Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង ប្រាប់​អ៊ីស្រាអែល​ថា កុំ​ភ្លេច​កំណើត​ដែល​កើតចេញ​ពី​ UN

បានផុស

នៅ

នៅ​ក្នុង​កិច្ច​ប្រជុំ​គណរដ្ឋមន្ត្រី​បារាំង​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​តុលា លោក Emmanuel Macron បាន​ផ្ដាំ​​លោក Benjamin Netanyahu កុំ​ឲ្យ​ភ្លេច​​ពី​ដើម​កំណើត​របស់​អ៊ីស្រាអែល ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​អង្គការ​សហ​ប្រជាជាតិ។ ប្រធានាធិបតី​បារាំង ក៏​បាន​ជំរុញ​ឲ្យ​អ៊ីស្រាអែល​​ត្រូវ​ចេះ​គោរព​តាម​ការ​សម្រេច​របស់អង្គការ​សហ​ប្រជាជាតិ​​ផង​ដែរ។

លោក Emmanuel Macron និង​​​លោក Benjamin Netanyahu (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Macron បាន​និយាយ​ថា៖ «លោក Netanyahu មិនត្រូវភ្លេចថា ប្រទេសរបស់លោកត្រូវបានបង្កើតឡើងដោយការ​អនុម័ត​របស់អង្គការសហប្រជាជាតិ» ដោយសំដៅលើសេចក្ដី​​អនុម័តក្នុងខែវិច្ឆិកាឆ្នាំ​១៩៤៧ របស់​មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីផែនការបែងចែកប៉ាឡេស្ទីនទៅជា​រដ្ឋជ្វីហ្វ និងរដ្ឋអារ៉ាប់។

លោកបានបន្ថែមថា៖ «ហេតុដូច្នេះហើយ នេះមិនមែនជាពេល​ដែល​មិនអើពើនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិទេ» ខណៈដែលអ៊ីស្រាអែលបើកការវាយលុកលើក្រុមសកម្មប្រយុទ្ធ​ហេសបូឡា​ នៅភាគខាងត្បូងប្រទេសលីបង់ ហើយ​ក៏​ជាកន្លែងដែលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានដាក់ពង្រាយ។

សេចក្ដី​អនុម័ត​របស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ1701 ចែងថា មានតែកងទ័ពលីបង់ និងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNIFIL) ប៉ុណ្ណោះដែល​អាច​​ដាក់ពង្រាយនៅភាគខាងត្បូងប្រទេសលីបង់។

លោក Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យបានអំពាវនាវដល់អង្គការសហប្រជាជាតិឲ្យដក​កងកម្លាំងរក្សាសន្តិភាពចំនួន​១​ម៉ឺន​របស់​ខ្លួន​នៅ​ភាគខាងត្បូងប្រទេសលីបង់ ចេញពី «ផ្លូវគ្រោះថ្នាក់» ដោយនិយាយថា ក្រុម​ហេសបូឡាកំពុងប្រើប្រាស់ពួកគេធ្វើ​ជា​ខែល​ការពារ​ខ្លួន។

ភាពតានតឹង បានកើនឡើងរវាងលោក Netanyahu និងលោក Macron ដោយ​មេដឹកនាំបារាំងកាលពីសប្តាហ៍មុន​បាន​ទទូច​ឲ្យ​បញ្ឈប់ការ​បញ្ជូន​សព្វាវុធឲ្យ​ទៅ​អ៊ីស្រាអែល​ប្រើប្រាស់​នៅក្នុងតំបន់​​ហ្គាហ្សា និង​ប្រទេស​លីបង់ ហើយ​​បញ្ជាក់​ថា វា​គឺជាវិធីតែមួយគត់ដើម្បីបញ្ចប់​ជម្លោះ។

ប្រទេសបារាំង ក៏បានថ្កោលទោសម្តងហើយម្តងទៀត​ចំពោះ​ការបាញ់របស់អ៊ីស្រាអែល​ទៅ​លើ​កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅភាគខាងត្បូងលីបង់ ដែលរួមមាន​ទាំង​ទាហានបារាំង​​ចំនួន​៧០០​នាក់​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម