រាប់ពលករខ្មែរត្រលប់មកស្រុកពេលបុណ្យចូលឆ្នាំថ្មី

កីឡា២១ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ២៣ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង២៥ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម