Connect with us

ព័ត៌មានអន្ដរជាតិ

កេនយ៉ាផ្លាស់ទីដំរីរាប់សិបក្បាលទៅឧទ្យាន​ថ្មី​ដោយសារចំនួន​ដំរី​កើនឡើង​ច្រើន​ពេក​

បានផុស

នៅ

ប្រទេសកេនយ៉ាកំពុងទទួលរងនូវបញ្ហាមួយ ដោយសារតែចំនួនសត្វដំរី​​​កើន​ឡើង​​ច្រើន​​​នៅក្នុងឧទ្យានជាតិ Mwea ដែលមានទំហំ៤២​គីឡូម៉ែត្រការ៉េ ភាគខាងកើតនៃរដ្ឋធានី Nairobi ​ធ្វើ​ឱ្យ​លើលពីសមត្ថភាពផ្ទុករបស់ឧទ្យាន​មួយ​​នេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Al Jazeera មាន​មូលដ្ឋាន​នៅ​​ទីក្រុង​ដូហា​ប្រទេស​កាតា បាន​ផ្សាយ​នៅថ្ងៃទី​១៥ខែតុលានេះ ឱ្យ​ដឹងថា នៅក្នុងឧទ្យាននេះ​សត្វដំរី​អតិបរិមាណ​​ចំនួន​៥០​ក្បាល​ ប៉ុន្តែបច្ទុប្បន្នមានរហូតដល់​១៥៦ក្បាលដែលលើសលប់លើប្រព័ន្ធអេកូឡូស៊ី និងទាមទារឱ្យមានការផ្លាស់ទីលំនៅរបស់សត្វធំជាងគេប្រហែល​១០០​ក្បាល ខណៈកាលពីឆ្នាំ ១៩៧៩ ប្រទេសនេះមានដំរីតែចំនួន​៤៩ក្បាលប៉ុណ្ណោះ។

យោងតាមអគ្គនាយកសេវាសត្វព្រៃ Kenya លោក Erustus Kanga បានឲ្យដឹងថា​ ការកើនឡើងនៃចំនួនដំរីនៅឧទ្យាន Mwea នេះ បានគូសបញ្ជាក់ពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ និងក៏បង្ហាញថា ការបរបាញ់មានកម្រិតទាប ហើយ​ដំរីអាចលូតលាស់បាន ហើយការផ្លាស់ទីលំនៅនេះក៏មានគោល​បំណង​ទប់ស្កាត់ជម្លោះរវាងមនុស្ស និងសត្វព្រៃផងដែរ។

ក្រុមអ្នកជំនាញបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងសត្វដំរីចំនួន​៥០​ក្បាល កាលពីសប្តាហ៍មុនទៅកាន់ឧទ្យានជាតិ Aberdare ដែលមានទំហំ ៧៨០​គីឡូម៉ែត្រការ៉េនៅកណ្តាលប្រទេសកេនយ៉ា។ គិតត្រឹមថ្ងៃច័ន្ទសប្ដាហ៍នេះ ដំរីចំនួន​៤៤​ក្បាលត្រូវបាន​ផ្លាស់ពី Mwea ទៅកាន់ Aberdare ដោយមាន​៦​ក្បាលផ្សេងទៀតគ្រោងធ្វើការផ្លាស់ទីនៅថ្ងៃអង្គារនេះ។

(រូបភាព៖ AP)
(រូបភាព៖ AP)

ដំណើរការនេះបានចាប់ផ្តើមនៅពេលព្រឹកព្រលឹម ដោយមានការចូលរួមពីក្រុមអ្នកជំនាញខាងសត្វព្រៃជាង១០០នាក់ ជាមួយនឹងឧបករណ៍រាប់ចាប់ពីឡានដឹកទំនិញបំពាក់​ឧបករណ៍​ពិសេស រហូតដល់ឧទ្ធម្ភាគចក្រ។ ដំបូងមានឧទ្ធម្ភាគចក្រ​ពីរ​​បាន​​ប្រើ​ប្រាស់​ដើម្បី​ល្បាត​​ឃ្លាំ​មើល​តាម​អាកាស​ដើម្បី​តាម​ដាន​ហ្វូង​ដំរី​ដែល​ផ្លាស់ទី​តាម​ធម្មជាតិជា​គ្រួសារ​តូចៗ​ដែលមាន​សមាជិកប្រហែល​៥​ក្បាល។ នៅលើឧទ្ធម្ភាគចក្រមួយក្នុងចំណោមឧទ្ធម្ភាគចក្រពីរនេះ អ្នកសង្កេតមើលសត្វដំរី និងពេទ្យសត្វដែលមានកាំភ្លើងបាញ់ថ្នាំសណ្ដំ។

នៅពេលដែលដំរីសន្លាប់ ក្រុមអ្នកឯកទេសបសុពេទ្យ និងមន្ត្រី​​អនុរក្សបានប្រញាប់ប្រញាល់ស្វែងរកវា ហើយបោស សម្អាតព្រៃដើម្បីបើកផ្លូវសម្រាប់ក្រុមដឹកជញ្ជូន ខណៈដែលក្រុមអនុរក្សមួយក្រុមទៀតធ្វើការលើកសត្វដំរីដ៏ធំមានទម្ងន់រាប់រយគីឡូក្រាមទាំងនេះ ឡើងលើឡានឯកទេស ដើម្បីដឹកទៅកាន់​ទីតាំង​ថ្មីក្នុងចម្ងាយ១២០គីឡូម៉ែត្រ។

ទីភ្នាក់ងារសត្វព្រៃ បាននិយាយថា គម្រោងនេះចំណាយប្រាក់យ៉ាងតិច ១២លាន shilling Kenya ស្មើនឹង​៩៣០០០ល្លារ។ ឧទ្យានជាតិ និងព្រៃបំរុងទុករបស់ប្រទេសកេនយ៉ា គឺជាជម្រករបស់សត្វព្រៃជាច្រើនប្រភេទ ហើយទាក់ទាញអ្នកទស្សនារាប់លាននាក់ជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យប្រទេសនេះក្លាយជាគោលដៅ​ទេសចរណ៍ដ៏ពេញនិយម៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ វិនាទី មុន

កេនយ៉ាផ្លាស់ទីដំរីរាប់សិបក្បាលទៅឧទ្យាន​ថ្មី​ដោយសារចំនួន​ដំរី​កើនឡើង​ច្រើន​ពេក​

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

សាកសព​កាត់​ក្បាល​ចំនួន​ប្រាំ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​ផ្លូវ​ក្នុងរដ្ឋ Jalisco ប្រទេស​ម៉ិកស៊ិក

ព័ត៌មានជាតិ១៤ នាទី មុន

សម្តេចធិបតីយល់ព្រមឱ្យរដ្ឋមន្រ្តីមហាផ្ទៃដកចោលក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃស

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

ក្រុមហ៊ុនថាមពល​ថៃ ទិញប្រេងឆាប្រើរួច​ យក​ទៅ​ធ្វើ​ឥន្ធនៈស្អាត​សម្រាប់​​យន្តហោះ​

ព័ត៌មានជាតិ១ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ប្រាប់ទៅទូតអូស្ត្រាលីថា ការចាប់ខ្លួនលោក ម៉ិច ដារ៉ា និងក្រុមប្រឆាំង CLV ដើម្បីទប់ស្កាត់កុំឱ្យមានកុបកម្មដូចឆ្នាំ២០១៣

Sokha Hotels

ព័ត៌មានពេញនិយម