ព័ត៌មានអន្ដរជាតិ
ជនជាតិរុស្ស៊ីម្នាក់ត្រូវជួយសង្គ្រោះ ក្រោយអណ្តែតក្នុងសមុទ្រត្រជាក់បំផុត១០សប្ដាហ៍
បុរសជនជាតិរុស្ស៊ីម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបានអណ្តែតអស់រយៈពេល៦៧ថ្ងៃនៅលើទូកតូចមួយនៅក្នុងសមុទ្រ Okhotsk ដ៏ត្រជាក់ខ្លាំងបំផុត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNNនៅថ្ងៃទី១៦ខែតុលានេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA Novosti ដែលបានប្រាប់ឈ្មោះអ្នកនៅរស់រានមានជីវិតនោះថា Mikhail Pichugin អាយុ៤៦ឆ្នាំ។ វីដេអូនៃការជួយសង្គ្រោះដែលចេញផ្សាយដោយរដ្ឋអាជ្ញារុស្ស៊ីបង្ហាញបុរសពុកចង្ការម្នាក់ពាក់អាវពោងពណ៌ទឹកក្រូចអណ្តែតលើទូកប្រភេទ Catamaran តូចមួយដែលមានទង់ក្រហមលើកនៅលើបង្គោល ខណៈដែលអ្នកសង្គ្រោះបន្ទាន់កំពុងធ្វើការដើម្បីទៅដល់គាត់។ បន្ទាប់ពីការជួយសង្គ្រោះគេសង្គេតឃើញថាបុរសរូបនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ស្លេកស្លាំង ប៉ុន្តែដឹងខ្លួន។
រដ្ឋអាជ្ញា បាននិយាយថា បុរសពេញវ័យពីរនាក់ដែលជាបងប្រុសរបស់លោក Pichugin និងក្មួយប្រុសអាយុ១៥ឆ្នាំម្នាក់ទៀតបានចេញដំណើរទូក Catamaran កាលពីថ្ងៃទី ៩ ខែសីហា និង មានអាហារផ្គត់ផ្គង់សម្រាប់រយៈពេលប្រហែល ២ សប្តាហ៍។ មួយរយៈក្រោយមក ការទាក់ទងជាមួយពួកគេបានដាច់ ខណៈទីតាំងរបស់ពួកគេនៅមិនទាន់ដឹងនៅឡើយទេ នេះបើយោងតាមអ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាដឹកជញ្ជូនភាគខាងកើតប្រទេសរុស្ស៊ី។
រដ្ឋអាជ្ញាបាននិយាយថា ពួកគេនៅតែកំពុងធ្វើការដើម្បីរកមូលហេតុជុំវិញឧប្បត្តិហេតុនេះនិងការស៊ើបអង្កេតលើការចោទប្រកាន់ពីបទរំលោភលើសុវត្ថិភាពចរាចរណ៍ផ្លូវទឹកដែលបណ្តាលឱ្យមនុស្សពីរនាក់ឬច្រើននាក់ស្លាប់ដោយការធ្វេសប្រហែស។
ប្រពន្ធរបស់បុរសដែលត្រូវបានជួយសង្គ្រោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីថា ទម្ងន់របស់គាត់ទំនងជាមូលហេតុដែលអាចជួយឲ្យគាត់នៅរស់រានមានជីវិត ដោយសារគាត់មានទម្ងន់ប្រហែល ២២០ផោន (១០០គីឡូក្រាម)។ RIA បានរាយការណ៍ថា Pichugin នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលនៅទីប្រជុំជន Magadan ភាគខាងកើតប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា សមុទ្រ Okhotsk ភាគច្រើនត្រូវបានព័ទ្ធជុំវិញដោយសមុទ្រស៊ីបេរីភាគខាងកើតរបស់រុស្ស៊ី និងឧបទ្វីប Kamchatka។ ជាធម្មតាវាត្រជាក់នៅចន្លោះខែតុលា និងខែមីនា ហើយវាជាប់ចំណាត់ថ្នាក់ជាសមុទ្រត្រជាក់បំផុតនៅអាស៊ីបូព៌ា៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង