Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរទៅៗ ២៤ម៉ោងចុងក្រោយ ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដលើស២ពាន់នាក់ជាលើកដំបូង

បានផុស

នៅ

ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយកាលពីថ្ងៃពុធថា ប្រទេសនេះបានចុះបញ្ជីចំនួនអ្នកស្លាប់២,២៨៦នាក់ទៀត ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈការកើនឡើងគួរឲ្យព្រួយបារម្ភនេះ បានជំរុញឲ្យតួលេខប្រចាំថ្ងៃកើនលើស២,០០០នាក់ជាលើកដំបូង។

This image has an empty alt attribute; its file name is image_2021-03-11_08-13-47.png
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសអាមេរិកខាងត្បូងមានប្រជាជន២១២លាននាក់មួយនេះ មានចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតកូវីដ១៩ខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក ហើយកំពុងតស៊ូដើម្បីដោះស្រាយជាមួយករណីដ៏លើសលប់ ដែលកំពុងរុញច្រានមន្ទីរពេទ្យជាច្រើនឲ្យជិតទៅដល់ចំណុចដួលរលំ។

កំណត់ត្រាប្រចាំថ្ងៃថ្មីនេះ បានធ្វើឲ្យចំនួនមនុស្សដែលស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសប្រេស៊ីល កើនដល់២៧០,៦៥៦នាក់ ជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីសហរដ្ឋអាមេរិក។

This image has an empty alt attribute; its file name is file-20200505-83736-4moxsz.jpg

ប្រទេសនេះក៏បានចុះបញ្ជីចំនួនអ្នកឆ្លងវីរុសខ្ពស់បំផុត លំដាប់ទី៣ផងដែរកាលពីថ្ងៃពុធ ដោយមានករណីថ្មីជិត៨ម៉ឺនករណី។

អ្នកជំនាញផ្នែកសុខភាពនិយាយថា ការកើនឡើងនេះត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួនប្រភេទថ្មីដោយរួមទាំងវីរុសមួយដែលគេស្គាល់ថា P1 ដែលត្រូវបានគេជឿថាលេចឡើងនៅក្នុងឬជុំវិញទីក្រុង Manaus នៃព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីលផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Deccanherald

ចុចអាន៖ ប្រេស៊ីល បំបែកកំណត់ត្រាថ្មី មួយថ្ងៃមានអ្នកស្លាប់ដោយសារកូវីដជិត២ពាន់នាក់ ឆ្លងជាង៧ម៉ឺនករណី

ចុចអាន៖ នៅតែធ្ងន់ធ្ងរ! ២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់១,៥៥៥នាក់ទៀតដោយសារកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម