ព័ត៌មានអន្ដរជាតិ
UN៖ ត្រឹមតែ៣សប្តាហ៍ កុមារជាង៤០ម៉ឺននាក់នៅលីបង់ផ្លាស់ទីដោយសារសង្រ្គាម
កុមារជាង៤០ម៉ឺននាក់នៅក្នុងប្រទេសលីបង់ត្រូវបានផ្លាស់ទីលំនៅក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ដែលបញ្ហានេះបានព្រមានអំពី «ការបាត់បង់ធនធានមនុស្សជំនាន់ក្រោយ» នៅក្នុងប្រទេសដែលកំពុងជួបប្រទះនឹងវិបត្តិជាច្រើន និងកំពុងស្ថិតក្នុងពាក់កណ្តាលសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៦ខែតុលានេះ។

អ៊ីស្រាអែលបានបង្កើនការបាញ់ប្រហារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ រួមទាំងការវាយលុកលើដីមួយឆ្នាំ បន្ទាប់ពីការបាញ់ប្រហារគ្នាក្នុងអំឡុងពេលសង្គ្រាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់បានបង្ខំមនុស្ស ១,២លាននាក់ចេញពីផ្ទះរបស់ពួកគេ ដែលភាគច្រើននៃពួកគេភៀសខ្លួនទៅកាន់ទីក្រុងបេរូត (Beirut) និងកន្លែងផ្សេងទៀតនៅភាគខាងជើងក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះចាប់តាំងពីការកើនឡើងការវាយប្រហាររបស់អ៊ីស្រាអែល។
លោក Ted Chaiban នាយករងប្រតិបត្តិនៃអង្គការ UNICEF ទទួលបន្ទុកសកម្មភាពមនុស្សធម៌ បានប្រាប់សារព័ត៌មាន The Associated Press នៅទីក្រុងបេរូត ថា៖«អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះគឺថា សង្រ្គាមនេះមានរយៈពេល៣សប្តាហ៍ ហើយកុមារជាច្រើនបានរងផលប៉ះពាល់»។
លោកបានឲ្យដឹងថា កុមារ១,២លាននាក់ត្រូវបានបាត់បង់ការអប់រំ ខណៈសាលារៀនសាធារណៈរបស់ពួកគេត្រូវបានខូចដោយសារសង្រ្គាម ឬកំពុងត្រូវបានប្រើប្រាស់ជាជម្រកជនភៀសខ្លួន ដែលធ្វើឲ្យប្រទេសនេះប្រឈមនឹងហានិភ័យនៃការបាត់បង់ធនធានមនុស្សជំនាន់ក្រោយ។

មនុស្សជាង២៣០០នាក់នៅក្នុងប្រទេសលីបង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលជិត ៧៥ភាគរយនៃពួកគេបានស្លាប់ក្នុងខែមុន ខណៈក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ កុមារជាង ១០០នាក់ត្រូវបានសម្លាប់ និងជាង ៨០០នាក់បានរងរបួស។ លើសពីនេះ កុមារដែលត្រូវបានផ្លាស់ទីលំនៅត្រូវបានប្រមូលផ្តុំទៅក្នុងជម្រកដ៏ចង្អៀតមានមនុស្សច្រើនរស់នៅរួមគ្នានិងប្រើប្រាស់បង្គន់រួមគ្នា។
ការកើនឡើងនេះក៏បានធ្វើឱ្យទីតាំងផ្តល់សេវាសុខាភិបាលជាង១០០កន្លែងលែងដំណើរការ ខណៈដែលមន្ទីរពេទ្យចំនួន ១២លែងដំណើរការ ឬដំណើរការដោយផ្នែកប៉ុណ្ណោះ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកក៏រងការវាយប្រហារដែរ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ស្ថានីយ៍ទឹកចំនួន២៦ដែលផ្តល់ទឹកដល់មនុស្សជិត ៣៥ម៉ឺននាក់ត្រូវបានខូចខាត។
លោក Chaiban បានអំពាវនាវឲ្យមានការការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ និងនៅតំបន់ហ្គាហ្សា ដោយនិយាយថា ចាំបាច់ត្រូវមានឆន្ទៈនយោបាយ និងការយល់ដឹងថាជម្លោះមិនអាចដោះស្រាយបានតាមរយៈមធ្យោបាយយោធាបាននោះទេ។
ជាមួយនឹងតម្រូវការជាច្រើន លោកបានអំពាវនាវឲ្យមានការឆ្លើយតបបន្ទាន់នូវថវិការ ១០៨លានដុល្លារនៅក្នុងប្រទេសលីបង់ ខណៈដែលបានត្រឹមតែ៨ភាគរយ ប៉ុណ្ណោះដែលត្រូវបានផ្តល់មូលនិធិក្នុងពេលបីសប្តាហ៍នេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល