ព័ត៌មានអន្ដរជាតិ
កងទ័ពអាមេរិក ទៅដល់អ៊ីស្រាអែល ហើយ!
តាមការចុះផ្សាយរបស់ USA Today នៅថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០២៤ កងទ័ពអាមេរិកក្រុមទី១ បានទៅដល់ប្រទេសអ៊ីស្រាអែលហើយ ដើម្បីរៀបចំដំឡើងនិងធ្វើប្រតិបត្តិការខែលការពារអាកាស THAAD ប្រឆាំងការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder មិនបញ្ជាក់ទេថាតើទាហានក្រុមដំបូងនេះ មានចំនួនប៉ុន្មាននាក់ ប៉ុន្តែប្រាប់ថា ទាហានបន្ថែមទៀត នឹងត្រូវបញ្ជូនទៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
លោកនិយាយថា «ខែលការពារមីស៊ីលនេះ នឹងដំណើរការពេញលេញក្នុងពេលអនាគតដ៏ខ្លីខាងមុខ ប៉ុន្តែយើងមិនអាចបង្ហាញពីវឌ្ឍនភាពជាក់លាក់បានទេ ដើម្បីធានាសន្តិសុខ។ ការសម្រេចចិត្តដាក់ពង្រាយប្រព័ន្ធនេះដល់អ៊ីស្រាអែល គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដើម្បីការពារអ៊ីស្រាអែល និងពលរដ្ឋអាមេរិកក្នុងប្រទេសអ៊ីស្រាអែល និងទប់ស្កាត់ការវាយប្រហារដោយមីស៊ីលផ្លោងណាពីប្រទេសអ៊ីរ៉ង់»។

កាលពី៣ថ្ងៃមុននេះ សហរដ្ឋអាមេរិកបានប្រកាស បញ្ជូនប្រព័ន្ធការពារដែនអាកាស THAAD និងកងទ័ពប្រតិបត្តិការប្រហែល១០០នាក់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួយបង្កើនសមត្ថភាពឆ្លើយតបមីស៊ីលរបស់សម្ព័ន្ធមិត្តខ្លួន។
ក្រោយមក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អះអាងថា វិធានការនេះគឺដើម្បីការពារអ៊ីស្រាអែល បន្ទាប់ពីអ៊ីរ៉ង់ បាញ់មីស៊ីលសងសឹកប្រទេសសម្ព័ន្ធមិត្តកាលពីដើមខែនេះ។
ការដាក់ពង្រាយនេះក៏ធ្វើឡើងផងដែរ ចំពេលអ៊ីស្រាអែល ត្រៀមឆ្លើយតបទៅការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅថ្ងៃទី១ខែតុលា ដែលកាលនោះមានមីស៊ីលប្រហែល២០០គ្រាប់ បាញ់សន្ធាប់លើគោលដៅយោធាអ៊ីស្រាអែល សងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស Ismail Haniyeh, មេដឹកនាំក្រុមហេសបូឡា Hassan Nasrallah និងមេទ័ពអ៊ីរ៉ង់ម្នាក់ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ប្រកាសបញ្ជូនខែលការពារមីស៊ីល THAAD និងទ័ព ១០០នាក់ ទៅជួយ អ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ