ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បង់ថ្លៃការពារឲ្យអាមេរិកជាង១ពាន់លានដុល្លាររាល់ឆ្នាំ ដើម្បីបន្លាចកូរ៉េខាងជើង
កិច្ចព្រមព្រៀងវិធានការពិសេស (SMA) រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានបញ្ចប់រួចរាល់ហើយ កាលពីដើមខែតុលា ដើម្បីកំណត់ចំណែកនៃការចំណាយរបស់ក្រុងសេអ៊ូលសម្រាប់ការឈរជើងកងកម្លាំងអាមេរិក USFK នៅលើទឹកដីរបស់ខ្លួន ទុកបន្លាច និងកាត់បន្ថយការគំរាមកំហែងពីកូរ៉េខាងជើង។

នៅក្នុងកិច្ចព្រមព្រៀង កូរ៉េខាងត្បូង នឹងត្រូវបង់ប្រាក់ចំនួន ១,៤ទ្រីលានវ៉ុន ឬស្មើនឹងប្រមាណ ១,០២ពាន់លានដុល្លារឲ្យទៅអាមេរិក សម្រាប់កងកម្លាំង USFK នាឆ្នាំ២០២៥។ ចំណែកនៅឆ្នាំ២០២៦ ការបង់ថ្លៃនឹងត្រូវដំឡើងដល់ ១,៥២ទ្រីលានវ៉ុន ស្មើនឹង ១,១៤ពាន់លានដុល្លារ។
បច្ចុប្បន្ន កងកម្លាំងអាមេរិក មានវត្តមាននៅលើទឹកដីកូរ៉េខាងត្បូងចំនួន ២៨ ៥០០នាក់ ដើម្បីជួយទប់ស្កាត់ការលុកលុយដែលអាចកើតមានឡើងពីកូរ៉េខាងជើង។ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «កិច្ចព្រមព្រៀងនេះនឹងក្លាយជាសមិទ្ធផលដ៏សំខាន់សម្រាប់ភាគីទាំងពីរ ហើយនឹងពង្រឹងសម្ព័ន្ធភាព និងការការពាររួមគ្នា» របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងថ្លៃចំណាយនៅក្នុងកិច្ចព្រមព្រៀង SMA លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានប្រកាសថា កាលលោកនៅកាន់អំណាច លោកធ្លាប់បានចរចាជាមួយកូរ៉េខាងត្បូង ដោយទាមទារឲ្យបង្កើនថ្លៃចំណាយរបស់ក្រុងសេអ៊ូលសម្រាប់កងកម្លាំង USFK ឲ្យបានដល់ ៥ពាន់លានដុល្លារក្នុង១ឆ្នាំ។ យ៉ាងណា លោក ត្រាំ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវភាគីកូរ៉េខាងត្បូងយល់ព្រម តែត្រូវបានបញ្ឈប់ទៅវិញក្រោយលោក ចូ បៃដិន ឡើងកាន់តំណែងនៅឆ្នាំ២០២១។
លោក ត្រាំ បានប្រកាសកាលពីថ្ងៃទី១៥ខែតុលាម្ដងទៀតថា កូរ៉េខាងត្បូង នឹងត្រូវចំណាយលើកងកម្លាំង USFK ចំនួន ១០ពាន់លានដុល្លារក្នុង១ឆ្នាំ ប្រសិនបើលោកអាចយកឈ្នះការបោះឆ្នោតសកលនាថ្ងៃទី៥ខែវិច្ឆិកាខាងមុខ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ