ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានអ៊ីរ៉ង់ឲ្យបញ្ឈប់ផែនការសម្លាប់លោក ត្រាំ
សហរដ្ឋអាមេរិក បានប្រកាសថា រាល់ការប៉ុនប៉ង់សម្លាប់លោក ដូណាល់ ត្រាំ ដោយរដ្ឋាភិបាលអ៊ីរ៉ង់ នឹងត្រូវចាត់ទុកជាសកម្មភាពនៃសង្គ្រាម ហើយបានព្រមានក្រុងតេហេរ៉ង់ឲ្យបញ្ឈប់នូវរាល់ផែនការធ្វើឃាតទាំងអម្បាលម៉ានទៅលើអតីតប្រធានាធិបតីអាមេរិកតទៅទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/fb46928298f20fdf40f9be383ded812362c3f3f4.avif)
បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៥ខែតុលា ប្រភពពីមន្ត្រីអាមេរិក បានឲ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន បានពិភាក្សាអំពីការគំរាមកំហែងជីវិតលើលោក ត្រាំ និងចាត់ឲ្យក្រុមរបស់លោកដោះស្រាយប្រឆាំងនឹងផែនការរបស់អ៊ីរ៉ង់លើសហរដ្ឋអាមេរិក។
នៅក្រោមបញ្ជាពីលោក បៃដិន មន្ត្រីជាន់ខ្ពស់អាមេរិកបានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាលអ៊ីរ៉ង់ ដោយព្រមានទីក្រុងតេហេរ៉ង់ឲ្យបោះបង់ចោលគ្រោងការណ៍នានាប្រឆាំងលោក ត្រាំ និងអតីតមន្ត្រីអាមេរិក។ ក្នុងសារនោះទៀតសោត អាមេរិកប្រាប់អ៊ីរ៉់ង់ថា ការប៉ុនប៉ង់ណាមួយដែលធ្វើឡើងប៉ះពាល់ដល់ជីវិតលោក ត្រាំ នឹងត្រូវចាត់ទុកជាសកម្មភាពបង្កសង្គ្រាម។
សេតវិមាន បានប្រកាសថា សហរដ្ឋអាមេរិក បានឃ្លាំមើលយ៉ាងហ្មត់ចត់រាល់ការគំរាមកំហែងរបស់អ៊ីរ៉ង់ទៅលើលោក ត្រាំ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយប្រាប់ថា អ៊ីរ៉ង់នឹងរងផលវិបាកខ្លាំងក្លាមិនខាន បើហ៊ានតែវាយប្រហារលើជនជាតិអាមេរិកណាម្នាក់។
អ៊ីរ៉ង់ ធ្លាប់បានបដិសេធការជ្រៀតជ្រែកនៅក្នុងកិច្ចការនយោបាយអាមេរិក ហើយថែមទៀតបកទៅវិញថា មានតែអាមេរិកនោះទេដែលលូកដៃរឿងផ្ទៃក្នុងរបស់ខ្លួនអស់ជាច្រើនទសវត្សរ៍មកហើយ រាប់ចាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៥៣ រហូតដល់ការសម្លាប់មេបញ្ជាការអ៊ីរ៉ង់នៅក្នុងការវាយប្រហារដោយដ្រូនអាមេរិកកាលពីឆ្នាំ២០២០៕
ដោយ៖ ឈាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង