Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រតិកម្មខ្លាំងៗ ទៅសមយុទ្ធ​នុយក្លេអ៊ែរ​​របស់​ណាតូ​

បានផុស

នៅ

ប្រតិកម្មខ្លាំងៗទៅសមយុទ្ធ Steadfast Noon របស់អង្គការណាតូ, អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ទៅក្រុមអ្នកកាសែតថា សមយុទ្ធនុយក្លេអ៊ែរនេះ មានតែធ្វើឲ្យសង្គ្រាមកាន់តែក្តៅ និងជំរុញភាពតានតឹងនៃជម្លោះអ៊ុយក្រែនឲ្យឡើងដល់កម្រិតខ្ពស់ ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន TASS កាលពីថ្ងៃចន្ទទី១៤ខែតុលាឆ្នាំ២០២៤។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការណាតូ ប្រកាសថា សមយុទ្ធ Steadfast Noon ដឹកនាំដោយបែលហ្ស៊ិកនិងហូឡង់ នឹងធ្វើឡើងរយៈពេលពីរសប្តាហ៍ ដោយមានការចូលរួមពីសំណាក់កងទ័ពមកពីមូលដ្ឋានទ័ពអាកាសចំនួន៨ និងយន្តហោះជាច្រើនប្រភេទ ក្នុងនោះមានទាំងយន្តហោះចម្បាំង ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។

ច្បាស់ណាស់ សមយុទ្ធនេះធ្វើឲ្យក្តៅស្លឹកត្រចៀកនិងនៅមិនសុខ ហើយចាត់ទុកថា ជាការត្រៀមលក្ខណៈរបស់សម្ព័ន្ធភាពដឹកនាំដោយអាមេរិក ធ្វើសង្គ្រាមជាមួយរុស្ស៊ី។

(រុបថត៖ កងទ័ពអាកាសហូឡង់)

លោក Peskov និយាយថា «នៅក្នុងបរិបទនៃសង្រ្គាមដ៏ក្តៅគគុក ពិតណាស់ សមយុទ្ធបែបនេះ នឹងគ្មានអ្វីក្រៅពីនាំឲ្យភាពតានតឹងកាន់តែឡើងកម្តៅបន្ថែមទៀតប៉ុណ្ណោះទេ»។

លោក Peskov ក៏ឆ្លៀតយកឱកាសនោះ ឆ្លើយតបទៅសេចក្តីថ្លែងការណ៍របស់ប្រធានចារកម្មបរទេសអាល្លឺម៉ង់ Bruno Kahl ដែលចោទថា កងកម្លាំងរុស្ស៊ីនឹងវាយប្រហារលើប្រទេសណាតូនៅចុងទសវត្សរ៍នេះផងដែរ ដោយបន្ទោសខ្លាំងៗថា ជាការអះអាងមិនត្រឹមត្រូវនិងគ្មានហេតុផល ហើយថា រុស្ស៊ីមិនដែលរករឿងណាតូឡើយ តែណាតូវិញទេ ដែលរករឿងរុស្ស៊ីនោះ។

(រូបថត៖ PAP)

សូមបញ្ជាក់ថា សមយុទ្ធ «Stadfast Noon» ប្រចាំឆ្នាំ២០២៤ បានចាប់ផ្តើមកាលពីថ្ងៃចន្ទទី១៤ខែតុលា ដោយមានការចូលរួមពីកងទ័ពចំនួន ២០០០នាក់ និងយន្តហោះ៦០​គ្រឿងមកពី១៣ប្រទេស។

យោងតាមលោក Angus Lapsley ជំនួយការអគ្គលេខាធិការអង្គការ ណាតូ ទទួលបន្ទុកគោលនយោបាយ និងផែនការការពារជាតិ បាននិយាយថា សមយុទ្ធនេះមានគោលបំណងបង្ហាញថា សមត្ថភាពរបស់សម្ព័ន្ធភាព ដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយចំពោះប្រទេសជាសមាជិកទាំង៣២ គឺមានភាពរឹងមាំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អង្គការណាតូនឹង​ធ្វើសមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ប្រចាំឆ្នាំសប្តាហ៍​ក្រោយ​ ខណៈរុស្ស៊ីគំរាមលោកខាងលិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម