Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ឆ្លើយ​តប​នឹង​​មេ​ដឹក​នាំ​បារាំង​ដែល​ថា អ៊ីស្រាអែល​កើត​ចេញ​ពី UN

បានផុស

នៅ

លោក Benjamin Netanyahu បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដើម្បី​ជា​​ការ​ប្រឆាំង​នឹងប្រធានាធិបតី​បារាំង លោក Emmanuel Macron ដែល​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​តុលា​​ថា អ៊ីស្រាអែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ​សហ​ប្រជាជាតិ។

លោក Benjamin Netanyahu និង​លោក Emmanuel Macron (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដី​ថ្លែងការណ៍​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​​​រៀបរាប់​ថា៖ «សារ​រំឭក​ដល់ប្រធានាធិបតីបារាំង៖ អ៊ីស្រាអែលមិនត្រូវបានបង្កើតឡើងដោយ​សេចក្ដី​សម្រេច​របស់អង្គការសហប្រជាជាតិទេ ប៉ុន្តែតាមរយៈជ័យជម្នះ​ដែលទទួល​បានក្នុងសង្គ្រាម​ទាមទារ​ឯករាជ្យ ​លះបង់​ដោយឈាមរបស់​វីរជន​ប្រយុទ្ធ​ដ៏​អង់អាច ដែលភាគច្រើនជាអ្នករស់រានមានជីវិតពីការសម្លាប់រង្គាល​ក្នុង​របប​​ Holocaust រួមទាំងពីរបប Vichy នៅប្រទេសបារាំង​​ផង​ដែរ»។

សេចក្ដី​ថ្លែងការណ៍​ដដែល បាន​​បន្ត​ទៀត​ថា៖ «វាគួរឲ្យ​កត់សម្គាល់​ផងដែរថា ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ អង្គការសហប្រជាជាតិបានអនុម័តសេចក្ដី​សម្រេច​ប្រឆាំងអ៊ីស្រាអែលរាប់រយ​ដង ដែលមានបំណងបំផ្លាញភាពស្របច្បាប់នៃរដ្ឋជ្វីហ្វតែមួយគត់របស់ពិភពលោក និងសិទ្ធិ​ដើម្បី​ការពារខ្លួន»។

ទន្ទឹម​នោះ​ លោក Netanyahu ក៏​បាន​ប្រាប់​ទៅ​កាន់​មេ​ដឹក​នាំ​បារាំង​ផង​ដែរ​ថា ប្រទេស​អ៊ីស្រាអែល​បដិសេធ​មិន​អនុវត្ត​នូវ​បទ​ឈប់បាញ់​ឯកតោភាគី​នៅ​ក្នុង​ប្រទេស​លីបង់​នោះ​ឡើយ។ លោក​បាន​សង្កត់​ធ្ងន់​ថា សកម្មភាព​របស់​អ៊ីស្រាអែល មាន​គោល​បំណង​កម្ចាត់​ការ​គំរាម​កំហែង​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា និង​ធានា​​បាន​នូវ​សុវត្ថិភាព​សម្រាប់​ប្រជាជន​នៅ​ភាគ​ខាង​ជើង​របស់​ខ្លួន។

គួរ​រំឭក​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​គណរដ្ឋមន្ត្រី​បារាំង​កាល​ពី​ថ្ងៃ​អង្គារ លោក Macron បាន​ផ្ដាំ​​លោក Netanyahu កុំ​ឲ្យ​ភ្លេច​​ពី​ដើម​កំណើត​របស់​អ៊ីស្រាអែល ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​អង្គការ​សហ​ប្រជាជាតិ ដោយសំដៅលើសេចក្ដី​​អនុម័តក្នុងខែវិច្ឆិកាឆ្នាំ​១៩៤៧ របស់​មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីផែនការបែងចែកប៉ាឡេស្ទីនទៅជា​រដ្ឋជ្វីហ្វ និងរដ្ឋអារ៉ាប់។

ភាពតានតឹង បានកើនឡើងរវាងលោក Netanyahu និងលោក Macron ដោយ​មេដឹកនាំបារាំងកាលពីសប្តាហ៍មុន​បាន​ទទូច​ឲ្យ​បញ្ឈប់ការ​បញ្ជូន​សព្វាវុធឲ្យ​ទៅ​អ៊ីស្រាអែល​ប្រើប្រាស់​នៅក្នុងតំបន់​​ហ្គាហ្សា និង​ប្រទេស​លីបង់ ហើយ​​បញ្ជាក់​ថា វា​គឺជាវិធីតែមួយគត់ដើម្បីបញ្ចប់​ជម្លោះ៕

ដោយ៖ ឈាង

ចុចអាន៖ បារាំង ប្រាប់​អ៊ីស្រាអែល​ថា កុំ​ភ្លេច​កំណើត​ដែល​កើតចេញ​ពី​ UN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៦ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

Sokha Hotels

ព័ត៌មានពេញនិយម