ព័ត៌មានអន្ដរជាតិ
អាមេរិក ទុកពេល៣០ថ្ងៃឲ្យអ៊ីស្រាអែល បង្កើនការផ្តល់ជំនួយមនុស្សធម៌ទៅហ្គាហ្សា បើមិនដូច្នោះ នឹងកាត់ជំនួយយោធា
ដោយមិនអាចស៊ូទ្រាំឈរមើលស្ថានភាពដ៏យ៉ាប់យ៉ឺននៅភាគខាងជើងតំបន់ហ្គាហ្សា សហរដ្ឋអាមេរិក ក៏សម្រេចផ្ញើលិខិតមួយច្បាប់ទៅកាន់អ៊ីស្រាអែល ដោយទុកពេល៣០ថ្ងៃឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ត្រូវបង្កើនការផ្តល់ជំនួយចូលតំបន់របស់ប៉ាឡេស្ទីន បើមិនដូច្នេះទេខ្លួននឹងកាត់ជំនួយយោធា។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០២៤, លិខិតនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin និងរដ្ឋមន្ត្រីការបរទេស Antony Blinken ផ្ញើទៅកាន់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant និងរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រ Ron Dermer។
លិខិតនោះនិយាយថា សហរដ្ឋអាមេរិក បារម្ភខ្លាំងណាស់អំពីស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺនទៅៗ ខណៈអ៊ីស្រាអែល ច្រានចោលឬរារាំងជិត ៩០%ឯណោះនៃការផ្តល់ជំនួយមនុស្សធម៌ រវាងភាគខាងជើងនិងខាងត្បូងកាលពីខែមុន។
ខ្លឹមសារក្នុងលិខិតនោះបន្តថា «អ៊ីស្រាអែល ត្រូវតែចាប់ផ្តើមធ្វើសកម្មភាពលើវិធានការជាក់ស្តែងមួយចំនួន ដើម្បីជំរុញការផ្គត់ផ្គង់ជំនួយឥឡូវនេះនិងក្នុងរយៈពេល៣០ថ្ងៃ។ បើអ៊ីស្រាអែល មិនធ្វើតាម វាអាចប៉ះពាល់ដល់គោលនយោបាយរបស់សហរដ្ឋអាមេរិក។ អ៊ីស្រាអែល ត្រូវតែបង្កើនការផ្តល់ជំនួយមនុស្សធម៌គ្រប់ទម្រង់នៅទូទាំងតំបន់ហ្គាហ្សា មុនរដូវរងា រួមទាំងការបញ្ជូនរថយន្តដឹកទំនិញយ៉ាងតិច៣៥០គ្រឿងក្នុងមួយថ្ងៃ ឲ្យចូលឆ្លងកាត់ច្រកធំៗទាំងបួន និងច្រកឆ្លងកាត់ទី៥ថ្មី ក៏ដូចជាអនុញ្ញាតឲ្យប្រជាជននៅ al-Mawasi បម្លាស់ទីមកដីគោកផងដែរ»។

មិនត្រឹមប៉ុណ្ណឹង ក្នុងលិខិតនោះ ថែមទាំងដកស្រង់ច្បាប់របស់សហរដ្ឋអាមេរិក ដែលអាចកាត់ជំនួយយោធាដល់ប្រទេសណា ដែលរារាំងការផ្តល់ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកទៀតផង។
ជុំវិញរឿងនេះ អ៊ីស្រាអែលក៏កំពុងពិនិត្យបញ្ហាខាងលើយ៉ាងហ្មត់ចត់ដែរ និងមានបំណងដោះស្រាយកង្វល់ដែលលើកឡើង ជាមួយសមភាគីអាមេរិក។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់អាវុធ គ្រាប់រំសេវ និងជំនួយផ្សេងទៀត មានតម្លៃជិត១៨ពាន់លានដុល្លារដល់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល ផ្ទុះឡើងក្នុងខែតុលាឆ្នាំ២០២៣ ដោយជំនួយបែបនេះគឺផ្អែកលើការអនុលោមតាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហាម៉ាស៖ ក្នុង៨ថ្ងៃ កងទ័ពអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៣០០នាក់នៅហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ