Connect with us

ព័ត៌មានអន្ដរជាតិ

ល្ពៅទម្ងន់ ១១២១​​គីឡូក្រាម​​ ឈ្នះការប្រកួតនៅរដ្ឋកាលីហ្វ័រញ៉ា

បានផុស

នៅ

គ្រូបង្រៀន​សាកវប្បកម្មម្នាក់នៅរដ្ឋ Minnesota នៅតែជាម្ចាស់ជើងឯកនៃការប្រកួតថ្លឹងទម្ងន់ល្ពៅប្រចាំឆ្នាំនៅរដ្ឋ California ខាងជើង ដែល​គាត់បានឈ្នះពានរង្វាន់កំពូលនេះបួនឆ្នាំជាប់ៗគ្នា។​ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៥ខែតុលានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Travis Gienger មកពី Anoka រដ្ឋ Minnesota បានផ្តួលគូប្រជែងរបស់គាត់ដោយទម្ងន់ដោយលើសគេត្រឹមតែ ២.៧ គីឡូក្រាម ដើម្បីដណ្តើមយកជ័យជំនះនៅឯការប្រកួតជើងឯកពិភពលោកលើកទី ៥១ Pumpkin Weigh-Off នៅ Half Moon Bay ភាគខាងត្បូងនៃទីក្រុង San Francisco។

ផ្លែល្ពៅឈ្នះរបស់គាត់មានទម្ងន់ ២៤៧១ ផោនស្មើនឹង ១១២១គីឡូក្រាមតិចជាងកំណត់ត្រាពិភពលោកដែលគាត់បានឈ្នះកាលពីឆ្នាំមុនជាមួយនឹងល្ពៅមានទម្ងន់ ១២៤៧គីឡូក្រាម។

លោក Gienger អាយុ៤៤ឆ្នាំ បាននិយាយថាគាត់បានធ្វើការដាំដុះដូចកាលពីមុនៗដែលគាត់បានឈ្នះការប្រកួតនេះដោយផ្តោតលើការមានដីដែលមានសុខភាពល្អនិងរុក្ខជាតិមានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ ប៉ុន្តែទោះយ៉ាងណាចុះត្រជាក់ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងក៏ជាប៉ះពាល់ដល់ការលូតលាស់របស់ល្ពៅរបស់គាត់ផងដែរ។

(រូបភាព៖ AP)

បន្ទាប់ពីការប្រកួតស្វែងរកល្ពៅម្ចាស់ជើងឯកឃើញហើយ ក្រុមជាងឆ្លាក់អាជីពនឹងធ្វើការឆ្លាក់រូប 3D នៅលើល្ពោះនោះនៅឯពិធីបុណ្យ Halloween ដែលជាព្រឹតការណ៍ដែលគេចូលចិត្តឆ្លាក់ល្ពៅជាមួយនឹងទៀនបំភ្លឺនៅខាងក្នុង។ បើតាមប្រភពដើមរបស់វានៅក្នុងរឿងព្រេងនិទានល្ពៅក៏ត្រូវបានគេជឿថាអាចការពារវិញ្ញាណអាក្រក់ផងដែរ នៅថ្ងៃ All Hallows’ Eve ដែលបង្កើតជាប្រពៃណីបន្តរហូតមកដល់សព្វថ្ងៃនេះ។

ការប្រកួតការថ្លឹងទម្ងន់ល្ពៅលើកដំបូងត្រូវបានធ្វើឡើងក្នុងឆ្នាំ១៩៧៤ នៅពេលដែលមន្ត្រីមកពីទីក្រុង Half Moon Bay រួមទាំងអភិបាលក្រុង Melvin Mello ដែលនៅពេលនោះបានប្រកួតប្រជែងជាមួយទីក្រុង Circleville រដ្ឋ Ohio ហើយបន្ទាប់មកបានប្រកាសថា «Pumpkin Capital of the World» ទៅជាការប្រកួតប្រជែងថ្លឹងទម្ងន់ដើម្បីកំណត់ល្ពៅធំបំផុតរបស់ពិភពលោក៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​ជំនន់​ទឹកភ្លៀង​​​​​​វាយ​ប្រហារ​កុង​ហ្គោ សម្លាប់មនុស្ស ៣៣នាក់ ​ខណៈ​សង្គ្រាមស៊ីវិល​​មិនស្រាកស្រាន្ត​

សេដ្ឋកិច្ច៤ នាទីutes មុន

កម្ពុជានឹងអាចចុះហត្ថលេខាលើមុខទំនិញនាំចេញសំខាន់ៗ ២ មុខទៀត ទៅទីផ្សារចិន

សន្តិសុខសង្គម៧ នាទីutes មុន

លោក ជួន ណារិន្ទ ៖ សមត្ថកិច្ច នៅតែបន្តត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

នាយករដ្ឋមន្ត្រី ជួបដៃគូក្នុងការងារបោសសម្អាតមីននៅកម្ពុជា ដើម្បីសុំការគាំទ្របន្ត

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វីលីពីន ព្រួស​ផ្សែងផេះ​កម្ពស់ ៤ ០០០​ម៉ែត្រ​

Sokha Hotels

ព័ត៌មានពេញនិយម