ព័ត៌មានអន្ដរជាតិ
ចិន ប្រើយន្តហោះចម្បាំងជាង១៥០គ្រឿងនៅក្នុងសមយុទ្ធត្រឹម១ថ្ងៃ ហ៊ុមព័ទ្ធជុំវិញកោះតៃវ៉ាន់
«Joint Sword-2024B» គឺជាសមយុទ្ធរបស់ប្រទេសចិន ដែលធ្វើឡើងហ៊ុមព័ទ្ធតំបន់ចំនួន៩របស់តៃវ៉ាន់ ហើយមានការប្រើប្រាស់យន្តហោះចម្បាំងប្រមាណជា ១៥៣គ្រឿង និងនាវា ២៦គ្រឿង។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី១៥ខែតុលា ដែលបានតាមដាននូវរាល់សកម្មភាពចិននៅជុំវិញដែនកោះរបស់ខ្លួន។
ក្រសួងការពារជាតិតៃវ៉ាន់ បានប្រាប់ថា នេះគឺជាចំនួនយន្តហោះចម្បាំងដ៏ច្រើនមិនធ្លាប់មានរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលបានដាក់ពង្រាយនៅជុំវិញកោះតៃវ៉ាន់។ ក្នុងចំណោមយន្តហោះទាំងនោះ យន្តហោះចំនួន២៨គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនទឹកដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់ ដែលចិនតែងតែនិយាយថាខ្លួនមិនទទួលស្គាល់នោះឡើយ។
សកម្មភាពយន្តហោះចម្បាំងចិនផ្សេងទៀត បានធ្វើឡើងនៅឆ្នេរសមុទ្រភាគអាគ្នេយ៍របស់តៃវ៉ាន់ ដែលជាមូលដ្ឋានទ័ពអាកាសដ៏សំខាន់របស់ក្រុងតៃប៉ិ និងនៅភាគនិរតីដែលជាកន្លែងប្រជុំកោះ Pratas គ្រប់គ្រងដោយតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានប្រាប់ថា មាននាវាកងទ័ពជើងទឹកចិនចំនួន១៤គ្រឿង និងនាវាឆ្មាំសមុទ្រចំនួន១២គ្រឿងនៅក្នុងសមយុទ្ធកាលពីថ្ងៃចន្ទផងដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយាយថា សមយុទ្ធចិនមិនមែនគ្រាន់តែជាបញ្ហាសម្រាប់តៃវ៉ាន់មួយប៉ុណ្ណោះទេ។ លោក ថា៖ «សមយុទ្ធណាមួយដោយគ្មានការព្រមានជាមុន នឹងបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។ សមយុទ្ធរបស់ចិនមិនត្រឹមតែប៉ះពាល់ដល់ទឹកដីក្បែរខាងរបស់តៃវ៉ាន់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនាវាចរណ៍ លំហអាកាស និងសមុទ្រអន្តរជាតិទាំងមូល ដូច្នេះហើយក៏បានទាក់ទាញការយកចិត្តទុកដាក់ពីបណ្ដាប្រទេសផ្សេងៗទៀតផងដែរ»។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ខែតុលា យោធាចិន បានចាប់ផ្ដើមសមយុទ្ធមួយនៅជុំវិញតៃវ៉ាន់ ហើយប្រាប់ថា វាគឺជាការព្រមានដ៏ធំមួយចំពោះសកម្មភាពផ្ដាច់ខ្លួននិយមរបស់ដែនកោះមួយនេះ។ សមយុទ្ធនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានព្រមានទីក្រុងប៉េកាំង ប្រឆាំងនឹងការចាត់វិធានការឆ្លើយតបទៅនឹងសុន្ទរកថារបស់ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ក្នុងអំឡុងពេលប្រារព្ធទិវាជាតិកាលពីថ្ងៃទី១០ខែតុលា៕
ដោយ៖ ឈាង
ចុចអាន៖ តៃវ៉ាន់ ចល័តទ័ពនិងសព្វាវុធចូលតាមទីតាំងឈរជើងរួចអស់ហើយ ខណៈចិនធ្វើសមយុទ្ធ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់