ព័ត៌មានអន្ដរជាតិ
ទំហំពាណិជ្ជកម្មវៀតណាម រំពឹងនឹងកើនដល់ ៨០០ ប៊ីលានដុល្លារ ឆ្នាំនេះ
សេដ្ឋវិទូវៀតណាម លោក Định Trung Thịnh បានអះអាងថា ទំហំពាណិជ្ជកម្មវៀតណាម រួមមានការនាំចូល-នាំចេញ នឹងហក់ឡើងដល់ ៨០០ ប៊ីលានដុល្លារ គិតត្រឹមចុងឆ្នាំ ២០២៤ ពោលគឺលើសពីកំណត់ត្រាច្រើនបំផុត ៧៣២ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយបន្តរបស់កាសែត Viet Nam News។

លោក Thịnh បានបង្ហាញពីសុទិដ្ឋិនិយមចំពោះការណ៍នេះ ដោយសារតែកំណើនជាវិជ្ជមាននៃសកម្មភាពពាណិជ្ជកម្មរបស់វៀតណាមជាមួយប្រទេសដៃគូជាច្រើន ដូចជាជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ជាដើម។
ជាមួយគ្នានេះ លោកបានប្រាប់សារព័ត៌មានក្នុងស្រុក baocongthuong.vn ថា សហគមន៍ធុរកិច្ចវៀតណាម បានប្តេជ្ញាចិត្តជំរុញកំណើនការនាំចេញក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤ ដោយទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTAs)។
លោកបានបន្ថែមថា តម្រូវការទីផ្សារនាំចូលមានការកើនឡើង ដែលនោះនឹងជួយសម្រួលដល់ការនាំចេញរបស់វៀតណាមនៅត្រីមាសចុងក្រោយ ជាពិសេសលើវិស័យវាយនភណ្ឌ និងកាត់ដេរ ស្បែកជើង គ្រឿងអេឡិចត្រូនិក កសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាដើម។

យោងតាមការិយាល័យស្ថិតិទូទៅវៀតណាម (GSO) ទំហំពាណិជ្ជកម្មរបស់ប្រទេសក្នុងរយៈពេល៩ខែដើមឆ្នាំ បានកើនឡើង ១៦ ភាគរយ ដល់ប្រមាណ ៥៧៨ ប៊ីលានដុល្លារ។
សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ជាមួយនឹងទំហំទំហំពាណិជ្ជកម្ម ៩០ ប៊ីលានដុល្លារ ក្នុងនោះវៀតណាមទទួលបាននូវអតិរេកពាណិជ្ជកម្មចំនួន ៧៨,៥ ប៊ីលានដុល្លារ។ ចំណែកឯចិនវិញ បន្តជាប្រទេសផ្គត់ផ្គង់វៀតណាមធំបំផុត ជាមួយនឹងទំហំពាណិជ្ជកម្ម ១០៥ ប៊ីលានដុល្លារ ដែលធ្វើឱ្យវៀតណាមរងនូវឱនភាពពាណិជ្ជកម្មជាង ៦១ ប៊ីលានដុល្លារ។ នេះបើតាមទិន្នន័យដដែលរបស់ GSO។
យ៉ាងណាមិញ ជារួម វៀតណាមបានកត់ត្រាពីអតិរេកពាណិជ្ជកម្មចំនួន ២០,៧៩ ប៊ីលានដុល្លារ ក្នុងរយៈពេល ៩ ខែដដែល ដោយទាបជាង ២២,១ ប៊ីលានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ