Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពអ៊ីរ៉ង់បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើល ក្រោយល្បីថា ស្លាប់ក្រោមដៃអ៊ីស្រាអែល

បានផុស

នៅ

កាលពីសប្តាហ៍មុន មានសារព័ត៌មានជាច្រើន ចេញផ្សាយព្រោងព្រាតថា មេទ័ពអ៊ីរ៉ង់ Esmail Qaani ត្រូវបានសម្លាប់ក្នុងការវាយប្រហារអាកាសរបស់អ៊ីស្រាអែល នៅទីក្រុងបេរូត នៃប្រទេសលីបង់ ប៉ុន្តែកាលពីថ្ងៃចន្ទទី១៤ខែតុលាឆ្នាំ២០២៤ មេបញ្ជាការកងកម្លាំង Quds រូបនេះ ស្រាប់តែបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលជាទីបំផុត នៅឯទីក្រុង Karbala នៃប្រទេសអ៊ីរ៉ាក់។

មេទ័ពអ៊ីរ៉ង់ Esmail Qaani (រូបថតពីវីដេអូ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Times of Israel, លោក Qaani ត្រូវគេឃើញស្លៀកពាក់ខ្មៅ ចូលរួមក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Abbas Nilforoushan ដែលត្រូវគេសម្លាប់ក្នុងប្រទេសលីបង់ កាលពីចុងខែកញ្ញា។

មុនពេលលោកបង្ហាញខ្លួន មានសេចក្តីរាយការណ៍ជាច្រើនបង្ហើបថា លោក Qaani អាចត្រូវគេសម្លាប់នៅប្រទេសលីបង់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើមន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡាឈ្មោះ Hashem Safieddine កាលពីដើមខែនេះ។

មិនត្រឹមប៉ុណ្ណឹងក៏មានមន្ទិលសង្ស័យផងដែរថា លោក Qaani ប្រហែលត្រូវអ៊ីរ៉ង់ឃុំឃាំងនិងសួរចម្លើយ ជាប់ពាក់ព័ន្ធការធ្វើឃាតមេក្រុមហេសបូឡា Hassan Nasrallah កាលពីខែមុន ហើយក៏គាំងបេះដូងស្លាប់ក្នុងអំឡុងពេលនៃការសួរចម្លើយនោះតែម្តង។

មេទ័ពអ៊ីរ៉ង់ Esmail Qaani (រូបថត៖ AP)

អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ ទាំងទីក្រុងតេហេរ៉ង់និងក្រុមហេសបូឡា សុទ្ធតែមិនអាចទាក់ទងគាត់បាន ទើបតែកាលពីថ្ងៃចន្ទប៉ុណ្ណោះ ដែលមានរឿងភ្ញាក់ផ្អើលនេះកើតឡើង។

សូមបញ្ជាក់ថា កងកម្លាំង Quds គឺជាអង្គភាពដ៏មានឥទ្ធិពលរបស់ឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់បានតែងតាំងគាត់ជាមេទ័ព Quds ជំនួសលោក Qassem Soleimani ដែលត្រូវសហរដ្ឋអាមេរិក ធ្វើឃាតក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ង់ ក្នុងឆ្នាំ២០២០។

កងកម្លាំង Quds នេះហើយ ជាអ្នកមើលការខុសត្រូវនិងដឹកមុខចលនាសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលក្នុងនោះរួមមានទាំងក្រុមហេសបូឡានៅប្រទេសលីបង់, ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងក្រុមឧទ្ទាម ហ៊ូធី នៅប្រទេសយេម៉ែន ផងដែរ៕

ប្រែសម្រួល៖ សុខ សុវណ្ណ

ចុចអាន៖ លោក Netanyahu គំរាមតាមកម្ទេចក្រុមហេសបូឡាគ្រប់កន្លែង គ្មានត្រាប្រណីឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម