Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះខ្លាំងមួយទៀត នឹងវាយប្រហាររដ្ឋ Florida ចុងសប្តាហ៍នេះ

បានផុស

នៅ

មជ្ឈមណ្ឌលព្យុះជាតិអាមេរិក ហៅកាត់ NHC បានចេញសេចក្តីប្រកាសព័ត៌មានថា ប្រព័ន្ធព្យុះមួយដែលដំបូងឡើយគេគិតថា មានឥទ្ធិពលមិនខ្លាំងប៉ុន្មាន ពេលនេះស្រាប់តែវិវត្តទៅជាព្យុះត្រូពិក ហើយភ្នាក់ងារឧតុនិយមព្យាករថា នឹងវាយប្រហាររដ្ឋ Florida ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

(រូបថត៖ Gallo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន People នៅថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០២៤, ព្យុះនេះមានឈ្មោះ Nadine ដែលទំនងជានឹងវាយប្រហារខ្លាំងលើរដ្ឋ Florida នៅចុងសប្តាហ៍នេះតែម្តង។

ត្បិតតែភ្លាមៗ គេមិនទាន់បញ្ជាក់ថា ព្យុះ Nadine នឹងពាំនាំមកជាមួយនូវកម្លាំងខ្យល់ខ្លាំងកម្រិតណាក៏ដោយ ប៉ុន្តែគេព្យាករថា ប្រព័ន្ធនេះកំពុងរំកិលខ្លួនពីភាគខាងលិចទៅភាគពាយ័ព្យរដ្ឋ Florida ហើយកំពុងសំដៅទៅជិតប្រជុំកោះ Leeward។

ព្យុះ Nadine នឹងវាយប្រហាររដ្ឋ Florida បន្ទាប់ពីរដ្ឋនេះ មិនទាន់ធូរស្រាលបានស្រួលបួលផង ពីឥទ្ធិពលព្យុះចំនួន២ផ្ទួនៗគឺ Helene និង Milton។

(រូបថត៖ Gallo)

សូមបញ្ជាក់ថា ក្នុងខែតុលានេះ ព្យុះសង្ឃរា Milton បានវាយប្រហាររដ្ឋ Florida ក្នុងនាមជាព្យុះសង្ឃរាកម្រិតទី៣ ជាមួយកម្លាំងខ្យល់បក់រហូតដល់១៩៣គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងកាត់ផ្ដាច់ចរន្តអគ្គិសនីនៅទូទាំងរដ្ឋ។

ព្យុះនេះ ក៏សម្លាប់មនុស្សចំនួន១៧នាក់នៅរដ្ឋ Florida ផងដែរ ព្រមទាំងបង្កការខូចខាតយ៉ាងដំណុំដល់ផ្ទះសម្បែងនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។

ដោយឡែក កាលពីខែកញ្ញា រដ្ឋដដែលនេះ ក៏ជួបព្យុះមួយទៀតដែរ ដោយនោះជាព្យុះកម្រិតទី៤ឈ្មោះថា Helene មានកម្លាំងខ្យល់២២៥គីឡូម៉ែត្រក្នុងមួយម៉ោង សម្លាប់មនុស្សចំនួន២២៧នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះខ្លាំងមួយទៀត នឹងវាយប្រហាររដ្ឋ Florida ចុងសប្តាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម