ព័ត៌មានអន្ដរជាតិ
សាកសពកាត់ក្បាលចំនួនប្រាំត្រូវបានរកឃើញនៅក្បែរផ្លូវក្នុងរដ្ឋ Jalisco ប្រទេសម៉ិកស៊ិក
ប៉ូលិសនៅក្នុងប្រទេសម៉ិកស៊ិកបានរកឃើញសាកសពបុរស៥នាក់ដែលត្រូវបានកាត់ក្បាល នៅលើផ្លូវមួយក្នុងរដ្ឋ Jalisco ខណៈដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសនេះប្រឈមនឹងសម្ពាធដើម្បីបង្ក្រាបឧក្រិដ្ឋកម្មដ៏ធំ។

សារព័ត៌មាន Al Jazeera ផ្សាយនៅថ្ងៃទី១៥ខែតុលានេះ បានឱ្យដឹងថា សាកសពទាំងនេះត្រូវបានរកឃើញដោយអ្នកបើកបរនៅតាមដងផ្លូវដែលបានប្រទះឃើញថង់ប្លាស្ទិកមានសំណល់នៅខាងក្នុងដែលមើលទៅដូចជារូបរាងរបស់មនុស្ស ក្នុងក្រុង Ojuelos ភាគឦសានរដ្ឋ Jalisco កាលពីថ្ងៃអាទិត្យ។
បន្ទាប់ពីប៉ូលិសបានទៅដល់កន្លែងកើតហេតុបានរកឃើញសាកសពបុរស៥នាក់ដែលគ្មានក្បាល និងក៏បានរកឃើញកាបូបក្បែរនោះដែលគេជឿថា មានក្បាលរបស់ជនរងគ្រោះផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យព្រះរាជអាជ្ញា។ មកដល់ពេលនេះ កម្លាំងជំនាញផ្នែកកោសល្យវិច្ច័យ កំពុងស្រាវជ្រាវរកភស្តុតាងបន្ថែម និងព្យាយាមកំណត់អត្តសញ្ញាណជនរងគ្រោះ។
ឃាតកម្មដ៏សាហាវជាមួយនឹងសាកសពដែលត្រូវបានគេបោះចោលតាមទីសាធារណៈជាធម្មតាពាក់ព័ន្ធទៅនឹងក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសម៉ិកស៊ិក ខណៈដែលរដ្ឋ Jalisco គឺជាផ្ទះរបស់ក្រុមឧក្រិដ្ឋកម្ម Jalisco Nueva Generacion Cartel (CJNG) ដ៏មានឥទ្ធិពល និងហិង្សាបំផុតមួយរបស់ប្រទេសនេះ។ យោងតាមតួលេខផ្លូវការ ឮមនុស្ស ១៤១៥នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋនេះ ចន្លោះពីខែមករាដល់ខែកញ្ញាឆ្នាំនេះ។

អំពើហិង្សាស្ទើរតែក្លាយជារឿងធម្មតានៅទូទាំងប្រទេសម៉ិកស៊ិក ជាពិសេសនៅពេលដែលក្រុមអ្នកលេងក្នុងតំបន់ប៉ះទង្គិចជាមួយអាជ្ញាធរ។ ក្នុងឆ្នាំ២០០៦ រដ្ឋាភិបាលម៉ិកស៊ិកបានដាក់ពង្រាយកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ហើយចាប់តាំងពីពេលនោះមក មនុស្សជាង ៤៥ម៉ឺននាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់បានបាត់ខ្លួន។
កាលពីថ្ងៃទី៦ខែតុលា អភិបាលក្រុង Chilpancingo នៅភាគខាងត្បូងរដ្ឋ Guerrero លោក Alejandro Arcos ក៏ត្រូវបានសម្លាប់តិចជាងមួយសប្តាហ៍ បន្ទាប់ពីឡើងកាន់តំណែងផងដែរ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាក្បាលរបស់គាត់ត្រូវបានទុកនៅលើក្រណាត់នៃរថយន្តភីកអាប់។
ពាក់ព័ន្ធបញ្ហានេះមេដឹកនាំស្ត្រីដំបូងគេរបស់ប្រទេសម៉ិកស៊ិក គឺប្រធានាធិបតី Claudia Sheinbaum ដែលបានចូលកាន់តំណែងនៅថ្ងៃទី១ខែតុលា បានប្រឈមមុខនឹងបញ្ហាធំមួយដើម្បីដោះស្រាយអំពើហិង្សារបស់ក្រុមជួញដូរ។
លោកស្រី បានសន្យាថា នឹងប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ «hugs not bullets» ដែលមិនប្រើចុងកាណុងដោះស្រាយបញ្ហា របស់លោក Andres Manuel Lopez Obrador ដែលជាអ្នកកាន់តំណែងមុនក្នុងការប្រើប្រាស់គោលនយោបាយសង្គមដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនិងរកឫសគល់របស់វា៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី