Connect with us

ព័ត៌មានអន្ដរជាតិ

EU ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់ ព្រោះ​​លួច​ដឹក​មីស៊ីល​ឲ្យ​រុស្ស៊ី

បានផុស

នៅ

ក្រុមហ៊ុន និង​បុគ្គល​​មួយ​ចំនួន​​នៃ​ប្រទេស​អ៊ីរ៉ង់ បាន​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប (EU) កាល​​ពី​ថ្ងៃ​ទី​១៤​ខែ​តុលា ជុំវិញ​​ការ​ចោទ​ប្រកាន់​ដែល​ថា ទីក្រុង​តេហេរ៉ង់​បាន​ចូល​ដៃ​ចូល​ជើង​ក្នុង​ការ​ដឹក​ជញ្ជូន​មីស៊ីល​ប៉ាលិស្ទិក និង​ដ្រូន​ទៅ​ឲ្យ​​រុស្ស៊ី ទុក​ធ្វើ​​សង្គ្រាម​លុក​លុយ​អ៊ុយក្រែន។

(រូបភាព៖ Wiki)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី​ការបរទេស​របស់ EU បាន​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចំនួន​៧ ដោយ​ក្នុង​នោះ​មាន​ទាំង​​ក្រុមហ៊ុន​អាកាសចរណ៍ Iran Air និង​បុគ្គល​ចំនួន ៧​នាក់ ដូចជា អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក Seyed Hamzeh Ghalandari ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ប៉ុន្មាន​រូប​នៃ​កង​កម្លាំង Quds នៃ​​ឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់។

ក្រុមហ៊ុន និង​បុគ្គល​​ដែល​​រង​ទណ្ឌកម្ម នឹង​ត្រូវ​បាន​បង្កក​ទ្រព្យ​សកម្ម និង​ហាម​មិន​ឲ្យធ្វើ​ដំណើរ​ទៅ​កាន់​​បណ្ដា​ប្រទេស​នៃ​សហភាព​អឺរ៉ុប។

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula von der Leyen បាន​សារទរ​​ការ​អនុម័ត​ទណ្ឌកម្ម​ដោយ​ប្លុក​ទាំងមូល ហើយ​បានបង្ហោះសារ​នៅលើ​បណ្ដាញ​សង្គម X ថា៖ «ការគាំទ្ររបស់របបអ៊ីរ៉ង់ចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺមិនអាចទទួលយកបាន ហើយត្រូវតែបញ្ឈប់»។

អ៊ីរ៉ង់​ច្រានចោល​ការចោទប្រកាន់​របស់​លោកខាងលិច​ ហើយ​ថា ​ខ្លួន​​មិន​បាន​បញ្ជូន​មី​ស៊ី​ល​ឲ្យ​​រុស្ស៊ី​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​​នោះ​ទេ​។

យ៉ាងណា បើ​យោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បុគ្គលិកយោធារុស្ស៊ីរាប់សិបនាក់បានទទួលការហ្វឹកហ្វឺននៅក្នុងប្រទេសអ៊ីរ៉ង់ លើការប្រើប្រាស់មីស៊ីល Fath-360 ដែល​មាន​រយៈចម្ងាយ១២០​គីឡូម៉ែត្រ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម